ម្ចាស់ការ៉ាស់សាំងភីធីធីនៅព្រៃសបាញ់សម្លាប់ខ្លួនព្រោះវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ

0
335

ដោយៈ បាយ៉ង់
ភ្នំពេញ: បុរសម្នាក់មានវ័យ៣៤ឆ្នាំជាម្ចាស់ការ៉ាស់សាំងភីធីធី ( PTT ) បានបាញ់សម្លាប់ខ្លួនព្រោះតែរឿងជំពាក់ បំណុលគេច្រើនពេក។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង៧:១៥នាទីព្រឹកនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេណការ៉ាស់សាំងតាមបណ្តោយផ្លូវបេតុងព្រៃសស្ថិតក្នុង ភូមិប្រការ ស ង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ឡី សុក្រឹត អាយុ៣៤ឆ្នាំជាម្ចាស់ការ៉ាស់សាំង ភីធីធី (PTT) ស្នាក់នៅកន្លែងកើតហេតុ។ សពមានស្នា មរបួសធ្លាយពីសៀតផ្កាស្ដាំទៅខាងឆ្វេង។ វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមាន អាវុធខ្លី១ដើមម៉ាក
ZORAKI 2914-T បង់១ មានគ្រាប់ក្នុងបង់ចំនួន៦គ្រាប់ ក្នុងកាណុង១ សម្បកកាទុស១ និងបាល់គ្រាប់១។

លោកអធិការខណ្ឌបន្តទៀតថា មុនពេលកើតហេតុកន្លងមក ជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរតែលុះ ព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅ ខេត្តកំពត ក៍រកមើលនៅក្នុងបន្ទប់ ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយតបដោយមានការសង្ស័យក៍ហៅគ្នាយកសោទៅចាក់មើលស្រាប់
តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។ នៅលើដងខ្លួនសពមានឈាមផ្នែកក្បាលរួចក៍ឆោឡោហើយពួកគេ រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ អវិជ្ជមាន ជំងឺកូវីដ១៩។

តាមការសន្និដ្ឋាននៃការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ ពីសំណាក់ កម្លាំងការិយាល័យបច្ចេកទេស និង វិទ្យាសាស្រ្តនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ អមសាលាដំបូង រាជធានីភ្នំពេញ ជនរងគ្រោះបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ សមត្ថកិច្ចបាន
ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។

គួរបញ្ជាក់ថា រឿងជំពាក់បំណុលស្ថិតក្នុងដំណាក់កាល ជំងឺកូវីដ១៩ នេះគឺមនុស្សទូទៅជួបបញ្ហាសេដ្ឋកិច្ចស្ទើរ គ្រប់គ្នា។ ជាពិសេសប៉ុន្មានថ្ងៃនេះតារាកំប្លែង នាងខ្ញុង កំពុងតែផ្ទុះរឿងកក្រើកពេញ បណ្ដាញសង្គមហ្វេសប៊ុក តាមរយៈនិងជឿជាក់លើ លោកគ្រូជោគជ័យ សៀវ សុផល ប្រាប់ឱ្យនាងសុំលុយពីពលរដ្ឋខ្មែរម្នាក់មួយដុល្លារ
ធ្វើឱ្យមហាជនរិះគន់យ៉ាងចាស់ដៃ។ ទាក់ទងរឿងជំពាក់បំណុលនេះ គឺគ្មានប្រភពណាមួយបញ្ជាក់ឱ្យច្បាស់ លាស់ថា ជនរងគ្រោះជំពាក់ប្រាក់គេចំនួនប៉ុន្មាននោះទេ៕