មន្ត្រីរ៉ែនិងថាពលខែត្ររតនគិរីរងនូវការចោទប្រកាន់យកលុយ២០០០ដុល្លារពីម្ចាស់ទីតាំងជីករ៉ែត្បូង

0
83

រតនគិរី: កាលពីពេលថ្មីៗនេះ ម្ចាស់ទីតាំងជីករ៉ែត្បូង បានចោទប្រកាន់ទៅលើ មន្ត្រីមន្ទីររ៉ែ និងថាមពល ខែត្រ រតនគិរី មួយក្រុមថា បានយកលុយពីខ្លួនចំនួន២០០០ដុល្លារជាថ្នូរនឹងការអនុញ្ញាតឲ្យដាក់កម្មករចុះជីករករ៉ែត្បូង មិនស្របច្បាប់ដើម្បីធ្វើអាជីវកម្ម។ ប៉ុន្ដែមិនទាន់ដាច់ខែស្រួលផងបែរជាមន្ត្រីរ៉ែមួយក្រុមនាំគ្នាចុះទៅបង្ក្រាបយក សម្ភារ និងឧបករណ៍ជីករ៉ែយកទៅដុតកម្ទេចចោលអស់។

ករណីនោះត្រូវបាន ប្រធានមន្ទីររ៉ែ និងថាមពល ខែត្ររតនគិរី ច្រានចោលថា លោកមិនបានជាប់ពាក់ព័ន្ធក្នុង រឿង យកលុយ២០០០ដុល្លារនោះទេ។ បើសិនជាមន្ត្រីណាមួយបានយកលុយមន្ត្រីនោះទទួលខុសត្រូវនៅ ចំពោះមុខច្បាប់ដោយខ្លួនឯង។

មន្ត្រីរ៉ែ ដែលបានធ្វើការចុះបង្ក្រាបអ្នកជីករ៉ែត្បូងខុសច្បាប់នោះ បានបង្រ្កាបជាបន្ដបន្ទាប់គឺទីតាំងទី១និងទី២ ពុំមានប្រតិកម្មអ្វីពីមេខ្យល់ ឬម្ចាស់ទីតាំងជីករ៉ែត្បូងនោះទេ ប៉ុន្តែនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនោះ បានបន្ដបង្រ្កាបកន្លែងផ្សេងគឺទីតាំងទី៣បានប៉ះចំម្ចាស់ឈ្មោះ សី រស់នៅ ស្រុកបរកែវ គាត់ដាក់កម្លាំងកម្ម ករមួយក្រុមចុះជីកយករ៉ែត្បូងដើម្បីលក់ឲ្យខ្លួន។

ខណ:នោះម្ចាស់ទីតាំងឈ្មោះ សី បានប្រតិកម្មជាមួយ មន្ត្រីរ៉ែ ដែលបានចុះទៅដល់កន្លែង ខ្លួនដោយបើកក កាយថា មន្ត្រីជំនាញនោះបានទទួលលុយចំនួន២០០០ដុល្លារពីខ្លួន និងបានចុះទៅណែនាំកំណត់ឲ្យជីកដី យករ៉ែនៅតំបន់នោះ ហេតុអ្វីមិនទាន់ដល់ខែផងម្ដេចក៍ចុះទៅចាប់យករហាត់រវៃអាចម៌ដីរបស់កម្មករយកទៅ ដុតចោលអស់? ចំណែកគេជីករ៉ែត្បូង នៅចម្ការចន្ទីក្បែរនោះដែរម្ដេចមិនទៅចាប់គេផងបែរជាមកចាប់តែ របស់គាត់ទៅវិញ ?

ការចោទប្រកាន់ខាងលើនោះលោក សុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល ខែត្ររតនគិរី កាលពីព្រឹកថ្ងៃទី២១ ខែសីហា បានប្រាប់ថា រឿងយកលុយចំនួន២០០០ដុល្លារនោះ លោកពុំបានដឹងទេ។ ករណីនេះ បើមានមន្ត្រី ណាបានយកលុយពីម្ចាស់ទីតាំងនោះមែនគឺមន្ត្រីនោះត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់។

ប្រធានមន្ទីររ៉ែ បញ្ជាក់ថា ខែត្ររតនគិរី បច្ចុប្បន្នអ្នកដែលមានច្បាប់អនុញ្ញាតពី ក្រសួងរ៉ែ និងថាមពល ឲ្យធ្វើអាជី វកម្មរ៉ែត្បូងនៅថ្ងៃខាងមុខមានតែម្នាក់ទេគឺឧកញ៉ា ចិន សំណាង។ ក្រៅពីនេះ ទោះបីអ្នកជីករ៉ែត្បូងជាលក្ខណៈ ទ្រង់ទ្រាយណាក៍ច្បាប់មិនអនុញ្ញាតឱ្យដែរហើយថ្មីៗនេះលោកបានចាត់មន្រ្តីឲ្យចុះទៅបិទទីតាំងជីករ៉ែខុសច្បាប់ទាំងអស់នៅក្នុង ខែត្ររតនគិរី និងបានឲ្យម្ចាស់ទីតាំងចំនួន៣នាក់ឲ្យចូលខ្លួនមកធ្វើកិច្ចសន្សា បើមិនរាងចាល ទេលោកនឹង វិន័យ តាមមាត្រាទី៣៥ នៃច្បាប់ ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មរ៉ែ ឬតម្រូវឲ្យបង់ប្រាក់ជា ប្រចាំក្នុងមួយថ្ងៃចំនួន១៥០,០០០០រៀល។

គួររំលឹកថា កាលពីដើម ខែសីហា ឆ្នាំ២០២៣ មន្ត្រីរ៉ែនិងថាមពល ខែត្ររតនគិរី មួយក្រុមបានចុះទៅបង្ក្រាបទី តាំងជីករ៉ែត្បូងខុសច្បាប់ចំនួនបីកន្លែងនៅចំណុចក្បែរ ភ្នំដាង និងចម្ការកៅស៊ូមួយកន្លែ ស្ថិតនៅ ភូមិ១ ឃុំឡា ម៉ិញ ស្រុកបរកែវ ខែត្ររតនគិរី៕