ព្រះវិហារនិងសមិទ្ធផលនានានៅវត្តស្នាយសរ ស្រុកពារាំង ចំណាយថវិកាកសាងជិត៤០ម៉ឺនដុល្លារ

0
888

ដោយៈ ចាន់ ថន
ព្រៃវែងៈ ដើម្បីលើកស្ទួយ វិស័យពុទ្ធសាសនា ប្រពៃណីជាតិ និងការកសាង សាលារៀន ស្ពាន ថ្នល់ វត្តអារាម ឱ្យកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោកបណ្ឌិត ភីតថឺ លី និងអ្នកស្រី ឆាយ លីណា ដែលជាសប្បុរជនជួយក្នុងការសាងសង់ ព្រះវិហារ រួមទាំងសមិទ្ធផលនានានៅ វត្តស្នាយសរ ស្ថិតនៅ ភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានចុះពិនិត្យសមិទ្ធផលនិងពិធីបុណ្យ។

លោកតាអាចារ្យ គណៈកម្មការ វត្តស្នាយសរ បានឱ្យដឹងថា ពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាដាឆ្លងនៅវត្តនេះរយៈ ពេល៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ទើបបញ្ចប់។

ប្រភពដដែលបញ្ជាក់ទៀតថា ព្រះវិហារ ត្រូវបានសាងសង់រួចរាល់ដែលចំណាយថវិកាអស់៩០៧,៦៤០,០០០ រៀល និងប្រាក់ដុល្លារ១២៣,៥៦៥ដុល្លារជាអំណោយសប្បុរសជននានាក្នុងនោះលោកបណ្ឌិត ភីតថឺ លី និង អ្នកស្រី ឆាយ លីណា បានជួយថ្លៃសាងសង់ព្រះវិហារមួយចំនួន និងជួយជីកស្រះទឹកនៅក្រោយព្រះវិហារ  ដែលមានតម្លៃជាង១០,០០០ដុល្លារ ដើម្បីបំពេញតម្រូវការព្រះសង្ឃក៍ដូចជាពលរដ្ឋពុទ្ធបរិស័ទទីជិតឆ្ងាញ      ជាពិសេសធ្វើឱ្យបរិស្ថានទីធ្លាវត្តនេះកាន់តែស្រស់ស្អាត។

គណៈកម្មការ វត្តស្នាយសរ បានបន្ថែមថា បច្ចុប្បន្ន វត្តស្នាយសរ នៅជំពាក់ប្រាក់គេចំនួន៤៥,០០០ដុល្លារ
ថែមទៀត។

រីឯលោកបណ្ឌិត ភីតថឺ លី បានថ្លែងថា ដើម្បីបំពេញតម្រូវការ ព្រះសង្ឃ និងពលរដ្ឋ ទើបលោកចំណាយ ថវិកាផ្ទាល់ខ្លួនសម្រាប់ជីកស្រះទឹក។ ជាមួយគ្នានោះលោកក៍បានជួយថវិកាមួយចំនួនធំក្នុងការសាងសង់ ព្រះវិហារ របង និងហេដ្ឋារចនាសម្ព័ន្ធនានាក៍ដូចជាសមិទ្ធផលក្នុងវត្តផ្សេងទៀតផង៕