លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក ខែត្របន្ទាយមានជ័យ កំពុងសប្បាយនឹងល្បែង«កាស៊ីណូណាហ្គាវើល»

0
110

ដោយៈ អធិបតី
ភ្នំពេញៈ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្របន្ទាយមានជ័យ កំពុងតែល្បីល្បាញ នឹងអំពើអបាមុខនាំឆ្ពោះទៅរក «សេចក្ដីវិនាស» គឺល្បែងស៊ីសងនៅក្នុង «កាស៊ីណូណាហ្គាវើល» ខណៈពេល កំពុងអង្គុយបែរមុខទៅរកទូរហ្គេមដៃចុចដ៏រវល់របស់គាត់នោះត្រូវបានគេថតរូបកំពុងប្រតិបត្តិការ កាលពីពេល ថ្មីៗនា ខែមករា ឆ្នាំ២០២៤។

អង្គុយលើកៅអីពណ៌ក្រហម យកជើងគងទាក់ខ្លា ស្លៀកសខោជើង ពាក់អាវសដៃវែង កោសក់ យកវ៉ែនតាពាក់ លើថ្ងាស និងដៃស្ដាំបញ្ជាទូរហ្គេមគឺលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្របន្ទាយ មានជ័យ កំពុងតែសប្បាយ ឬវក់នឹងល្បែងស៊ីសងនៅក្នុង «កាស៊ីណូណាហ្គាវើល»។

បើយោងតាមពីក្រុមអ្នកញៀនល្បែងស៊ីសងបង្ហើបប្រាប់ «បាយ៉ង់ថាមស៍» ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា សូមកុំច្រឡំមនុស្សដែលយើងនាំគ្នាមើលពីក្រោយនោះ គាត់មិនមែនជា តួហុងកុងទេ គឺជាលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្របន្ទាយមានជ័យ (គាត់ជាជនជាតិខ្មែរ)។ គាត់បានមក ព្យាករណ៍ នៅក្នុង «កាស៊ីណូណាហ្គាវើល» គិតគូរពីរឿងសេដ្ឋកិច្ច។ ដៃរបស់គាត់ គឺរវល់ចុចទូរហ្គេម១០សេន ដុល្លារ…។ គាត់ចុចម៉ាប៉ុក៦០ដុល្លារ ប្រឹងប្រែងណាស់…គាត់មិនបានគិតគូរអំពីប្រជាជនខ្វះខាតទឹកធ្វើស្រែ ចម្ការនោះទេ។

ចំណែកប្រភពពី មន្ត្រីជាន់ខ្ពស់នៃ ក្រសួងធនធានទឹក និងឧតុនិយម សុំមិនបញ្ចេញឈ្មោះលើកឡើងថា រឿង នេះអាចហើយ…បើសិនជាគាត់មិនមកលេងល្បែងស៊ីសងទេម៉េចគេថតរូបបាន ? រឿងនេះវាបានដឹងដល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទៅហើយ។

ទាក់ទងករណីខាងលើសាម៉ីខ្លួនលោក យឹម ប៊ុនរ៉ុម បានឆ្លើយបដិសេធបំពានការពិតតាម រយៈសារជាសំឡេង នៃប្រព័ន្ធតេឡេក្រាមថា « អូរ អូនអរគុណហើយ អត់មានទេច្រឡំមនុស្សហើយ…ៗ មិនដឹងមនុស្សខ្មែរ ឬក៍ ជនជាតិ…បងនៅឯណាមេឃដី ឯណេះ…ច្រឡំហើយ…មិនមែនបងទេ…!»។

ប្រភពពីមន្ត្រីបម្រើការងារនៅ ខែត្របន្ទាយមានជ័យ ប្រាប់ថា លោក យឹម ប៊ុនរ៉ុម គឺជាចូលចិត្តលេងល្បែងហ្នឹង មែន។ គាត់សម្បូរណ៍លុយកាក់ដោយសារ សម្បូរណ៍គម្រោងលទ្ធកម្មដេញថ្លៃចរចារចងមុង គឺក្នុងមួយឆ្នាំៗ សល់លុយដុល្លារច្រើន…។

គួរបញ្ជាក់ថា បើតាមអ្នកស្គាល់លោក យឹម ប៊ុនរ៉ុម ថា គាត់គឺជាមនុស្សចូលចិត្តលេងល្បែងកាស៊ីណូ នេះ ណាស់ពីព្រោះធ្វើជា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្របន្ទាយមានជ័យ សម្បូរណ៍គម្រោង និង សម្បូរណ៍លុយ។ បើតាមគាថា ព្រះសម្មាសម្ពុទ្ធ នៃបរាភវសូត្រ វិនាសទាំង១២កងគឺ អំពើអបាយមុខល្បែង ស៊ីសង នាំមនុស្សទៅរកផ្លូវក្ដីវិនាសទ្រព្យសម្បត្តិនិងបុណ្យស័ក្ដិ។ រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ គឺកំពុងកែ ទម្រង់ស៊ីជម្រៅ ដូច្នេះមន្ត្រីគ្រាប់ល្ពៅស្ងោដូច ប្រធានមន្ទីរធនធានទឹក នេះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក គួរតែមានការត្រួតពិនិត្យ…៕