អ្នកលក់ដូរនៅមុខវត្តអូរត្រេះសុំការអភ័យទោសពីមហាជន

0
127

ព្រះសីហនុៈ​ អ្នកលក់ដូរនៅមុខក្លោងទ្វារច្រកចូលទីមួយ​ វត្តអូរត្រេះ​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខែត្រព្រះសីហនុ​ បានលើកឡើងថា​ រឿងរ៉ាវដែលបានកើតឡើងនៅ «មុខវត្ត​អូរត្រេះ»​ កាលពីថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ ថ្មីៗកន្ល ងទៅ​នោះគឺដើមចមបណ្ដាលមកពីពួកគាត់ដែល​មិនបានស្ដាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាន​ គណ:កម្មការអាចារ្យ​វត្ត និង​ព្រះចៅអធិការវត្ត​ ធ្លាប់បានអប់រំណែនាំ ឬប្រាប់ពីការហាមឃាត់មិនឲ្យលក់ដូរនៅខាងមុខច្រកចូលវត្ត​ជាញឹកញាប់​។

ដូច្នេះ​ពួកគាត់ក៍សុំការអភ័យទោសពីសំណាក់ បងប្អូ​ន​ លោកយាយ លោកតា​ អ៊ំ​ ពូ មា មីង​ ប្រិយមិត្ត តាមបណ្ដា ញសង្គមទាំងអស់​ចំពោះរឿងផ្ទុះឡើងកន្លងទៅនេះ​ និង​សូមប្រិយមិត្តបញ្ឈប់ការចែកចាយ​បញ្ចេញមតិរិះគន់ព្រះសង្ឃទាំងខុសទំនងមិនបានយល់ដឹងពីការពិត​។

ទាក់ទិននឹងរឿងខាងលើនេះដែរ វត្តគល់ទទឹង ហៅថា វត្តនិគ្រោធវ័ណ្ដ ដែលមានព្រះអង្គ គូ សុភាព ជាព្រះចៅ អធិការវត្ត ស្ថិតនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យមាន អ្នកលក់ដូរក្នុងវត្ត ឬ ក្បែរវត្ត មិនឱ្យមានអ្នកសំទាន ចូលទៅរំខានភ្ញៀវជាដាច់។ វត្តនេះ គឺជាវត្តគំរូដ៏ល្អកម្រមាននៅកម្ពុជា។ វត្តមានឆ្មាំសន្ដិសុខ មានអ្នកបម្រើបោសសម្អាតផ្នែកអនាម័យ ដោយផ្ដល់ប្រាក់ខែជាប្រចាំ។ ដូច្នេះធ្វើឱ្យ វត្តគល់ទទឹង មានសណ្ដាប់ ធ្នាប់របៀបរៀបរយ និងមានសោភ័ណភាពល្អណាស់។ បើសិនជាយើងបានទៅ វត្តថ្វាយបង្គំព្រះឬថ្វាយបង្គំព្រះសង្ឃម្ដងហើយ គឺប្រាកដជាយើងចង់ទៅម្ដងទៀត។

គួរបញ្ជាក់ថា មានបុគ្គលមួយចំនួនដែលបានលក់ដូរនៅតាម វត្តអារាមនានា គឺតែងតែបង្កការរំខានដល់ភ្ញៀវទៅធ្វើបុណ្យទានហើយជាពិសេសបោះសំរាមចោលពាសវាលពាសកាលធ្វើឱ្យប៉ះពាល់បរិស្ថានក្នុងវត្តមិនល្អ។ ដូច្នេះព្រះសង្ឃជាអ្នកគ្រប់គ្រងវត្តមានពេលខ្លះព្រះអង្គពិបាកទទួលយកណាស់។ វត្តអារាម គឺមិនមែនជាកន្លែងទីផ្សារលក់ដូរសេរីសាធារណៈនោះទេ៕