រោទ៍ម៉ូតូសំឡេងឮខ្លាំងៗពេលយប់បុរសពីរនាក់ស្រែកជេរក៍ត្រូវជនដៃដល់បាញ់ឱ្យរងរបួស

0
183

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ បុរសពីរនាក់បានរងរបួសដៃនិងកញ្ចឹងកត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះភ្លាមៗនៅពេលជនដៃដល់ រោទ៍សំឡេងម៉ូតូឮខ្លាំងៗនាពេលយប់ធ្វើឱ្យក្រុមជនរងគ្រោះជេរ ហើយក្រុមជនដៃដល់ទ្រាំមិនបានក៍ដកកាំភ្លើង ខ្លីបាញ់រួចបើកម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់ដោយបន្សល់ទុកតែគ្រាប់ជាភស្តុតាង។ ហេតុការណ៍នេះកើត ឡើងវេលាម៉ោងជាង១០យប់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវក្រាលកៅស៊ូស្ថិតក្នុង ភូមិ បាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខែត្រកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់ថា មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនសង្យ័យមិនស្គាល់អត្តសញ្ញាណធ្វើ សកម្មភាពបាញ់ទៅលើជនរងគ្រោះចំនួនពីរនាក់។ ជនរងគ្រោះទីមួយ.ឈ្មោះ ថា គីមឡុង ភេទប្រុសអាយុ ២១ឆ្នាំរស់នៅ ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ បានរងរបួសត្រូវដៃខាងឆ្វេងមួយគ្រាប់ និងទីពីរ.ឈ្មោះ អ៊ី រ៉ូហ្វី ភេទប្រុសអាយុ១៩ឆ្នាំរស់នៅ ភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ខែត្រកណ្តាល រងរបួសកញ្ចឹងកមួយគ្រាប់។ ក្រោយធ្វើសកម្មភាពភ្លាមជនសង្ស័យបើកម៉ូតូគេចខ្លួនបាត់។

បើតាមការលើកឡើងពីជនរងគ្រោះទាំងពីរនាក់ថា ជនសង្ស័យមានគ្នាពីរនាក់ ភិនភាគរាងខ្ពស់ ពាក់មួកសុវត្ថិ ភាពពណ៌ខ្មៅទាំងពីរនាក់បើកជិះម៉ូតូ XR ពណ៌ខ្មៅគ្មានស្លាក។ មូលហេតុដែលផ្ទុះអាវុធនេះឡើងដោយសារ ក្រុមជនសង្ស័យបើកម៉ូតូរោទ៍សំឡេងឮខ្លាំងៗក៍ធ្វើឱ្យក្រុមជនរងគ្រោះទ្រាំមិនបានក៍ស្រែកជេរ ហើយពួកជន សង្ស័យក៍ដកកាំភ្លើងបាញ់ក្រុមជនរងគ្រោះតែម្តង។

ជនរងគ្រោះត្រូវសាច់ញាតិដឹកយកទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកឯកជន។ សមត្ថកិច្ចកំពុងតែធ្វើការសាក សួរដើម្បីកំណត់មុខសញ្ញា និងធ្វើការស្វែងរកចាប់ខ្លួនក្រុមជនដៃដល់៕