ប្រធានមន្ទីររៀបចំដែនដីខែត្រកំពតលួចចេញប្លង់រឹងឱ្យក្រុមហ៊ុនសេងសម្បត្តិ​ស្ងាត់ៗនៅលើដីកំពុងតែមានទំនាស់

0
710

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ប្រជាពលរងគ្រោះវិវាទដីធ្លីជាច្រើនគ្រួសាររស់នៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ បាន ទទូចស្នើសុំទៅលោកអភិបាល ខែត្រកំពត ទើបចូលកាន់តំណែងថ្មី លោក ឳម យ៉ិនទៀង ប្រធានអង្គភាពប្រ ឆាំងអំពើពុករលួយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមចាត់វិធានការទៅលើ ប្រធានមន្ទីរ រៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកំពត ដែលបានលួចចេញប្លង់រឹងទៅឱ្យលោក សេង សម្បត្តិ ស្ងាត់ៗនៅលើដីអាងទឹកកំពុងតែមានទំនាស់ដោះស្រាយមិនទាន់ចប់។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកំពត បានចេញ «វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» (ប្លង់រឹង) លេខ០៧០៥០៦០១-១១៥៦ ស្ថិតនៅ ខែត្រកំពត ស្រុកដងទង់ ឃុំស្រែជាងខាងជើង ភូមិសុភី។ ដីទំហំជាង១០ហិកតានឹងកែប្រែដី កសិកម្ម ទៅជាដី «សាងសង់» ដើម្បីបំ ពេញបំណងជូនលោក សេង សម្បត្តិ កាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ករណីចេញប្លង់រឹងខាងលើនេះលោក សេង សម្បត្តិ ដាក់ពាក្យស្នើសុំចុះបញ្ជីលើដីទំនាស់កាលពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១។ ប៉ុន្តែដោយសារឥទ្ធិពលដុល្លារបានរុញច្រានឱ្យប្លង់រឹងមួយសន្លឹកនេះចេញលឿនយ៉ាងឆាប់ រហ័សបំផុតគឺនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋរងគ្រោះដីធ្លីយ៉ាងតិចចំនួន ៦គ្រួសារបានដាក់ពាក្យប្ដឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ដូច្នេះរយៈពេលមិនបានប្រហែលពីរខែផងលោក ដាញ់ សារី បានជម្នះចេញប្លង់រឹងទាំងជម្រោង ចម្រាសឱ្យលោក សេង សម្បត្ដិ ពី «ដីកសិកម្ម» ប្រែក្លាយទៅជា «ដីសាងសង់» យ៉ាងតក់ក្រហល់បំផុត។ ប៉ុន្តែរឿងនេះមិនទាន់ប្រាកដថា ជោគជ័យ១០០ភាគរយនោះទេ ព្រោះអភិបាលខែត្រថ្មីបានសន្យាជាសាធារ ណៈមុខពលរដ្ឋទូទៅថា នឹងបើកការណ៍ស៊ើបអង្គេតអំពីភាពមិនប្រក្រតីនេះឡើងវិញ។

ក្នុងចំណោះប្រជាពលរដ្ឋ១៩គ្រួសារដែលក្រុមហ៊ុន សេង សម្បត្តិ អះអាងថា ទិញដីបានហើយនោះគឺនៅមាន ពលរដ្ឋមួយចំនួនធំឱ្យលុយមិនទាន់គ្រប់។ ផ្ទុយពីនេះក៍មានម្ចាស់អាស្រ័យខ្លះក៍បានទទួលលុយគ្រប់ចំនួនផង ដែរក្រោមរូបភាពតវ៉ាយកដីវិញ។ ចំណែកប្រជាពលរដ្ឋដែលនៅសេសសល់មិនព្រមទទួល លុយសោះពីក្រុម ហ៊ុននោះមានចំនួន៤គ្រួសារទៀត។ ប្រជាពលរដ្ឋដែលមិនទាន់បានទទួលលុយគ្រប់ចំនួនពីការលក់ដីអាស្រ័យ ផលក្នុងអាងទឹកខាងត្បូងសាលា ស្រុកដងទង់ កំពុងត្រូវបានក្រុមហ៊ុនយកធ្វើជាចំណាប់ខ្មាំង និងជាខែលការ ពារសម្រាប់តទល់ជាមួយពលរដ្ឋ​៤គ្រួសារដែលមិនទាន់ទទួលបានលុយមួយរៀលពីក្រុមហ៊ុននោះ។

