ឧកញ៉ា តែ តាំងប៉ បញ្ជាក់ថា ”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះ អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកបានរំលោភយកដីរបស់លោកដោយមិនគោរពតាមការសម្រេចរបស់តុលាការកំពូល”

0
358

ដោយៈ អធិបតី
ភ្នំពេញ: លោកឧកញ៉ា តែ តាំងប៉ បានចេញលិខិតឆ្លើយតបទៅ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ព ជើងទឹកមូលដ្ឋានសមុទ្រ រឿងវិវាទដីធ្លីស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ជាមួយលោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះ អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះ អ៊ុក សីហា មេបញ្ជាការរងកងទ័ព ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានរំលោភយកដីរបស់លោកដោយមិនគោរព តាមការសម្រេច របស់ តុលារកំពូល ថែមទៀតផង។

ឧកញ៉ាបន្តទៀតថា ” រឿងនេះលោកមានវិវាទដីធ្លីជាមួយនឹងលោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើង ទឹករាម និងប្រពន្ធឈ្មោះ ដាញ់ ផល្លី។ រឿងទំនាស់ដីធ្លីនេះបានឡើងដល់សាលាដំបូង ខែត្រព្រះសីហនុ សាលាឧទ្ធរណ៍ និងទៅដល់ តុលាការកំពូល ក៍តុលាការកាត់ឲ្យឧកញ៉ា តែ តាំងប៉ ឈ្នះក្តីដដែល”។

បើតាមលិខិតបំភ្លឺរបស់ឧកញ៉ា តែ តាំងប៉ បានសរសេរថា ថ្មីៗនេះឈ្មោះ ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្តីសម្រេច របស់តុលាការឡើយ ហើយឲ្យមន្ត្រីក្រោមឱវាទរបស់គាត់ទៅឈូស ឆាយលើដីទាំង៤បណ្ណនោះទៀតដោយអះអាងថា ជាដីរបស់ខ្លួនទៅវិញ។

លោកបន្ថែមថា ហេតុដូច្នេះហើយលោកសូមចេញលិខិតបំភ្លឺជូន សាធារណជននិងគោរពស្នើសុំសម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ ជួយអន្តរាគមន៍រកយុត្តិធម៌ និងការពារដីរបស់ លោកឧកញ៉ាពីការបំពានរបស់អ្នកមានអំណាចបុណ្យស័ក្តិនេះផង។

លិខិតរបស់ឧកញ៉ា តែ តាំងប៉ បានធ្វើឡើងបន្ទាប់ពី គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូល ដ្ឋានសមុទ្រ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញលិខិតមួយច្បាប់បំភ្លឺតបទៅឧកញ៉ា តែ តាំងប៉ ជុំវិញ ជម្លោះដីធ្លីស្ថិតនៅទីតាំងខាងលើ។

ជុំវិញករណីខាងលើនេះលោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើងទឹករាម មិនអាចសុំការបកស្រាយបាន ទេនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ខាងក្រោមនេះជាលិខិតបំភ្លឺទាំងស្រុងរបស់លោកឧកញ៉ា តែ តាំងប៉: …៕

 

លោក អ៊ុក សីហា

លោកឧកញ៉ា តែ តាំងប៉