មន្រ្តីអន្តោប្រវេសន៍និងប្រពន្ធរងនូវការចោទប្រកាន់ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន

0
165

ភ្នំពេញ: លោក គួច សុងទី មានវ័យ៣៧ឆ្នាំ បានដាក់ពាក្យប្តឹងលោក កែវ រ័ត្នមុនី ជាអនុប្រធានយកដ្ឋានស៊ើប អង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភរិយាចោទពីបទឆបោក និងមិនបំពេញកាតព្វកិច្ច លើឧបករណ៍អាចជួញដូរបានដែលមានតម្លៃទឹកប្រមាណជិត៦ម៉ឺនដុល្លារអាម៉េរិក។

យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងភាគីដើមបណ្តឹងបានស្នើសុំទៅ លោកឧត្តម សេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលពហ្មទណ្ឌ ដែលបានប្ដឹងពីឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសអាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ អាយុ៣១ឆ្នាំជាជនជាតិខ្មែរស្នាក់នៅ ផ្ទះលេខ២០០E០ ផ្លូវ១៣០ ភូមិ២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងពាក្យបណ្តឹងបានប្ដឹង «ចោទពីបទ រំលោភលើទំនុកចិត្ដ និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន»។ នៅក្នុងលិខិតរបស់ដើមប្តឹងបានបញ្ជាក់ថា «តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូម គោរពជម្រាបជូន លោកឧត្តមសេនីយ៍ឯក ប្រធាន មេត្តាជ្រាបថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ឌុច បុត្រនិតា បានលក់ដីមួយកន្លែងដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12080108-1050 ស្ថិតនៅ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ»។

កាលពីពេលកន្លងទៅឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ បានធានាអះអាងថា នឹងប្រគល់ ប្រាក់ចំនួន ៥៥.០០០ដុល្លារ (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) ឲ្យទៅឈ្មោះ ឌុច បុត្រនិតា ជាប្រាក់ថ្លៃទិញដី នៅពេលកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដីខាងលើរួចរាល់។ ក៍ប៉ុន្តែខាងដើមប្តឹងបានលើកឡើងថា លុះពេលកាត់ឈ្មោះ ផ្ទេរម្ចាស់កម្មសិទ្ធិដីខាងលើរួចរាល់ឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ បានចេញមូលប្ប ទានប័ត្រនៃ ធនាគាវឌ្ឍនៈអាស៊ីចំកាត់ ចំនួន១សន្លឹក លេខ883400 ទឹកប្រាក់ចំនួន៥៥.០០០ដុល្លារ (ប្រាំម៉ឺន ប្រាំពាន់ដុល្លារអាម៉េរិក) កំណត់កាលបរិច្ឆេទបើកប្រាក់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ជាប្រាក់ថ្លៃទិញដីពេលឈ្មោះ ឌុច បុត្រនិតា យកមូលប្បទានប័ត្រ ទៅបើកប្រាក់នៅ ធនាគារក៍ស្រាប់តែខាងបុគ្គលិកធនាគារបានបញ្ចាក់ថា មូលប្បទានប័ត្រ ខាងលើនេះពុំមានសាច់ប្រាក់នោះទេ។

បន្ទាប់មកឈ្មោះ ឌុច បុត្រនិតា បានទំនាក់ទំនងទៅឈ្មោះ កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ ដើម្បីដោះស្រាយគ្នាពីបញ្ហានេះ។ ប៉ុន្តែឈ្មោះទាំងពីរនាក់ខាងលើបានព្យាយាមគេចវេស មិនព្រមចូលខ្លួន ដោះស្រាយនោះទេ ថែមទាំងបិទទូរស័ព្ទផ្តាច់ការទាក់ទងថែមទៀតផងរហូតដល់ពេលបច្ចុប្បន្ននេះ។

ដើមបណ្តឹងបានស្នើសុំ លោកឧត្តមសេនីយ៍ឯកប្រធាន មេត្តាជួយស្រាវជ្រាវ និងរកយុត្តិធម៌ ឲ្យលោក គួច សុងទី ដោយសារតែលោក កែវ រ័ត្នមុនី និងប្រពន្ធឈ្មោះ ប៊ុត សរតារាវណ្ណ បានព្យាយាមគេចវេសមិនព្រម ចូលខ្លួនដោះស្រាយ និងបិទទូរស័ព្ទផ្តាច់ការទាក់ទង។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចុងចោទទាំងពីរនាក់ប្ដីប្រពន្ធខាងលើគេពុំអាចទំនាក់ ទំនងសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់រឿងទិញលក់ដីប្រើ «សែកខ្យល់ ឬ សែកស្អុយ»។ ករណីនេះដើម បណ្ដឹងមុននឹងប្រគល់ប្លង់រឹងទៅឱ្យភាគីអ្នកទិញដីគួរណាស់តែយកសែកទៅសួរនាំខាងធនាគារសិនទើបជាការល្អ។ នេះមេរៀនគំរូមួយដែលបងប្អូនយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ពីព្រោះលុយច្រើនអីចឹងវាពិបាករក ណាស់។ ដើម្បីកុំឱ្យមានការឆកល្វែងយើងគួរតែរកអ្នកច្បាប់មកពិគ្រោះជាមុនសិន៕