បុគ្គលមានចិត្តបុណ្យពីធម្មជាតិ ទោះទៅទីណាក៏នៅតែមានការគាំទ្រយ៉ាងគគ្រឹកគគ្រេង

0
228

ខែត្រកោះកុង៖ អ្នកស្រុកចំណុះជើងវត្ត ពុទ្ធបរិស័ទពីខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ អ្នករកស៊ី មន្ត្រីពីបណ្តាក្រុង និងស្រុកនានាក្នុងខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ផងដែរនោះ បានបង្ហាញនូវសមានចិត្តចំពោះឯកឧត្តម យន្ត មីន ដោយបានចូលរួមនិងបរិច្ចាគទានក្នុងពិធីបុណ្យកឋិន នៅវត្តជ្រោយស្វាយជាមួយក្តីសោមនស្សក្រៃលែង ក្នុងបរិយាកាសស្និទ្ធស្នាល កាលពីថ្ងៃទី២៤-២៥ ខែតុលា ២០២០ កន្លងទៅ ។

ផ្អែកតាមទិដ្ឋភាពជាក់ស្ដែង នៃអង្គកឋិនទាននៅវត្តជ្រោយស្វាយខាងលើ បង្ហាញឱ្យឃើញថា ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ នៅតែជានិមិត្តរូប នៃក្តីគោរពស្រឡាញ់ ក្នុងបេះដូងប្រជាពលរដ្ ឋនិងមន្ត្រីរាជការខេត្តព្រះសីហនុ ព្រមទាំងខេត្តកោះកុងជានិច្ច ពិសេសអ្នកខេត្តព្រះសីហនុ ។

 

ក្នុងទឹកចិត្តជ្រះថ្លាពន់ពេកក្រៃ ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រៃលែង ចំពោះញាតិមិត្តទាំងឡាយ ដែលបានគាំទ្រចូលរួមក្នុងបុណ្យកឋិននៅវត្ត«មុនីជលទ្ធារាម»ហៅវត្តជ្រោយស្វាយ ដោយបានលះបង់នូវទ្រព្យាដើម្បីកសាងវត្តនេះ សូមទទួលបានអានិសង្សកឋិនតាមកម្លាំងសទ្ធារៀងខ្លួន ។

 

គួរបញ្ជាក់ថា វត្តជ្រោយស្វាយ ដែលសព្វថ្ងៃមានឈ្មោះថា «វត្តមុនីជលទ្ធារាម» ស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ស្រុកកំណើត ឯកឧត្តម យន្ត មីន ។ វត្តជ្រោយស្វាយនេះ គឺលោក យន្ត មីន និង ក្រុមគ្រួសារ បានផ្តួចផ្តើមកសាងឡើងតាំងពីឆ្នាំ១៩៩៣ លើផ្ទៃដីជាង៥ហិចតា ជាដីអំណោយពីម្តាយ របស់ លោក យន្ត មីន គឺឧបាសិកា យោង ហ៊ុន ។ និងបច្ច័យបុណ្យកឋិនឆ្នាំ២០២០ សម្រាប់វត្តជ្រោយស្វាយនេះ ទទួលបានចំនួន២០៥លានរៀល ត្រូវបានវេប្រគេនជូនវត្តដើម្បីចាត់ចែងកសាងបន្តទៀតតាមការចាំបាច់ ៕ Samuth Tel