«អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក»ការប្រកួតដ៏ធំដើម្បីរង្វាន់កាន់តែធំត្រូវបានប្រកាសជាផ្លូវការ !

0
424

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈសន្និសីទសារព័ត៌មានដ៏គួរឱ្យកត់សម្គាល់មួយទៀតត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ជាអ្នកជួយឧបត្ថម្ភគាំទ្រកីឡាករគុនខ្មែរដ៏ធំបំផុតដើម្បីប្រកាសជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរដ៏លេចធ្លោគឺ “អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក” នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៃស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ីឫស្សីកែវ ភ្នំពេញ។

កម្មវិធីប្រដាល់ដ៏កក្រើកនេះ នឹងចាប់ផ្តើមពីម៉ោង៦ល្ងាចតទៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ គ្រប់ការប្រកួតទាំង អស់នឹងត្រូវផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ ស៊ីអិនស៊ី និងហ្វេសប៊ុកផ្លូវការ Red Bull Cambodia ។

អ្នកគាំទ្រគុនខ្មែរទាំងអស់ពិតជានៅចាំ កម្មវិធីប្រដាល់គុនខ្មែរ “ជើងឯកប៉ះគ្នា” របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ដែលមានការបែងចែក អ្នកប្រយុទ្ធជាពីរក្រុមធ្វើការប្រកួតស្វែងរកជើងឯកប្រចាំក្រុមនីមួយៗ រួចជើងឯកទាំង ពីរក្រុមត្រូវប៉ះគ្នាម្តងទៀតដើម្បីក្លាយជា “ជើងឯក” ប្រចាំកម្មវិធី។ ឥឡូវនេះ គោជល់បានបង្កើតនូវព្រឹត្តិការណ៍ ប្រដាល់គុនខ្មែរមួយទៀតឩ្យកាន់តែជក់ចិត្ត និងរំភើប ជាមួយឆាកប្រយុទ្ធកាន់តែស្រួចស្រាវ និងរង្វាន់កាន់តែធំ គឺ “អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក”!

កំពូលកីឡាករជើងខ្លាំងចំនួន៨រូបត្រូវបានជ្រើសរើស រួចបែងចែកជាពីរក្រុមដើម្បីប្រយុទ្ធដណ្តើមតំណែងជា ជើងឯកនៅក្នុងក្រុមរៀងៗខ្លួន។ នៅចុងបញ្ចប់ជើងឯកនៃក្រុមនីមួយៗ នឹងត្រូវប្រកួតគ្នាដើម្បីក្លាយជាជើងឯក នៃកម្មវិធីនេះ។ ពួកគេមានសិទ្ធិប្រកួតនៅក្នុងវគ្គដ៏ពិសេសមួយទៀត។ គួរបញ្ជាក់ថា កីឡាករ៤រូបចុងក្រោយ ក្នុងចំណោមអ្នកប្រយុទ្ធទាំង៨នាក់ នឹងត្រូវផ្តល់រង្វាន់ទៅតាមលំដាប់លេខរៀងដែលរួមមានខ្សែក្រវាត់ជើងឯក មួយ ពានរង្វាន់មួយគ្រឿង និងទឹកប្រាក់ចំនួន៥.០០០ដុល្លារ។ ពានមួយគ្រឿង និងទឹកប្រាក់២.០០០ដុល្លារ។ ពានមួយគ្រឿងនិងទឹកប្រាក់១.៥០០ដុល្លារ និងពានមួយគ្រឿងនិងទឹកប្រាក់១.០០០ដុល្លារ។

ជើងឯករកឃើញហើយតែការប្រកួតមិនទាន់ដល់ទីបញ្ចប់នៅឡើយ។ អ្នកលេងជាយដែន ឃីម បូរ៉ា ជាកីឡាករ ជើងឯកខ្សែក្រវាត់គោជល់មួយរូបបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយជើងឯកដែលទើបរកឃើញថ្មីៗ ហើយមួយប្រកួតចុងក្រោយនេះនឹងសម្រេចថា តើនរណាគឺជា “កំពូលជើងឯក”។ កំពូលជើងឯក នឹងទទួល បានខ្សែក្រវាត់មួយទៀត (ខ្សែក្រវាត់ពីរ) រួមជាមួយពានមួយគ្រឿងនិងទឹកប្រាក់៥.០០០ដុល្លារ ខណៈដែលភាគី ម្ខាងទៀតទទួលបានពានមួយគ្រឿងនិងទឹកប្រាក់២.០០០ដុល្លារ។

ភាពអស្ចារ្យនៅតែបន្ត កំពូលជើងឯក នឹងមានសុពលភាពរយៈពេលមួយឆ្នាំ ឬដល់ពេលមានការប្រកួតជាថ្មី ហើយខ្សែក្រវាត់នឹងត្រូវប្រគល់ត្រឡប់មកកម្មវិធីវិញ។ កំពូលជើងឯក នឹងត្រូវបានឆ្លាក់ឈ្មោះនៅលើខ្សែក្រវាត់ នេះដើម្បីជាការផ្តល់កិត្តិយសឱ្យសមនឹងងារជា “កំពូលជើងឯក” មួយនេះ។

មិនខុសពីពេលកន្លងមកដើម្បីបន្តលើកតម្កើង និងផ្សព្វផ្សាយកីឡាគុនខ្មែរទៅដល់អ្នកគាំទ្រកម្ពុជាក៍ដូចជា ទូទាំងពិភពលោក គោជល់តែងតែដាក់បញ្ចូលនូវការប្រកួតមិត្តភាព ដែលមិនត្រឹមតែសម្រាប់ការទស្សនា របស់អ្នកគាំទ្រប៉ុណ្ណោះទេ។ តែក៍ដើម្បីផ្តល់ការគាំទ្រដល់កីឡាករ ដែលមានស្មារតីប្រយុទ្ធឆ្ពោះទៅរកការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរដើម្បីឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាព តាមរយៈកម្មវិធីប្រដាល់ គុនខ្មែរ ភេសជ្ជៈប៉ូវកម្លាំងគោជល់ ក្រោមកិច្ចសហការយ៉ាងរឹងមាំជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

គួរបញ្ជាក់ថា ក្រៅពីការប្រកួតដ៏កក្រើកភេសជ្ជៈប៉ូវកម្លាំងគោជល់ ក៍នាំមកនូវរង្វាន់មិនធម្មតាផងដែរ។ ក្រុមហ៊ុន នឹងផ្សាយផ្ទាល់អំពីការចាប់លេខសំណាងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។ អ្នកមានលេខសំណាង៨ខ្ទង់នឹង ឈ្នះទឹកប្រាក់រហូតដល់១០.០០០ដុល្លារ។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំងគោជល់ បន្ថែមនូវឱកាសឈ្នះរង្វាន់ សម្រាប់អ្នកដែលមានលេខសំណាងពីរខ្ទង់ដែលនឹងឈ្នះទឹកប្រាក់មួយដុល្លារ ពីការចាប់លេខសំណាងលើក ទីមួយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ហើយអ្នកឈ្នះអាចបើករង្វាន់ពីហាងណាមួយដែលមានលក់ ភេសជ្ជៈប៉ូវ កម្លាំងគោជល់ រហូតដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២១៕