លោក ម៉ៅ ធនិន អភិបាល ខែត្រកំពត បានលើកឡើងនៅក្នុង «វេទិកាសាធារណៈ» ជួបជាមួយពលរដ្ឋរង គ្រោះដីធ្លីខាងលើកាលពីព្រឹកថ្ងៃទី២៤ ខែតុលា នោះថា លោកមានការព្រួយបារម្ភខ្លាច បាត់បង់ «ដីអាង ទឹកដងទង់» ដែលជាដំណក់ញើសឈាមប្រជាពលរដ្ឋទំនាន់មុន។ ក្រុមហ៊ុនបានទិញដីមិនស្គាល់ប្រវត្តិអាង ទឹកនេះច្បាស់លាស់។ លោកបានចោទជាសំណួរគ្មានចម្លើយថា «តើវាខ្វះណាស់ទៅឬ ស្រុកដងទង់ ហ្នឹង មានដីអភិវឌ្ឍន៍តែ​មួយកន្លែងហ្នឹង? បើអភិវឌ្ឍន៍មានការក្ដៅក្រហាយបែបនេះលោកក៍ពិបាកទទួលយកដែរ …!»។

ក្រុមហ៊ុន សេង សម្បត្តិ ដែលបានទិញដីស្រែអាស្រ័យផលពីពលរដ្ឋចំនួន១៩គ្រួសារនោះលោកអភិបាលខែត្រ បញ្ជាក់ធ្ងន់ថា ក្រុមហ៊ុនមានសិទ្ធិត្រឹមតែ«អាស្រ័យផល»ប៉ុណ្ណោះ។ បើសិនជាក្រុមហ៊ុនចង់ដូរដីកសិកម្មទៅជា ដីអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងលក់ដូរដូចសព្វថ្ងៃនេះគឺលោកអភិបាលខែត្រតម្រូវឱ្យមានការស្ទាបស្ទង់ចិត្តពលរដ្ឋជាមុនសិន។ សម្រាប់អ្នកលួចលក់ «ដីអាងទឹកដងទង់» លោកអភិបាលខែត្រសង្កាត់ថា ចំពោះលិខិតស្នាម ទិញលក់ដីនេះនាពេលកន្លងមកលោកនឹងបើកការណ៍ស៊ើបអង្គេតទៅតាមផ្លូវច្បាប់បន្តទៀត ហើយបើសិនជា មានអ្នកធ្វើខុសនឹងមានវិធានការរដ្ឋបាល។ រាល់ការទិញដីអាងទឹកនេះមានលក្ខណៈខុសច្បាប់ស្ទើរតែទាំង អស់។

ការនិយាយសំដៅលើក្រុមហ៊ុន សេង សម្បត្តិ ធ្វើព្យុះភ្លៀងទៅតាមអំណាចទឹកលុយនៅ ស្រុកដងទង់ នោះ លោកអភិបាលខែត្រថ្មីបានលើកយកពាក្យចាក់ចំបេះដូងពលរដ្ឋទូទៅថា «មិនមែនយើងមានលុយធ្វើអ្វីៗ បានតែទាំងអស់ឯណា? ការអភិវឌ្ឍន៍គឺតម្រូវសួរសុខទុក្ខលើប្រជាពលរដ្ឋជាមុនសិន។ បើសិនក្រុមហ៊ុនចង់ វិនិយោគត្រូវសួរចិត្តបងប្អូនយើងសិន! បើគាត់យល់ព្រមចាំធ្វើ»។ លោកបានបញ្ជាឱ្យក្រុមហ៊ុន សេង សម្បត្តិ ដោយត្រង់ៗថា «អ្នកណាធ្វើរបងលើដីគេរុះចេញវិញ…ហើយដីគេមានប៉ុន្មានវាស់យកវិញ…។ ក្រុមហ៊ុនទិញដី បានប៉ុន្មានយកវិញ…ហើយក្រុមហ៊ុនមានសិទ្ធិត្រឹមតែ «អាស្រ័យផល» បើចង់វិនិយោគសាងសង់ត្រូវធ្វើលិខិត បញ្ជាក់តាមផ្លូវច្បាប់»។

បើយោងមន្ត្រីសុរិយោដីម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ករណីនេះប្រជាពលរដ្ឋត្រូវតែធ្វើការតវ៉ា ទៅតុលាការពីព្រោះ មន្ទីររៀបចំដែនដីខែត្របាន ចេញប្លង់រឹងរួចហើយ។ ដូច្នេះពួកគាត់គួរតែយកលិខិតពាក់ ព័ន្ធប្ដឹងទៅតុលារ។

