តើហេតុការណ៍ដ៏អាក្រក់នេះបណ្ដាលមកពីកត្តាអ្វី ?

0
118

ដោយៈ បាយ៉ង់ថែមស៍

ខែត្រកំពតៈ យោងតាមសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ រស់នៅតំបន់កើតហេតុបានឱ្យដឹងថា រថយន្តធុនធំ ដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនជីបម៉ុងលែន បានដាច់ហ្វ្រាំងទៅបុករះ រថយន្ត ម៉ូតូ និងហាងលក់កាហ្វេ បណ្តាល ឱ្យលោកយាយម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅ ភូមិផ្សារត្រាំសសរ ឃុំសំរោងលើ ឃុំបន្ទាយមាស ខេត្តកំពត។

ក្នុងហេតុការណ៍ដ៏អាក្រក់នេះបណ្តាលឱ្យរថយន្តខូចខាតចំនួន៤គ្រឿង ម៉ូតូចំនួន៣គ្រឿង ផ្ទះហាងលក់កាហ្វេ ខូចផ្ទះមួយខ្នងសង់ពីដែក៕