សមត្ថកិច្ចគ្មានឆន្ទៈបង្ក្រាបឈ្មួញឈើដុះស្លែឈ្មោះ ព្រុំ ធី ព្រោះជាឆ្នាំងបាយរបស់ពួកគេ

0
376

ដោយៈ ម្លូព្រៃ
ខេត្តព្រះវិហារៈសមត្ថកិច្ចមួយចំនួនបានលក់ឧត្តមគតិឩ្យឈ្មួញភ្លេចអស់តួរនាទីកាតព្វកិច្ចរបស់ខ្លួនជាអ្នកការពារ ថែរក្សាសម្បត្តិធនធានធម្មជាតិបណ្ដោយឩ្យឈ្មួញដាក់ថ្នាំបន្ទន់ចិត្តរហូតជាប់ត្រកៀកងាកខ្លួនមិនរួចដែលជា ឱកាសពពួកឈ្មួញរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ដោយសេរីអនាធិបតេយ្យជាទីបំផុត។

យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅ ស្រុកជ័យសែន ប្រាប់ឩ្យដឹងនៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះថា ជារៀងរាល់យប់មានរថយន្តប្រភេទសាំយ៉ុងកែច្នៃចេញចូលដឹកឈើនៅត្រង់ចំណុច ភូមិធ្មា ភូមិច្រាច់ ភូមិចម្រើន ឃុំធ្មា ស្រុកជ័យសែន ដែលជាតំបន់ស្តុកឈើខុសច្បាប់ និងដឹកជញ្ចូនចេញទៅតាមផ្លូវ ជាតិលេខ៣៤ឆ្លងកាត់មុខទីស្នាក់ការក្រោមក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័នដូចជា ស្នាក់ការអាវុធហត្ថ ស្រុកជ័យសែន សង្កាត់រដ្ឋបាលព្រៃឈើជ័យសែននិងស្នាក់ការសមត្ថកិច្ចជាច្រើនកន្លែងទៀតនៅក្នុង ស្រុក រវៀង ពិសេសបារ៉ាស់នគរបាលខេត្ត និងបារ៉ាសកងរាជអាវុធហត្ដខេត្តបែរជាមិនបង្ក្រាបទៅវិញ។

ប្រភពបន្ដថា ការដឹកជញ្ជូនឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ ធី ហៅ ធីម្រេច បានរកស៊ីដឹកឈើខុសច្បាប់ ជាច្រើនឆ្នាំមកហើយមិនថា ខែប្រាំងឬខែវស្សានោះទេ។ ក្រុមឈ្មួញបានបំផុសឩ្យប្រជាពលរដ្ននៅតំបន់ នោះ ចូលទៅកាប់ឈើនៅក្នុងព្រៃឡង់ដើម្បីយកមកលក់ឩ្យខ្លួនរួចដឹកឈើតាមរថយន្តកែច្នៃចំនួន៤គ្រឿងចេញពី ស្រុកជ័យសែន កាត់តាម ស្រុករវៀង យកទៅលក់បន្តឩ្យដេប៉ូនៅ ខេត្តកំពង់ធំ។

ទទឹមនិងនោះមេឈ្មួញឈ្មោះ ព្រុំ ធី ហៅ ធីម្រេច ជាជនពុករលួយតែងតែអួតក្អែងក្អាងប្រាប់គេឯងថា កាសែត ទូរទស្សន៍ ចង់ផ្សាយអ្វីផ្សាយទៅអញនៅតែដឹកឈើនរណាធើអីអញ? ដោយសារតែចរិតអួតក្អេងក្អាងនេះ ហើយទើបពលរដ្ឋនៅ ស្រុកជ័យសែន បានធ្វើការសំណូមពរទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រ ធានគណៈកម្មាធិការជាតិគ្រប់គ្រងទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការចំពោះមេ ឈ្មួញដុះស្លែក្អេងក្អាងម្នាក់នេះផង។ ព្រោះអីថ្នាក់ខេត្តមិនមានសមត្ថភាពអាចបង្ក្រាបរថយន្តដឹកឈើមេឈ្មួញ ម្នាក់នេះបានទេ។

ពាក់ព័ន្ធនិងសកម្មភាពល្មើសច្បាប់របស់មេឈ្មួញឈើដុះស្លែឈ្មោះ ព្រុំ ធី ហៅ ធីម្រេច គឺគេមិនអាចសុំការបក ស្រាយពីលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប និងជ័យសែន បានទេដោយទូរស័ព្ទចូលពុំមាន អ្នកទទួល។ ចំណែកលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ឆ្លើយបែបយកខ្លួនថា លោកមិន ដែលឱ្យឈ្មោះ ធី នេះដឹកទេ។ លោកតែងតែដាក់បារ៉ាស់ជាប់រហូតតែប្រហែលឈ្មោះនេះលួចដឹក…។

ពាក់ព័ន្ធករណីនេះក៍មានមន្ត្រីដែលមានឆន្ទៈស្រឡាញ់ជាតិអនុវត្តច្បាប់ដែរ ដោយបានលើកជាគំនិតក្នុងការ បង្ក្រាបថា បើចង់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងដើម្បីបញ្ចៀសការប៉ះពាលមន្រ្ដីស្អាតស្អំសូមចូលរួម ការពារធនធានធម្មជាតិប្រើវិធានការបង្ក្រាបងាយបំផុតគឺស្រាវជ្រាវរកអ្នកប្រមូលទិញឈានដល់ការចាប់
ខ្លួនឬបិទច្រកគឺប្រសិទ្ធភាពស្របតាមយន្តការចង់បានពីថ្នាក់លើ។ ប៉ុន្តែបើមន្ត្រីគ្រាប់ល្ពៅ «កន្ទេលធំបន្លំដេក» នោះបទល្មើសនេះនឹងរាលដាលជាក់ជាមិនខានឡើយ។

ឆ្លើយតបករណីខាងលើលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ,លោក សេង លាង នាយផ្នែក រដ្ឋបាលព្រៃឈើឆែប ,លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន គួរពិនិត្យមើលរឿងនេះឡើង វិញ។ ជាពិសេសលោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ គួរចាត់វិធានការបន្ទាន់ដើម្បីចៀសវាងការ ចោទប្រកាន់ថាមានការឃុបឃិតគ្នាជាប្រព័ន្ធបង្កើតឩ្យមានបទល្មើសក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនបែបជាលក្ខណៈ «កន្ទេលធំបន្លំដេក» ៕