ផ្ទុះអាវុធកណ្ដាលក្រុងព្រះសីហនុស្លាប់ជនជាតិចិនម្នាក់ !

0
187

ខែត្រព្រះសីហនុៈ (ព័ត៌មានបឋម) ម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជាម៉ោងមនុស្សម្នាខ្លះ កំពុងតែដើរហាត់ប្រាណក៍ស្រាប់តែឮស្នូរផ្ទុះមួយដ៏កក្រើក។ ប៉ុន្តែនៅម៉ោងជាង៨ព្រឹកទទួលដំណឹងពីសមត្ថ កិច្ចថា មានករណីផ្ទុះអាវុធនៅមុខកាស៊ីណូ «ជីយវនីសិន» ស្ថិតក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ បណ្ដាលឱ្យជនជាតិចិនម្នាក់ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ។

លោកស្នងការរង នៃស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ខ្លីថា ពិតជា មានការផ្ទុះអាវុធមែនតែពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ…។

សពបុរសជនជាតិចិនស្ថិតនៅក្នុងរថយន្តពណ៌ខ្មៅ ម៉ាកវេងរ៉ូវ័រ ពាក់ស្លាកលេខ ២AL៩៤៥៩ នៃផ្នែកខាងក្រោយ ។ ជនរងគ្រោះដោះអាចស្លៀកខោជើងវែង៕ Samuth