លោក វ៉ាន់ អៀង និងពលរដ្ឋជិតខាងស្នើសុំអន្តរាគមន៍ទៅលោកអភិបាលរាជធានីភ្នំពេញទប់ស្កាត់និងរុះរើសំណង់សង់លើផ្លូវសាធារណៈ ដែលធ្វើឡើងដោយឈ្មោះ ស៊ុន ច័ន្ទថន

0
69

ភ្នំពេញៈ លោក វ៉ាន់ អៀង មានវ័យ៤១ឆ្នាំរស់នៅ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ និងពលរដ្ឋផ្សេងទៀតរស់នៅជិតខាងគ្នាបានស្នើសុំអន្តរាគមន៍ទៅលោកអភិបាល រាជធានីភ្នំពេញ ដើម្បីសុំប្តឹងទប់ស្កាត់ និងរុះរើសំណង់រឹងមាំដែលសង់លើផ្លូវសាធារណៈ និងសំណង់ជាប់ជញ្ជាំងក្រោយផ្ទះ របស់ពួកគាត់ដែលបង្កឡើងដោយបុគ្គលឈ្មោះ ស៊ុន ច័ន្ទថន។

នៅក្នុងពាក្យសុំអន្តរាគមន៍ ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក វ៉ាន់ អៀង បានបញ្ជាក់ថា បច្ចុប្បន្ននេះមានម្ចាស់ក្បាលដីលេខ ៨៤៨, ៨៤៩ និង៨៥០ នៅផ្នែកខាងជើងទាល់ខាងក្រោយផ្ទះ និងក្បាលដី របស់លោកបាន និងកំពុងសាងសង់សំណង់រឹងមាំរំលោភលើផ្លូវសាធារណៈហើយ សំណង់លើផ្លូវសាធារណៈ នេះបាន បណ្ដាលឱ្យមានការជ្រាបទឹកខូចជញ្ជាំងផ្ទះរបស់លោកថែមទៀតផង (ជញ្ជាំងមានផ្កាក្រឡាផែនទី ហើយ)។

លោកបានបញ្ជាក់ទៀតថា សំណង់នេះ បានសង់រៀបជញ្ជាំងបាំងបិទបង្អួចរបស់លោក ដែលជាផ្លូវខ្យល់ដ៏សំ ខាន់ និងផ្នែកឯទៀត ពោលគឺផ្នែកខាងក្រោយទាំងអស់ នៃផ្ទះលោកត្រូវបានសង់ជញ្ជាំងបាំងទាំងអស់គ្មាន ចរន្តលំហូរខ្យល់ចេញចូលពិបាកដកដង្ហើមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពគឺសិទ្ធិនៃការរស់នៅ និងបង់ ពេលវេលាចាប់តាំងពីមានវត្តមានសំណង់លើផ្លូវសាធារណៈនេះមក។

លោក វ៉ាន់ អៀង បានស្នើទៅអភិបាល ក្រុងភ្នំពេញ លោក ឃួង ស្រេង សូមជួយដោះស្រាយជាបន្ទាន់បើមិន ដូច្នោះទេករណីនេះមានកើតហេតុការណ៍ចៃដន្យណាមួយនោះ គឺយើងខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់។ បើ ផ្លូវសាធារណៈនេះមិនត្រូវបានថែរក្សា និងការពារហើយនាំគ្នាបិទធ្វើជាកម្មសិទ្ធិ។

តំណាងពលរដ្ឋនៅទីនោះ និងម្ចាស់ផ្ទះដែលជាប់ជញ្ជាំងជាមួយគ្នាបានស្នើសុំទៅ អភិបាលក្រុងភ្នំពេញ មេត្តា ជួយសម្របសម្រួលតាមសំណូមពរខាងលើដោយអន្តរាគមន៍ទប់ស្កាត់ និងឲ្យរុះរើសំណង់ចេញពីផ្លូវសាធារ ណៈវិញ។

ចំណែកឈ្មោះ សៀង ស្រីមុំ ពលរដ្ឋរស់នៅជាប់នោះបានលើកឡើងថា លោក ស៊ុន ច័ន្ទថន ម្ចាស់ក្បាលដី លេខ ៨៤៨, ៨៤៩ និង៨៥០ បាននឹងកំពុងសាងសង់សំណង់នៅជាប់ផ្ទះរបស់អ្នកស្រីដោយមិនមានការអនុ ញ្ញាតយល់ព្រមពីគាត់ឡើយ។

អ្នកស្រីបានបន្ថែមថា គាត់ក៍បានដាក់ពាក្យបណ្តឹងទប់ស្កាត់ទៅ លោកអភិបាល ខណ្ឌសែនសុខ ដែរកាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ។ បើនិយាយជាប្រយោជន៍រួមផ្លូវសាធារណៈនេះ ជាផ្លូវសុវត្ថិភាពផ្លូវសង្គ្រោះ ជីវវិត ហើយសម្រាប់រំដោះទុក្ខភ័យឬគ្រោះមហន្តរាយហេតុអ្វីឈ្មោះ ស៊ុន ច័ន្ទថន សង់សំណង់ទាំងបំពាន យ៉ាងដូច្នោះ?

ជុំវិញការអះអាងខាងលើ សារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះជុំវិញលោក វ៉ាន់ អៀង និងពលរដ្ឋជិតខាងស្នើសុំអន្តរាគមន៍ទៅ លោកអភិបាល រាជធានីភ្នំពេញ ឱ្យជួយ ទប់ស្កាត់ និងរុះរើសំណង់សង់លើផ្លូវសាធារណៈនេះ។

ប៉ុន្តែពលរដ្ឋជិតខាង និងម្ចាស់ផ្ទះដែលមានជម្លោះនឹងគ្នានោះបានសូមគោរពស្នើសុំទៅលោកអភិបាលនៃខណៈ អភិបាល ខណ្ឌសែនសុខ និងអភិបាល រាជធានីភ្នំពេញ សូមមេត្តាជួយអន្តរាគមន៍ និងដោះស្រាយ ឬទប់ស្កាត់ ការសាងសង់ និងរុះរ៉ើសំណង់របស់ឈ្មោះ ស៊ុន ច័ន្ទថន ម្ចាស់ក្បាលដីលេខ ៨៤៨, ៨៤៩ និង៨៥០៕