ព្រះសីហនុៈ សូមស្ដាប់សម្លេងរាស្រ្តយំ ក្នុងចំណោមប្រជាពលរដ្ឋជាង៦០គ្រួសារ រស់នៅ ភូមិស្មាច់ដែង (ស្ពានទឹកសាប) ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ដង្ហោយសុំប្រមុខ រាជរដ្ឋាភិបាល ជួយរកភាពយុត្តិធម៌ តាំងពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ២០១៩ នៅមុខសាលាដំបូង ខែត្រព្រះសីហនុ រហូតមកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅតែមិនទាន់ទទួលបាននូវដំណោះស្រាយអ្វីឡើយ។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋក្នុងតំបន់នោះថា អ្នកដែលនៅពីក្រោយរឿងនេះ ជាអ្នកមានលុយមានអំណាច ធំប៉ុនមហាកំផែងចិន។
ទាក់ទិននឹងវិវាទដីធ្លីខាងលើនេះលោក លិន សារិន មេឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ធ្លាប់បានមានប្រ សាសន៍ប្រាប់ បាយ៉ង់ថែមស៍ www.bayongtimes.com ថា លោកមិនអាចអធិប្បាយតាមទូរស័ព្ទបានទេ ព្រោះវាមិនអស់សេចក្ដី និងស្ដាប់គ្នាមិនច្បាស់។ លោកថាពេលជួបគ្នាផ្ទាល់លោកនឹងផ្ដល់ព័ត៌មានលម្អិតជូន។
ភាគីទំនាស់ម្ខាងទៀត បាយ៉ង់ថែមស៍ មិនទាន់អាចសុំការបំភ្លឺបានទេជុំវិញបញ្ហា ដែលប្រជាពលរដ្ឋលើកឡើង នេះពីព្រោះគ្រប់ប្រព័ន្ធទំនាក់ទំនងត្រូវបានបិទមិនបញ្ចេញ។
សូមស្ដាប់ការលើកឡើងរបស់ប្រជាពលរដ្ឋបន្ទាប់ពីពួកគាត់ចេញពីបន្ទប់សវនាការកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមុខសាលាដំបូង ខែត្រព្រះសីហនុ៕