វាយទាត់ធាក់អ្នកសារពត៌មានដោយរន្ទះជើងកន្រ្តៃហោះផង និង ជេរប្រមាថមួយឆ្អែតផង តុលាការតម្រូវឱ្យបង់លុយតែ១,០០០០០០៛(មួយលានរៀល)

0
365

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ សំណុំរឿងអ្នកសារពត៌មានលេខ៤២៥ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០  ដែលសាលាដំបូងខេត្តព្រះសីហនុបានបើកសវនាការជំនុំជម្រះកាលពីរសៀលថ្ងៃទី០៣ វិច្ឆិកា ២០២០ ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០២០ សម្រេចឱ្យអ្នកប្រើអំពើហិង្សាលើអ្នកសារពត៌មាន បង់ប្រាក់សំណងជំងឺចិត្តតែ១,០០០០០០៛(មួយលានរៀលប៉ុណ្ណោះ ។

អ្នកសារពត៌មានបំរើការឱ្យទូរទស្សន៍តាមអ៊ិនធឺណិត អិមអេសជេ (TV Online MSJ) ប្រចាំខែត្រព្រះសីហនុ លោក ដួង ច័ន្នបូរិទ្ធ ដែលបានរងគ្រោះដោយលោកស្រី ជា សុខឡេង ប្រើហិង្សាវាយទាត់ធាក់​ជេរប្រមាថបំផ្លាញទ្រព្យសម្បត្តិកន្លងទៅ មិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខែត្រព្រះសីហនុទេ រួចស្រែកដង្ហោយថា«អយុត្តិធម៌ណាស់ចំពោះរូបលោក ដូច្នេះលោកសម្រេចដាក់ពាក្យប្ដឹងឧទ្ធរណ៍ នៅថ្ងៃខែឆ្នាំដដែល នៃសេចក្ដីសម្រេចនេះ»។

ខាងលើនេះយោងតាមការឱ្យដឹងពីលោកច័ន្ទបូរិទ្ធ តាមប្រព័ន្ធតេឡេក្រាមកាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០២០ ប្រាប់បាយ៉ង់ថែមស៍ ។

 

គួររំឭកថា លោកស្រី ជា សុខឡេង បានជេរប្រមាថប្រើអំពើហិង្សា វាយទាត់ធាក់ទៅលើលោក ដួង ច័ន្នបូរិទ្ធ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈលោកចុះយកពត៌មាន ថតផ្ដិតសកម្មភាពទំនាស់ដីធ្លីលើដីគម្របព្រៃឈើ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ។ បន្ទាប់មកលោកច័ន្ទបូរិទ្ធ បានដាក់ពាក្យប្ដឹងទៅស្នងការដ្ឋាននគរបាលខែត្រព្រះសីហនុ រួចស្នងការដ្ឋាននគរបាលបានបញ្ជូនពាក្យបណ្ដឹងនេះទៅសាលាដំបូងខែត្រព្រះសីហនុ ដែលមានសំណុំរឿងលេខ៤២៥ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ ។

 

និងគួរបញ្ជាក់ផងដែរថា សំណុំរឿងខាងលើ ដែលបានបើកការជំនុំជម្រះកាលពីថ្ងៃទី០៣ វិច្ឆិកា ២០២០ មានសមាសភាពក្នុងអង្គសវនាការ ដោយលោក សេង ប៊ុណ្ណា ជាចៅក្រមជំនុំជម្រះ លោក ហួត វិចិត្រ តំណាងអយ្យការ និង លោក វ៉ិត បញ្ញា ក្រឡាបញ្ជីសវនាការ ដោយចោទជើងកន្រ្តៃហោះ លោកស្រី ជា សុខឡេង អាយុ៥៤ឆ្នាំ មានទីលំនៅភូមិសែនសុខ ឃុំឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទហិង្សាស្រាល ដែលបទល្មើសនេះមានប្បញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា២២៨ នៃក្រមព្រហ្មទណ្ឌ ៕