អ្នកក្លាហាន២៥នាក់ ក្រុងព្រះសីហនុ ត្រូវស្នងការដ្ឋាននគរបាលខែត្របង្រ្កាបនិង២៧នាក់កំពុងរត់គេចខ្លួន

0
195

ដោយៈ អធិបតី
ខែត្រព្រះសីហនុ ៖ អ្នកក្លាហាន២៥នាក់ក្នុងនោះមានស្រីម្នាក់ ដែលជាក្មេងស្ទាវទំនើងនៅ ក្រុងព្រះសីហនុ ត្រូវ បានកម្លាំងសមត្ថកិច្ចប៉ូលិស នៃស្នងការនគរបាលខែត្រឃាត់ខ្លួនបានកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជា បន្តបន្ទាប់ ក្រោយមកពីពួកគេក៍បានបើកឆាកប្រយុទ្ធកាប់ចាក់ និងវាយប្រហារគ្នាយកម៉ូតូមួយគ្រឿងរហូត ឈានដល់មានការស្លាប់ម្នាក់ក្នុងចំណោមក្មេងស្ទាវពីរក្រុមមានឈ្មោះថា ក្រុមហ្គុដប៊យ (Good Boy) ហៅកាត់ ថា ជីប៊ី (GB) និង ក្រុមប៊យតាន់ (Boy Tan) ហៅកាត់ថា ប៊ីធី (BT)។

កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មាតាបិតានៃអាណាព្យាបាលសិស្សានុសិស្ស ដែលជាក្រុមក្មេងស្ទាវ ទំនើងទាំង២៥នាក់ លោកគ្រូ អ្នកគ្រូ នាយក នាយិកាសាលា នៃក្មេងស្ទាវទាំង២៥នាក់ត្រូវបានកោះអញ្ជើញ មកជួបជុំគ្នានៅ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ដើម្បីទទួលការអប់រំណែនាំពី អភិបាល ខែត្រព្រះ សីហនុ គឺលោក គួច ចំរើន។

អភិបាល ខែត្រព្រះសីហនុ មានប្រសាសន៍ក្នុងពិធីជួបជុំមាតាបិតា នៃអាណាព្យាបាល លោកគ្រូ អ្នកគ្រូ នាយក នាយិកាសាលា ពាក់ព័ន្ធថា បើយោងតាមនីតិវិធីច្បាប់ក្មេងៗស្ទាវទំនើងទាំងនេះ ត្រូវផ្ដន្ទាទោសជាប់គុក។ ក៍ប៉ុន្តែដោយកត់សម្គាល់ឃើញថា ការអប់រំនៅមានកម្រិតពួក គេទទួលបានត្រឹមការ ស្ដីបន្ទោស អប់រំ ណែនាំ និង អនុញ្ញាតឱ្យអាណាព្យាបាល មាតាបិតា ធ្វើកិច្ចសន្យា យកកូនទៅគេហដ្ឋានវិញដើម្បី
បានបន្តការសិក្សា។

អភិបាលខែត្របានសង្កត់ធ្ងន់ទៀតថា ក្រុមក្មេងស្ទាវទំនើងទាំង២៥នាក់នេះត្រូវតែទៅបង្ហាញមុខ ចុះវត្តមាននៅ ប៉ុស្តិ៍រដ្ឋាបាលនគរបាល តាមសង្កាត់នីមួយៗដែលពួកគេរស់នៅ។ បើនរណាម្នាក់មិនទៅបង្ហាញខ្លួនក្នុងរយៈ ពេល១២ដងរៀលរាល់ចុងសប្ដាហ៍នៅថ្ងៃ អាទិត្យ នោះទេសមត្ថកិច្ចនឹងទៅនាំខ្លួនបញ្ជូនដាក់ពន្ធនាគារភ្លាម។

គួរបញ្ជាក់ថា ក្រុមក្មេងស្ទាវទំនើងនៅក្នុង ខែត្រព្រះសីហនុ មានចំនួន១៩ក្រុមតែក្រុមដែលសកម្មជាងគេក្នុង ការបង្កអុកឡុកបង្កើតឱ្យមានភាពចលាចលមាន ប្រាំក្រុម។ លើកនេះសមត្ថកិច្ចបង្រ្កាបបានពីរក្រុមមានចំនួន ២៥នាក់ និងរត់គេចខ្លួន២៧នាក់។ ដូច្នេះនៅបីក្រុមទៀត ដែលសមត្ថកិច្ចត្រូវតែស្រាវជ្រាវបង្រ្កាបឱ្យខាងតែបាន នេះយោងតាមប្រសាសន៍ អភិបាលខែត្រ និងរបាយការណ៍របស់ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ៕