រឿងកាយដីគ្រៀវភ្នំអង្កោលទំនងជាល្បិចព្រួញមួយបាញ់បានមយូរាបីខណៈដែលមហាជនចង់ដឹងថាតើនរណាជាព្រាន ?

0
371

ដោយៈ អធិបតី
ខែត្រកែបៈ ខែត្រកែប ត្រូវបានគេចាត់ទុកថា «ជាមាណវីតូចស្តើង» បង្អួតសម្រស់ទាក់ទាញចំណាប់អារម្មណ៍ បង្ហាញសក្តានុពលខ្លាំងលើវិស័យទេសចរ ព្រោះកូនក្រមុំរូបស្រស់នេះប្រកបដោយលក្ខណៈសម្បត្តិល្អពីធម្ម ជាតិគឺសម្បូរណ៍ទៅដោយ ឆ្នេរ កោះ ភ្នំ និងព្រែក។ ចុះបើសកម្មភាពកាយភ្នំលុបព្រែកវាតយកដីធ្វើជាកម្មសិទ្ធិ បម្រើឱ្យជនមួយក្តាប់តូចបានសម្រេចវិញនោះ តើក្រមុំរូបនេះឈឺចាប់សោកសង្រេង និងមានវិប្បដិ សារីបែប ណា ?

ភ្នំអង្កោល ដែលជាសម្បត្តិជាតិ ដ៏មានតម្លៃត្រូវបានលោក ម៉ម សំណាង នាំយកគ្រឿងចក្រអេស្កាវទ័រដ៏ថ្មីស ន្លាងពីរគ្រឿង និងរថយន្តដឹកដីធំតូចជិត២០គ្រឿងទៅជីកយកអាចម៍ដីពុំមានច្បាប់អនុញ្ញាតពី មន្ទីររ៉ែនិង ថាមពល ខែត្រកែប ឡើយ។ សកម្មភាពគ្រៀវ ឬជីកភ្នំ ដ៏មហន្តរាយបែបនេះ ធ្វើឡើងដោយតក់ក្រហល់បំ ផុតគឺពុំបានឆ្លងកាត់ មន្ទីររ៉ែ និងថាមពល ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលចូលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់។ តាម
ការប៉ាន់ប្រមាណទំហំដីដែលកំពុងធ្វើអាជីវកម្មរ៉ែខុសច្បាប់នោះមានវិសាលភាពធំធេងណាស់មានប្រមាណជិត ២ម៉ឺនម៉ែត្រគូបឯណោះ។​

ដំបូងឡើយហាក់មានការយកចិត្តទុកដាក់លើ ការការពារធនធានធម្មជាតិដូចជា ដីព្រៃលិចទឹក ភ្នំ ព្រែក និង ឆ្នេរសមុទ្រ ក្នុងនាមអាណាព្យាបាល ខែត្រកែប ទើបឡើងកាន់តំណែងថ្មីៗ ឬទំនងជាចង់និយាយអាក្រក់ពី គេរំលេចថា ខ្លួនឯងល្អ ! ឯកឧត្តមអភិបាលខែត្រគ្រងនាមបណ្ឌិតពីរគឺលោក សោម ពិសិដ្ឋ បានបង្ហាញចម្ងល់ ជាសាធារណៈពាក់ព័ន្ធនឹងករណីជីកយកអាចម៍ដី ភ្នំអង្កោល ពីសំណាក់បុគ្គល ម៉ម សំណាង។

ពីមុនចេញមុខឆ្ងល់ ពេលនេះចេញមុខឱ្យបន្តការកាយភ្នំ សមនឹងពាក្យថា ពេលវេលាមិនទាន់ដល់ឱកាសមិន ទាន់មាន។ រំលឹកដល់ការបកស្រាយជាសាធារណៈកន្លងមក ឯកឧត្តមបណ្ឌិតពីរគិតបានលឿនថា « ការកាយ អាចម៍ដី ភ្នំអង្កោល ស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល គឺយកទៅធ្វើផ្លូវប្របមាត់សមុទ្រដើម្បីការពារកុំឱ្យមានជន ខិលខូចលួចទៅទន្ទ្រានដីព្រៃលិចទឹក ចាក់ដីមាត់ព្រែក និងជួយសង្គ្រោះនៅពេលដែលមានភ្លើងឆេះ ព្រៃណា មួយកើតមានឡើង…»។

