នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនប្រមាណ៣,០០០នាក់ ត្រូវបានគេយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ដោយក្នុងនោះក្រុមគ្រូពទ្យ នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន១១ករណី នៅលើបុគ្គលិក និងភ្ញៀវទេសចរណ៍ ដូច្នេះក្នុងនាមក្រុមហ៊ុនធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ បានសម្រេចផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និង ទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ ។
ក្រុមហ៊ុននឹងបើកដំណើរការអាជីវកម្មឡើងវិញ នៅក្រោយពីស្ថានភាពស្ងប់ស្ងាត់ និង វិធានការការពារជំងឺកូវីដ១៩បានល្អប្រសើរ ព្រមទាំងការពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាល ៕