សង្វៀនជល់មាន់សេះសកំពុងតែដំណើរការរាល់ថ្ងៃមិនមានការបង្ក្រាបពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យឡើយ

0
803

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ រោងចក្រផលិត ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារគឺល្បែងស៊ីសង នៃសង្វៀនជល់មាន់មួយ កន្លែងដែលមានម្ចាស់ឈ្មោះ ​ម៉ាប់ កំពុងតែដំណើរការរៀងរាល់ថ្ងៃស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានខ្នងបង្អែកជាមេប៉ូលិសក្រុងនិងព្រះរាជអាជ្ញារងតុលាការ។

សង្វៀនជល់មាន់សេះសនេះបានបើកលែងជាយូរឆ្នាំណាស់មកហើយគឺពុំមានការចុះបង្ក្រាបពីសំណាក់អាជ្ញាធរដែនដីនិងសមត្ថកិច្ចប៉ូលិសខណ្ឌឡើយពីព្រោះពួកគេសុទ្ធតែអ្នកនៅពីក្រោយខ្នងនៃបនល្បែងស៊ីសងខុសច្បាប់នេះទាំងអស់ព្រោះតែប្រយោជន៍ឆ្នាំងបាយ។ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌមានជ័យ កំពុងតែប្រឆាំងនឹងបទ បញ្ជារបស់ ក្រសួងមហាផ្ទៃ ភូមិ ឃុំ.សង្កាត់ មានសុវត្ថិភាពនៅពេលធ្វើវេទតិកាសាធារណៈម្ដងៗពលរដ្ឋតែង តែលើករឿងនេះឡើងមកនិយាយតែប៉ូលិសនិងមន្ត្រីខណ្ឌនាំនិយាយបង្វែងដានរហូត។

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋរស់ក្បែរខាងដែលមានការធុញទ្រាន់នឹងបនល្បែងស៊ីសង ជល់មាន់សេះសរបស់ឈ្មោះ ម៉ាប់ ប្រាប់ថា កន្លែងសង្វៀនជល់មាន់នេះបើកដំណើរការ ជារៀងរាល់ថ្ងៃទៅ បានដោយមានខ្នងបង្អែក លោកស្នងការរង រាជធានីភ្នំពេញ ដែលស្និទ្ធនឹងលោក សរ ថេត ស្នងការនគរ បាលក្រុងភ្នំពេញ និងព្រះរាជរងនៃសាលាដំបូងរាជធានីភ្នំពេញ។ បនល្បែងស៊ីសងនេះមានការត្រូវរ៉ូវគ្នាជា មួយលោក ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ និងអភិបាលខណ្ឌ ក៍បានរួមគំនិតជាមួយគ្នា ក្នុងរឿងនេះដែរ។

ប្រជាពលរដ្ឋម្ចាស់ឆ្នោតបានសំណូមពរទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ គួរតែពិនិត្យមើលពីការងាររបស់អាជ្ញាធរ ខណ្ឌមានជ័យ និងអធិការប៉ូលិសខណ្ឌនេះផង។ ពីព្រោះពួកគេបើកដៃឱ្យកើតមានបនល្បែងស៊ីសងពេញបន្ទុកធ្វើឱ្យពលរដ្ឋរស់នៅក្បែរខាងមានការភ័យខ្លាច។ ពីព្រោះតែកើតមានចោរ លួច ឆក់ និងប្លន់ ស្ទើរតែរៀងរាល់ថ្ងៃជាពិសេសអំពើហិង្សា ក្នុងគ្រួសារបន្ទាប់ពីពួកគេ ចាញ់ល្បែង។

អធិការនគរបាល ខណ្ឌមានជ័យ លោក ម៉េង វិមានតារា ប្អូនប្រុសបង្កើតតារាចម្រៀង ម៉េង កែវពេជ្ជតា។ លោក វិមានតារា បានលើកឡើងនៅល្ងាចថ្ងៃទី១ ខែមេសា នេះថា នៅព្រឹកថ្ងៃទី១ ខែមេសា កម្លាំងអធិការ ខណ្ឌមាន  ជ័យ មានម៉ូតូ៥គ្រឿងបានចុះទៅបង្ក្រាបដោយរឹបអូសបានតែឧបករណ៍សម្ភារតុនិងកៅអី។ រីឯមនុស្សបានរត់ គេចខ្លួនបាត់អស់ ព្រោះពួកគេលេងនៅក្នុងព្រៃជ្រៅ ហើយមានអ្នកយាមផ្លូវដឹងរឿងមុន។ ចំណែកលោក ម៉ាប់ ម្ចាស់បនល្បែងស៊ីសងជល់មាន់មិនអាចទាក់ទងបានទេ គឺទូរស័ព្ទជាប់រវល់រហូត…៕