ត្រៀមបញ្ជូនខ្លួនជនសង្ស័យ២នាក់ជាមួយគ្រឿងញៀនជិត៥០០គ្រាប់ទៅតុលាការ

0
114

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ កម្លាំងនគរបាលខែត្របានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាមួយវត្ថុតាង និងត្រៀមបញ្ជូនទៅតុលាការ។ ការឃាត់ខ្លួនជនសង្ស័យស្ថិតនៅ ភូមិកំពង់ក្រសាំង ឃុំកំពង់ ស្រឡៅ២ ស្រុកឆែប ខែត្រព្រះវិហារ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថា ជនសង្ស័យដែលចាប់បានឈ្មោះ លី ភៀន ភេទស្រីអាយុ៤៣ឆ្នាំ និងឈ្មោះ ទុង លីម ពួកគេមុខរបរជាកសិករទីលំនៅភូមិឃុំខាងលើ។ ពេលឃាត់ខ្លួនជន សង្ស័យទាំង២នាក់សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនពណ៌ក្រហមមានអក្សរ WY ដែលសង្ស័យជាសារ ធាតុញៀនចំនួន៤៩២គ្រាប់-លុយឡាវចំនួន៤លានគីប-ទូរស័ព្ទ៣គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។

បន្ទាប់ពីឃាត់ខ្លួន និងសាកសួររួចរាល់នគរបាលបានកសាងសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យទាំង២នាក់ជា មួយវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