សពទារិកាត្រូវបានគេយកមបោះចោលក្នុងលូខាងលិចវិទ្យាល័យសុខអានទន្លាប់

0
526

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ម្ដាយចិត្តអាក្រក់ជាងសត្វតិរច្ឆានបានបង្កើតកូនហើយយកបោះចោលក្នុងលូមុខផ្ទះអ្នកស្រុកខាងលិច​ វិទ្យាល័យ សុខ អាន ទន្លាប់។ ហេតុការណ៍នេះកើតឡើងនាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅទល់មុខ សាលា ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ទារិកានេះត្រូវបានគេរុំនឹងក្រមានៅជាប់ទងផ្ចិតដែលមានសម្បុរសសក់ខ្មៅ និងមានអវយវៈត្រឹមត្រូវ គឺទើបនឹង កើតមកភ្លាមៗក៍ត្រូវគេយកមកបោះចោលក្នុងលូខាងលិច វិទ្យាល័យសុខអានទន្លាប់ តែម្ដង។ មនុស្សជាច្រើន បានសំដែងនូវក្ដីអាណិតអាសូរទារិកាដ៏អភ័ព្វនេះថា បើសិនជានៅរស់ពួកគេនឹងយកមកចិញ្ចឹមជាពុំខានឡើយ។

បើយោងតាមអាខោនហ្វេសប៊ុកឈ្មោះ chanrou chanrou (ចាន់ រូ) ជាអ្នករស់នៅ ស្រុកគិរីវង់ បានសរសេរ រិះគន់ម្ដាយបង្កើតកូនស្រីហើយយកមកបោះចោលក្នុងលូដោយគ្មានក្ដីមេត្តាថា បើគ្មានសមត្ថភាពចិញ្ចឹមបីបាច់ ថែរក្សាគេទេទៅភ្លើតភ្លើនជាមួយគ្នាឲ្យមានផ្ទៃពោះ ហើយខំប្រឹងតស៊ូពពោះរហូតដល់៩ខែ១០ថ្ងៃធ្វើអី? ហ៊ឺម !
មិនដឹងថាចិត្តគំនិតរបស់អ្នកសាងពីអ្វីនោះទេ ? ឃើញហើយស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ! អាណិតហួសពី អាណិតទៅទៀត ! កូនអើយកូន…កូនមកចាប់កំណើតខុសមនុស្សហើយ។ 💔😭😭🙏 នៅជិតជុំមិត្តចោល ក្នុងលូរ 2,11,2020៕