រាល់ការផ្សព្វផ្សាយទាំងពីរអត្ថបទខាងលើនេះ អង្គភាព «បាយ៉ង់ថាមស៍» យើងខ្ញុំពិតជាពុំអាចធ្វើការទំនាក់ ទំនងដកស្រង់សម្ដីបំភ្លឺពី ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បាននោះទេ។ ដើម្បីកុំឱ្យមានការយល់ច្រឡំពីមិត្តអ្នកអាន ក៍ដូចជាមហាជនទូទៅផងដែរនោះ អង្គភាពយើងខ្ញុំក៍បានសម្រេចលុបអត្ថបទទាំងពីរនោះចោលរួចហើយ។ ពីព្រោះនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មេធាវីពីរនាក់តំណាងឱ្យ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានចេញលិខិត ជូនដំណឹង ស្នើឱ្យអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយ «លុបឃ្លីបវីដូអូ និងសំណេរជាអក្សរទាំងអស់ ដែលបានផ្សព្វផ្សាយនាពេលកន្លងទៅ នៅតាមគណនីហ្វេសបុកផេក ដែលក្រុមហ៊ុនចាត់ទុកថា ជាការបរិហារ កេរ្ដ៍តាម សារព័ត៌មាន មកលើ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក) ទៅនឹងការធ្វើផ្លូវនៅ ឃុំបឹងគ្រំ ស្រុកល្វាឯម ខែត្រកណ្ដាល។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមអញ្ជើញមិត្តអ្នកអានគឺ អានលិខិតជូនដំណឹង របស់លោកមេធាវីដែលតំណាឱ្យ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលមានសេចក្ដីដើមទាំងស្រុងដូចខាងក្រោមៈ