អភិបាលរាជធានីភ្នំពេញគួរពិនិត្យមើលអធិការខណ្ឌដូនពេញពីករណីទីតាំងល្បែងអនឡាញកំពុងដំណើរការយ៉ាងរលូន

0
59

ភ្នំពេញៈ យោងតាមប្រភពប្រជាពលរដ្ឋរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញពេញ បានប្រាប់ឱ្យដឹងនៅ ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ថា នយោបាយភូមិឃុំមានសុវត្ថិភាពទៅជាយ៉ាងណា ? បើល្បែងបញ្ជាល់មាន់ តាមអនឡាញជាច្រើនកន្លែងកំពុងតែបើកលេងយ៉ាងរលូនគ្មានការរំខានសត្ថមកិច្ចបន្តិចឡើយនៅផ្ទះលេខ១២ E0 ផ្លូវលេខ១៥។ ចំណែកមន្រ្តីប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងមន្រ្តីមូលដ្ឋាននាំគ្នាសម្ងំធ្វើមិនដឹងមិនឮ តែអ្នករងគ្រោះ គឺយុវជនខ្មែរបន្តវេន្តក្លាយជាជនអាវាសែ។

សេចក្តីរាយការណ៍នេះលើកឡើងថា កន្លែងខាងលើ ទាំងក្មេង ទាំងចាស់ លេងយ៉ាងច្រើនកុះករបែរជាអាជ្ញា ធរពាក់ព័ន្ធក្នុងមូលដ្ឋានមាន សមត្ថកិច្ចមិនហ៊ានចាត់វិធានការបង្រ្កាបប្រហែលជាបុគ្គលនៃម្ចាស់នោះមានខ្នង បង្អែករឹងមាំនៅពីក្រោយទើបបហ៊ានបើកលេងតាមអំពើចិត្តយ៉ាងដូច្នេះ។

ក្រុមពលរដ្ឋនៅទីនោះបានរិះគន់ចំៗទៅលើ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារចាស់ និងសមត្ថកិច្ចពាក់ព័ន្ធ នគរបាល ខណ្ឌដូនពេញ ថា បានបណ្ដែតបណ្ដោយឲ្យមាន ល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ដូចជា ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់គឺបើកលេងយ៉ាងអនាធិបតេយ្យពពាក់ពពូននៅក្នុង សង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ។ រីឯមន្រ្តីជំនាញមិនទាន់ចាត់វិធានការបង្រ្កាបឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៧ចំណុចរបស់ ក្រសួងមហាផ្ទៃ នោះទេ។

ប្រភពដដែលលើកឡើងទៀតថា លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ មិនគួរមើលរំលងភាពអស កម្មរបស់ លោកមេប៉ុស្តិ៍ សង្កាត់ផ្សារចាស់ ព្រមទាំង លោកអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឡើយដែល កំពុងតែបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសង បញ្ជាល់មាន់ ឆ្នោតឡូតូ និងល្បែងអនឡាញ។ល។

ប្រជាពលរដ្ឋរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក៍បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង សូមមេត្តាចាត់មន្រ្តីក្រោមឱវាទឱ្យចុះមកត្រួតពិនិត្យ ល្បែងស៊ីសងតាមអនឡាញ ជា ច្រើនទីតាំងនៅក្នុងខាងលើនេះផងដើម្បីបង្រឹងសន្តិសុខសង្គមជូនពលរដ្ឋមូលដ្ឋានឱ្យមានភាពកក់ក្ដៅ។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអធិការ ខណ្ឌដូន ពេញ គេមិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញការល្បែងអនឡាញស្ថិតនៅ សង្កាត់ផ្សារចាស់ ផ្ទះលេខ១២E0 ផ្លូវលេខ១៥៕