រថយន្តឡិចស៊ីស៥៧០របស់អភិបាលខែត្រមណ្ឌលគិរីបើកបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យស្លាប់មនុស្ស​ពីរនាក់នៅនឹងកន្លែង

0
199

ដោយៈ អធិបតី
ភ្នំពេញៈ​ រថយន្តឡិចស៊ីស៥៧០ សេរីទំនើបជារបស់លោក ថង សាវុន អភិបាល ខែត្រមណ្ឌលគិរី បានបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឱ្យស្លាប់មនុស្ស​ពីរនាក់នៅនឹងកន្លែង ហើយចំណែកឡានវិញក៍បានធ្លាក់​ចេញពីផ្លូវ ជាតិលេខ៨ចូលក្នុងព្រៃ។ ករណីនេះ​កើតឡើងនៅម៉ោងជាង​១២ថ្ងៃត្រង់​នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៤៥ និង១៤៦ស្ថិតក្នុង ភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក​ ខែត្រត្បូងឃ្មុំ។

យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថ យន្តសេរីទំនើប គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរឈ្មោះ អែម សំអូន ហៅ គោ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខែត្រត្បូងឃ្មុំ ស្លាប់នៅនឹងក ន្លែងកើតហេតុ។ រីឯអ្នករួមដំណើរឈ្មោះ ផន ភីន ភេទប្រុសអាយុ១៦ឆ្នាំនៅរស់ភូមិឃុំជាមួយអ្នកបើកបរក៍បាន
ស្លាប់នៅនឹងកន្លែងកើតហេតុដែរ។ ចំណែក រថយន្តម៉ាកឡិចស៊ីស៥៧០ (LEXUS LX 570) ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ ២AQ-២២២៥។

ប៉ូលិសបន្តថា គ្រោះថ្នាក់នេះបើកបរបញ្ច្រាស់ទិសគ្នាដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបរពីជើងទៅត្បូងលុះមកដល់ កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវធ្វើឱ្យរថយន្តបើកបរពីត្បូងទៅជើងបុកពេញទំហឹងតែម្ដង បណ្តាលឲ្យអ្នក បើកម៉ូតូសណ្ដោងរ៉ឺម៉កទាំងពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា ក្រោយពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋបានផ្អើលចោមរោមមើលក៍ ឃើញលោក ថង សាវុន អភិបាល ខែត្រមណ្ឌលគិរី កំពុងបើកទ្វាររថយន្តរបស់គាត់ ម៉ាកឡិចស៊ីស៥៧០ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២AQ.២២២៥ ចេញពីក្នុងរថយន្តហើយ ដើរចុះដើរឡើងនៅកន្លែងកើតហេតុទៀត ផង។

ពលរដ្ឋនៅតំបន់នោះលើកឡើងទៀតថា រថយន្តម៉ាកឡិចស៊ីសរបស់លោក ថង សាវុន នោះបានបុកម៉ូតូស ណ្ដោងរ៉ឺម៉កទាំងកម្រោលរួចជ្រុលធ្លាក់ពីលើផ្លូវជាតិលេខ៨។ រថយន្តបានខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ហើយខណៈនោះគេសង្គេតឃើញភាគីម្ចាស់រថយន្តបានដោះស្លាកលេខយកទៅលាក់ទុកបាត់។ រីឯម៉ូតូស ណ្ដោងរ៉ឺម៉កវិញបានដាច់ជាបំណែកៗខ្ចាត់ខ្ចាយនៅកន្លែងកើតហេតុជាមួយសាកសពអ្នកបើករ៉ឺម៉កនិងអ្នករួម ដំណើររណូករណែលលើផ្លូវជាតិលេខ៨។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ថង សាវុន អភិបាល ខែត្រមណ្ឌលគិរី បានបដិសេធជាមួយកា សែតក្នុងស្រុកមួយថា លោកពុំបានស្ថិតនៅក្នុងកន្លែងកើតហេតុនោះទេ។ ប៉ុន្តែលោកទទួលស្គាល់ថា រថយន្ត ឡិចស៊ីស៥៧០ នោះពិតជារបស់លោកមែន។ ទោះជាយ៉ាងណាលោក ថង សាវុន ដែលគេដឹងថា «កូនស៊ី កេរឪ» មិនសូវចូលចិត្តអ្នកកាសែតសួរនាំប៉ុន្មាននោះឡើយ គឺលោកតែងតែរុញឱ្យទៅសួរអ្នកនាំពាក្យសាលា ខែត្រ។

គួរបញ្ជាក់ថា ក្រោយពេលកើតហេតុសពយុវជនទាំងពីរនាក់ត្រូវបានប៉ូលិសធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក ប៉ូលិសយកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកពញាក្រែក បណ្ដោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