ទោះជាយ៉ាងណា ឯកឧត្តមបណ្ឌិតពីរ មិនបានបង្ហាញថា តើដីនៅតំបន់ដែលធ្វើផ្លូវឆ្លងកាត់នោះជាប្រភេទដីអ្វី នោះទេ ហើយក៍មិនមានព័ត៌មានអំពីចំនួន ព្រៃលិចទឹក និងព្រៃកោងកាង ដែលត្រូវបំផ្លាញនោះមានទំហំ ប៉ុន្មានដែរ មានតែមន្រ្តីក្រោមឳវាទ និងប្រជាពលរដ្ឋដែលសោកស្តាយ ភ្នំអង្កោល បានប្រាប់អ្នកសារព័ត៌មានថា អ្នកបញ្ជាឲ្យកាយភ្នំ លើកគម្រោងធ្វើផ្លូវ និងអ្នកដែលចិញ្ចឹមចិត្តវាតទីយកដីព្រៃកោងកាង ដែលជាសម្បត្តិ
របស់ជាតិ គឺក្រុមមនុស្សតែមួយ។

ក្រុមគ្រឿងចក្រដែលប្រើប្រាស់ក្នុងការគ្រៀវភ្នំនេះគឺគ្មានអាជ្ញាប័ណ្ណរ៉ែ គ្មានច្បាប់អ្វីនោះទេ អាចនិយាយឱ្យ ងាយស្តាប់ ក្រុមនេះគ្រាន់តែជាបញ្ញើក្អែក​ ទំលើដើមស្រល់តែប៉ុណ្ណោះ។ ករណីនេះទំនងជាល្បិចព្រួញមួយ បាញ់បានសត្វមយូរាបី (ក្ងោក) នេះបើនិយាយជារួម តែបើនិយាយបែបដាច់ដោយឡែកនោះគឺទី១ ការកាយ យកអាចម៍ដីនៅ ភ្នំអង្កោល ដោយមិនមានច្បាប់ទម្លាប់នាំឲ្យខាតបង់ប្រាក់ចំណូលរដ្ឋជាច្រើន។ ទី២ ការចាក់ដី ធ្វើផ្លូវតាមបណ្តោយព្រែកដោយគ្មានជំនាញសិក្សាផលប៉ះពាល់ត្រឹមត្រូវធ្វើឲ្យខូចខាតដល់ ព្រៃកោងកាង ព្រៃ លិចទឹក ដែលជាជម្រកនៃជីវចម្រុះគ្រប់ប្រភេទ និងទី៣ ព្រៃលិចទឹក ជាងរយហិកតាដែលត្រូវផ្លូវនោះហ៊ុំព័ទ្ធនឹង ក្លាយទៅជាកម្មសិទ្ធិឯកជនក្នុងពេលដ៏ឆាប់ៗខាងមុខនេះមិនខាន។ ចុះបើក្រុមលោក ម៉ម សំណាង គ្មានច្បាប់ ផងហេតុអ្វីទើបអាចលាក់ក្រសែភ្នែកដ៏មុតស្រួចរបស់លោកអភិបាលបណ្ឌិតពីររបស់យើងទៅបាន? ឬមួយមាន អ្វីនៅពីក្រោយរឿងនេះ ទើបពេលមុនឆ្ងល់ ពេលនេះលែងឆ្ងល់ ?

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ គ្រឿងចក្រពីរគ្រឿងដែលសម្រុកមក គ្រៀវភ្នំអង្កោល ជាថ្មី នេះមិនទាន់បានដកចេញនៅឡើយទេ តែក៍មិនទាន់មានសកម្មភាពទៀតដែរ ដោយសារមានការទួញយំពីធម្ម ជាតិគឺភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃ ហើយផ្លូវដែលគេគ្រោងធ្វើនោះក៍គ្មានវិស្វករណា ឬជំនាញណាគូសវាសវាស់ វែងនោះដែរបានត្រឹមកាយដីភ្នំយកមកចាក់លើ ព្រៃលិចទឹក បង្កើតបានជាផ្លូវ ឬអាចហៅថា​ទំនប់ដើម្បីវាតទី យកដីរដ្ឋតែប៉ុណ្ណោះ។ ព្រោះបើសកម្មភាពនោះបានសម្រេចមែនដីជាងរយហិកតានឹងក្លាយទៅជាកម្មសិទ្ធិស្រប របស់បុគ្គលជាមិនខាន ហើយក្នុងនោះសូម្បីតែឪក្មេកបណ្ឌិតពីរក៍មានដីជាង២០ហិកតានៅទីនោះដែរ៕