ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ បាយ៉ង់ថាមស៍ បានចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា « មេតុងទីនប្ដឹងប្រធានតុលាការ និងព្រះរាជអាជ្ញារង ខែត្រឧត្តរមានជ័យ ទៅACU និងប្ដឹងទៅថ្នាក់ដឹកនាំបីស្ថាប័នទៀត »។ ប៉ុន្តែនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូង ខែត្រឧត្តរមានជ័យ បានចេញសេចក្ដីថ្លែងការណ៍មួយដែលមានបីទំព័របំភ្លឺតប។
ដើម្បីកុំឱ្យមានការយល់ច្រឡំពីមហាជន អ្នកនាំពាក្យ សាលាដំបូង ខែត្រឧត្តរមានជ័យ បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺចំនួនបីទំព័រយ៉ាងក្បោះក្បាយ។ ខាងក្រោមនេះ ជាការពន្យល់របស់អ្នកនាំពាក្យ សាលាដំបូង ខែត្រឧត្តរមានជ័យៈ