រដ្ឋបាលខែត្រព្រះសីហនុ បិទផ្សាយទិន្នន័យក្បាលដីជាសាធារណៈរយៈពេល១៥ថ្ងៃ

0
183

ដោយ បាយ៉ង់ថែមស៍

 

ខែត្រព្រះសីហនុ៖ ដើម្បីភាពជាក់លាក់ ច្បាស់លាស់ និង ជៀសវាងមានការជាន់ប្លង់ដី រដ្ឋបាលខែត្រព្រះសីហនុ បិទផ្សាយទិន្នន័យក្បាលដី នូវឯកសារនៃការវិនិច្ឆ័យជាសាធារណៈ រយៈពេល១៥ថ្ងៃ នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ តុលា ២០១៩ ។

រដ្ឋបាលខែត្រព្រះសីហនុ សូមអំពាវនាវដល់ម្ចាស់ក្បាលដី និង អ្នកពាក់ព័ន្ធមកធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវ ដែលការបិទផ្សាយពត៌មាននេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាកំហិត ក្នុងបរិវេណសាលាឃុំកែវផុស ៕