ជុំវិញរឿ​ងមិនប្រក្រតីខាងលើនេះលោក សេង សម្បត្តិ បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងតែរត់ការ សុំច្បាប់សាងសង់និងអភិវិឌ្ឍន៍ ទៅក្រសួងដែនដី ដោយបានរត់ការដល់ ​ខែត្រកំពត ហើយ។ ក៍ប៉ុន្តែលោកមិន ដឹងថា ហ្វាយខែត្រថ្មីចុះហត្ថលេខាឬយ៉ាងនោះទេ។ ក្រុមហ៊ុនរបស់លោកនៅតែធ្វើការអភិវឌ្ឍន៍ទៅមុខដដែល
មិនរាថយឡើយ ហើយបើប៉ះចំកន្លែងណាមានទំនាស់យើងទុកមួយឡែកសិន។

អ្នកស្រី ឈឹម ណាន បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែតុលា នេះថា អ្នកស្រីមិនយកតាមការ សម្របសម្រួ លនោះទេគឺយកតាមអនុសាសន៍អភិបាល ខែត្រកំពត លើកឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ គឺរុះរើ របងចេញ និងវាស់វែងដីជូនប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា ចំពោះក្រុមហ៊ុនចេញប្លង់រឹងជាង១០ហិកតានោះខ្ញុំអត់
ខ្វល់ទេ ពីព្រោះដីពួកខ្ញុំហ្វាយខែត្រកាត់ឱ្យរួចហើយ។ បើតាមខ្ញុំដឹងក្នុងចំណោមប្រជាពល១៩គ្រួសារអ្នកដែល បានលុយគ្រប់ចំនួនពីក្រុមហ៊ុនមានតែ៥គ្រួសារទេដូច្នេះអ្នកនៅសល់មាន១៤គ្រួសារទៀតក្រុមហ៊ុនឱ្យលុយមិន ទាន់គ្រប់ចំនួន។

នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម ខែត្រកំពត មិន បានឆ្លើយនឹងសំណួរអ្នកសារព័ត៌យើងទេជុំវិញការចេញប្លង់រឹងជូនលោក សេង សម្បត្តិ នៅលើដីកំពុងតែមាន ជម្លោះ។

ជុំវិញការលួចលក់ដីអាងទឹកនេះមានមន្ត្រីពាក់ព័ន្ធពុករលួយជាច្រើននាក់ជាប់ពាក់ព័ន្ធដូច សម្លកំពឹស អីចឹង។ ពួកគេកំពុងតែភ័យបុកពោះដែលបានទទួលលុយពីលោក សេង សម្បត្តិ នៅក្នុងអាណត្តិលោក ជាវ តាយ ជាអភិបាលខែត្រ។ ក្នុងនោះមានដូចជាលោក វ៉ិត វឌ្ឍនា នាយរដ្ឋបាលខែត្រជាមេចំណែក លោក ប៉ិល កុលស អភិបាលរងខែត្រ លោក ដាញ់ សារី ប្រធានមន្ទីរដែនដីខែត្រ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខែត្រ ហើយមានរហូតដល់មន្ត្រីមូលដ្ឋានស្រុកឃុំនិងភូមិថែមទៀតផង។

គួរបញ្ជាក់ថា លោក ដាញ់ សារី គឺជាមនុស្សទីមួយដែលដឹងថា ក្រុមហ៊ុនចាក់ដីបង្កើតគម្រោងប្រកាសលក់បុរី និងធ្វើសកម្មភាពនានា នៅលើទំនាស់នោះសុទ្ធតែគ្មានច្បាប់អនុញ្ញាត ហើយខ្លួនលោកផ្ទាល់ក៍ធ្វើឱ្យមហាជន មានការភ្ញាក់ផ្អើលផងដែរ ដែលបានចុះហត្ថលេខាចេញប្លង់រឹងឱ្យទៅលោក សេង សម្បត្តិ នៅលើដីកំពុងតែ មានទំនាស់។ ចំណុចគួរឱ្យចាប់អាម្មរណ៍នោះអភិបាលខែត្រថ្មីនឹងមានវិធានការបែបណាទៅលើមន្ត្រីគ្រាប់ល្ពៅ ស្ងោរមួយចំនួនដែលបានគប់គិតគ្នាលួចលក់ដីអាងទឹកដងទង់ ? ៕