ទូកលេខ១នៅទូទាំងប្រទេសមានឈ្មោះ«សារាយតេជោសែនជ័យ»មកពីខែត្រកណ្តាល

0
699

ដោយៈ គោកធ្លក
ភ្នំពេញៈ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ រយៈពេលបីថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ អ្វីដែលធ្វើឱ្យបងប្អូនមហាជនទទឹងរង់ចាំនោះ ទូកឈ្មោះអ្វីដែលទទួលបានជ័យលាភីលេខ១ ស្ថិតនៅខែត្រណា ? ទូកជាប់លេខ១នៅទូទាំងប្រទេសមានឈ្មោះថា«សារាយតេជោសែនជ័យ» មកពី ខែត្រកណ្តាល ពាក់ស្លាកលេខ២២២ មានចំណុះ៧២នាក់សម្រាប់ប្រចាំ ឆ្នាំ២០១៩។

នៅក្នុងរយៈពេលបីថ្ងៃនេះមាន ទូកមួង ទូកខ្នាតអន្តរជាតិ មានចំនួនសរុប២៩១ទូក បានចូលរួមប្រកួត ប្រណាំងប្រជែង។ ក្នុងនោះមាន ទូកខ្នាតអន្តរជាតិ ចំនួន៦៦ទូក (ទូកនារី២ទូក) ទូកងចំនួន១៦៤ទូក (ទូកនារី១ទូក) ទូកមួង៣១ (ទូកនារី២ទូ) ចំណុះទូកមានចំនួនសរុប១៩២១៨នាក់ (ស្ត្រី២៧៣នាក់)។ ទី១.ទូកខ្នាតអន្តរជាតិនារី ផែនលេខ១ មានចំនួន១ទូក, ផែនលេខ២ មានចំនួន១ទូក។ ទី២.ទូកខ្នាត អន្តរជាតិបុរស ផែនលេខ១ មានចំនួន១៤ទូក, ផែនលេខ២ មានចំនួន៣៥ទូក ផែនលេខ៣ មានចំ   នួន៣១ទូក និងផែនលេខ៤ មានចំនួន១៤ទូក។ ទី៣.ទូកអុំប្រពៃណីនារី ផែនលេខ១ មានចំនួន១ទូក។ ទី៤.ទូកអុំប្រពៃណីបុរស ផែនលេខ១ មានចំនួន១១០ទូកផែន, លេខ២ មានចំនួន២៨ទូក, ផែនលេខ៣ មានចំនួន១៩ទូក និងផែនលេខ៤ មានចំនួន៦ទូក។ ទី៥.ទូកចែវនារី ផែនលេខ១ មានចំនួន១ទូក,   ផែនលេខ២ មានចំនួន១ទូក។ ទី៦.ទូកចែវបុរស ផែនលេខ១ មានចំនួន៨ទូក, ផែនលេខ២ មានចំនួ     ន៨ទូក, ផែនលេខ៣ មានចំនួន១២ទូក និង ផែនលេខ៤ មានចំនួន១ទូក។ ទី៧.ទូកគូពិសេសនៅ     ឆ្នាំ២០១៩ នេះមានចំនួន៩៦ទូក។

ទូកដែលមានល្បឿនលឿនជាងគេនៅក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា មានចំនួនបីទូកគឺ លេខ១.ទូក  ឈ្មោះ សារាយតេជោសែនជ័យ មកពី ខែត្រកណ្តាល ពាក់ស្លាកលេខ២២២មានចំណុះ៧២នាក់។ ក្នុងរយៈពេល៣ថ្ងៃនេះបានប្រើប្រាស់ថេរវេលាត្រឹមតែ៣០នាទី ២៦វិនាទី និង៤៥ភាគរយ។ លេខ២.ទូក  ឈ្មោះ សម្តេចវិបុលបញ្ញាបារមីមានជ័យ មកពី ខែត្រតាកែវ ពាក់ស្លាកលេខ២២៣មានចំណុះ៧៤នាក់។ ក្នុងរយៈពេល៣ថ្ងៃនេះ បានប្រើប្រាស់ថេរវេលា៣០នាទី ៣៣វិនាទី និង៧១ភាគរយតែប៉ុណ្ណោះ។
លេខ៣ទូកឈ្មោះ គិរីវង់សុខសែនជ័យ មកពី ខែត្រតាកែវ ពាក់ស្លាកលេខ២៣២មានចំណុះ៧៤នាក់។ ក្នុងរយៈពេល៣ថ្ងៃនេះបានប្រើប្រាស់ថេរវេលាត្រឹមតែ៣០នាទី ៤៨វិនាទី ៣២ភាគរយ។

ទូកដែលទទួលបានជ័យលាភីផ្នែកសោភ័ណភាពគឺ ឆ្លងកាត់ការវាយតម្លៃរបស់ គណៈកម្មការសោភ័ណ      ភាព គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគ បានរកឃើញថា ទូកដែលមាន ក្បាច់ក្បូររចនាបថ សោភ័ណភាពល្អ មានវិន័យ មានសេចក្តីថ្លៃថ្នូរ និងលក្ខណៈសម្បត្តិល្អប្រសើរជាងគេ ត្រូវបានទទួលរង្វាន់ ផ្នែកសោភ័ណភាពមាន៣ទូកគឺទី១.ក្អែកសតេជោសែនជ័យ ជាទូកមកពី រាជធានីភ្នំពេញ ពាក់ស្លាកលេខ ១៦២ចំណុះ៧៦នាក់។ ទី២.នរិន្ទ្ររង្សីស្រីសរវិជ័យចិត្រាបុត្រ ជាទូកមកពី ខែត្របាត់ដំបង ពាក់ស្លាកលេខ ១៣០ ចំណុះ៧៥នាក់។ ទី៣.សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ជាទូកមកពី ខេត្តបន្ទាយមានជ័យ ពាក់ស្លាកលេខ១២៨ចំណុះ៧៦នាក់។

លោក ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន អនុគណៈកម្មការ បច្ចេកទេសប្រណាំងទូក និងគណៈមេប្រយោគបានប្រកាសថា ឆ្លងកាត់ការប្រឡងប្រណាំងយ៉ាងស្វិត    ស្វាញ ក្នុងស្មារតី សាមគ្គីភាព ភារតភាព យុត្តិធម៌ និងអង់អាចក្លាហាន អស់រយៈពេលបីថ្ងៃមកនេះ លទ្ធផលដោយបច្ចេកទេសល្អប្រសើរ៕