សម្ដេចតេជោអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យមួយម៉ឺនគ្រួសារ

0
127

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសួរសុខទុក្ខ និងចែក អំណោយជូនពលរដ្ឋ១ម៉ឺនគ្រួសារ គឺទីតាំងទីមួយ៥០០០គ្រួសារ និងគោលដៅទីពីរ៥០០០គ្រួសារទៀតស្ថិត នៅ ខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ។

ពិធីចែកអំណោយនេះ ធ្វើឡើងពីរគោលដៅនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ គឺគោលដៅទី១ស្ថិតក្នុងបរិ វេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី។

សម្តេចតេជោ ក៍បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពី ព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ សម្តេចក៍សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបាន បាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាង គេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។

សម្តេចតេជោ ហ៊ុន សែន ក៍សូមថ្លែងអំណរគុណចំពោះ បណ្តាសប្បុរសជនដែលជួយផ្តល់ជាថវិកាក្តី ជាសម្ភារ ក្ដី ស្បៀងអាហារក្តី តាមរយៈ រាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការចុះចែកផ្ទាល់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

សម្តេចតេជោ ក៍បានកោតសរសើរចំពោះស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែល នេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។ អ្វីដែលសំខាន់គឺការជម្លៀសប្រជា ជនចេញពីកន្លែងរងគ្រោះឱ្យបានដើម្បីចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថា ពេលនេះរថយន្តចំនួន២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយ ប្រហារនោះតែពេលនេះកំពុងតែបម្រើសកម្មភាពដ៏សំខាន់ក្នុងការអន្តរាគន៍ជួយដល់បងប្អូនប្រជាពលរដ្ឋរង គ្រោះទឹកជំនន់នេះ ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថា ទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជន នោះទេ។

សម្តេចតេជោសូមឱ្យអាជ្ញាធរទាំងអស់បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋជាពិសេសត្រូវបន្តដើរល្បាតមើលបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្រែងលោមានបងប្អូនពលរដ្ឋនៅជាប់តាមផ្ទះឬនៅលើដើម ឈើជា ដើមត្រូវពិនិត្យការពារសុវត្ថិភាព ការពារផ្ទះរបស់គាត់ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៍បានអំពាវនាវចំពោះ ម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុ ទាំងអស់ត្រូវ យោគយល់ចំពោះអ្នកដែលមានការលិចលង់ ដែលត្រូវជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុ ត្រូវមានការអធ្យា ស្រ័យដូចជា ការពន្យារ ឬបន្ថយការប្រាក់ជាដើម ជាពិសេសកុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិក្នុង អំឡុងពេល កូវីដនិងអំឡុងពេលទឹកជំនន់នេះ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរក៍ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះ វិធានការសំខាន់បី ក្នុងអំឡុងពេលនេះទី១.ចូលរួមទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។ ទី២.ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រង ទឹកជំនន់ និងទី៣.យើងត្រូវខិតខំស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់។

ចំពោះអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ ១កេសធំ ឃីត១មាន មុង១ ភួយ១ ខ្នើយ១ កន្ទេល១ និងថវិកាចំនួន៥ម៉ឺនរៀល៕