ដីរដ្ឋជាច្រើនហិកតានៅ ស្រុកកូនមុំ ត្រូវគេឈូសឆាយដាំកូនកៅស៊ូធ្វើជាកម្មសិទ្ធិមិនស្របច្បាប់រីឯអាជ្ញាធរថាអត់ដឹង

0
79

ដោយៈ សុវណ្ណ
រតនគិរី: ដីរដ្ឋជាច្រើនហិកតាស្ថិតនៅ ស្រុកកូនមុំ ខែត្ររតនគិរីបច្ចុប្បន្នត្រូវបានគេឈូសឆាយដាំកូនកៅស៊ូនៅ លើដីនោះដើម្បីយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់ រីឯអាជ្ញាធរស្រុកថា អត់បានដឹងទេ តើនៅចំណុចណា។

ដីរដ្ឋរាប់រយហិកតាដែលគេនាំសម្រុកដាំកូនកៅស៊ូនោះមានទីតាំងផ្សេងគ្នា គឺទី១.នៅចំណុចព្រៃកាទឹង និងទី តាំង ទី២.នៅក្បែរភ្នំថ្មគ្រែ។ ដីទាំងពីរកន្លែងនោះស្ថិតនៅ ភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខែត្ររតនគិរី។

ដីនោះរដ្ឋមានសិទ្ធិដកហូកយកវិញនៅពេលណាក៍បានដែរ។ ព្រោះមានចំណង៤ចំណុច ទី១.ជាដីរដ្ឋបាលឃុំ ស្រុក និងខែត្រ។ ទី២.ជាដីច្រករបៀងរបស់ ក្រសួងបរិស្ថាន។ ទី៣.ជាដីអចិន្ត្រៃរបស់រដ្ឋ និងទី៤.ជាគម្របព្រៃ ឈើ ឆ្នាំ២០០២។

មន្ដ្រីម្នាក់រស់នៅ ស្រុកកូនមុំ បានឲ្យដឹងថា ដីព្រៃរបស់រដ្ឋជាច្រើនហិកតាដែលរងនូវការកាប់បំផ្លាញកន្លងមក បានក្លាយជាចម្ការកៅស៊ូ និងចម្ការស្វាយចន្ទីអស់ទៅហើយ គឺផ្ដើមចេញពីអ្នកមានលុយ មានអំណាចមួយចំនួន បានប្រព្រឹត្តដោយផ្ដល់លុយទៅឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតធ្វើការកាប់ទន្រ្ទានព្រៃឈើយកដីនោះ ជាលក្ខណ:គ្រួសារសិន…។

មន្ត្រីដដែលបានបន្ដទៀតថា គ្មានពលរដ្ឋណាប៉ះពាល់ដីព្រៃរបស់រដ្ឋបានទេ បើគ្មានមន្ត្រីខិលខូចនៅពីក្រោយ ខ្នង គឺគេបានតម្រូវឲ្យគ្រួសារនីមួយៗទទួលដីព្រៃចាប់ពី៥ហិកតា ទៅ១០ហិកតា ដែលអាចកាប់ឆ្ការព្រៃសម្អា តបានរួចរាល់ហើយម្ចាស់លុយបានដើរតួជាអ្នកទិញដីនោះរួចផ្ទេរកម្មសិទ្ធិតាមរយ:អាជ្ញាធរភូមិឃុំនៅមូលដ្ឋាន។ នៅទីបំផុតដីនោះបានប្រែក្លាយទៅជាដីស្របច្បាប់របស់អ្នកមានលុយទី២តែម្ដង។

វិធីនេះត្រូវបានក្រុមអ្នកមានលុយ មានអំណាចមួយចំនួន កំពុងពេញនិយមប្រើដើម្បីយកដីរដ្ឋនៅ ស្រុកកូនមុំ ធ្វើជាកម្មសិទ្ធិជាបន្ដបន្ទាប់។ ចំណែឯអាជ្ញាធរពាក់ព័ន្ធបាននៅស្ងាត់ស្ងៀមធ្វើគរ ធ្វើថ្លង់ មើលអ្វីក៍មិនឃើញ នោះទេ…។

លោក ពេជ្យ ហ៊រ ប្រធានក្រុមប្រឹក្សា ឃុំត្រពាំងក្រហម ធ្លាប់បានទទួលស្គាល់ថា កូនប្រុសរបស់គាត់ម្នាក់ឈ្មោះ ប៉ាវ បានទិញដីនៅចំណុចព្រៃកាទឹង នោះបានចំនួន១០ហិកតា និងបានដាំកូនកៅស៊ូរួចមួយចំនួនហើយនៅ លើដីនោះ។ ថ្ងៃក្រោយបើរដ្ឋត្រូវការដីនោះលោកក៍ឲ្យកូនប្រគល់ដីជូនរដ្ឋវិញដោយឥតលក្ខខណ្ឌដែរ។

ដោយឡែកលោក សេក ហៃ អភិបាល ស្រុកកូនមុំ បានប្រាប់តាម ប្រព័ន្ធតេឡេក្រាម ដោយខ្លីថា ដីនោះនៅចំ ណុចណា ? លោកនឹងឲ្យនគរបាល និងអាវុធហត្ថស្រុក ចុះទៅស្រាវជ្រាវ។

លោក ថោប៊ុន ថេត ប្រធានភូមិបាល ស្រុកកូនមុំ បានប្រាប់ឲ្យដឹងថា ដីជាច្រើនហិកតាស្ថិតនៅទីតាំងខាង លើនោះបើទោះជាគេខំដាំដំណាំយុទ្ធសាស្រ្ត (ដំណាំកៅស៊ូ) នៅពេញលើដីនោះ ក៍មិនអាចទៅធ្វើប័ណ្ណសម្គា ល់កម្មសិទ្ធិបានដែរ។

លោក ខណ្ឌ ចំណាន អភិបាលរង ខែត្ររតនគិរី ទទួលបន្ទុកកិច្ចការដីធ្លីបានប្រាប់ឲ្យដឹងថា នៅចុងសប្ដាហ៍ទី១ ខែធ្នូ នេះលោកនឹងនាំកម្លាំងចម្រុះចុះទៅត្រួតពិនិត្យដល់កន្លែងទីតាំងដីព្រៃដែលគេបានកាប់រានដោយបំពាន ច្បាប់នោះដើម្បើរកអ្នកដែលជាប់ពាក់ព័ន្ធឲ្យមកទទួលខុសត្រូវនៅចំពោះមុខច្បាប់៕