ដីព្រៃកោងកាងនិងព្រៃលិចទឹកសោះកុហកសម្ដេចតេជោថាជាដីគម្របព្រៃឈើដើម្បីទទួលបានអនុក្រឹត្យកាត់ឆ្វៀលនិងធ្វើប័ណ្ណកម្មសិទ្ធិ

0
803

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុៈ ប្រជានេសាទសហគមន៍ «ជ្រលង» និងមន្រ្តីអង្គការសង្គមស៊ីវិលព្រួយបារម្ភពីការរលាយ បាត់ ព្រៃកោងកាង និងព្រៃលិចទឹក ដែលមានផ្ទៃដីទំហំ៣២០ហិកតា ក្នុងចំណោមព្រៃកោងកាង ជាង ១០.០០០ហិកតា ខណៈព្រៃកោងកាងទំហំ៤២៣ហិកតាត្រូវបានមន្ត្រីជំនាញខិលខូចឃុបឃិតជាមួយអាជ្ញាធរ មូលដ្ឋាន ភូតកុហកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជាដីគម្របព្រៃឈើ ដើម្បីសុំអនុក្រឹត្យ កាត់ឆ្វៀលដីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនឧកញ៉ាអ្នកមានទ្រព្យម្នាក់។

ពលរដ្ឋនិងអង្គការខាងលើស្នើសុំឱ្យ រាជរដ្ឋាភិបាល និរាករណ៍ចោលប័ណ្ណកម្មសិទ្ធិលើ ព្រៃកោងកាង និងព្រៃលិចទឹក ដែលមានផ្ទៃដីទំហំ៤២៣ហិកតាស្ថិតនៅ ភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខែត្រព្រះសីហនុ មកដាក់ជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ។

ឆ្លៀតឱកាសអំឡុងពេល រាជរដ្ឋាភិបាល កំពុងធ្វើយុទ្ធនាការបញ្ចប់បញ្ហាសង្រ្គាមដីធ្លី មន្រ្តីជំនាញខិលខូច សហការជាមួយអាជ្ញាធរមូលដ្ឋានភូតកុហកសម្ដេចតេជោនាយករដ្ឋមន្រ្តី ពីដីព្រៃកោងកាង និងព្រៃលិចទឹក ថាជាដីគម្របព្រៃឈើ ឆ្នាំ២០០២ ដើម្បីទទួលបានអនុក្រឹត្យលេខ៨៩ អនក្របក ស្ដីពីការកាត់ដីទំហំជាងបួន រយហិកតា (៤២៣,១៦៦១) នៅស្រុកព្រៃនប់ ខែត្រព្រះសីហនុ ចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ និងធ្វើអនុ ប្រយោគជាដីឯកជនរបស់រដ្ឋសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២៦គ្រួសារ និងមួយចំ ណែកទុកជាដីសាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិក្បាលដី។

ប៉ុន្តែអ្វីៗទីបំផុតវាខុសពីការពិត វិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ដែលមានប័ណ្ណកម្មសិទ្ធិដីចំនួន២៨ប័ណ្ណនេះ ពុំមាន ឈ្មោះប្រជាពលរដ្ឋ២៦គ្រួសារជាម្ចាស់ប័ណ្ណកម្មសិទ្ធិនោះទេគឺមានតែឈ្មោះលោកឧកញ៉ា ហាន់ ឃៀង ឯណេះទៅវិញទេដែលត្រូវបានគេកសាង និងចេញប័ណ្ណកម្មសិទ្ធិជូននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្ដព្រះសីហនុ ចុះហត្ថលេខាពីលោក ចេង ស្រុង។

ម្ស៉ាងទៀតដីព្រៃលិចទឹក និងព្រៃកោងកាង ដែលគេកសាងផ្ដល់ប័ណ្ណសិទ្ធិជូនលោកឧកញ៉ា ហាន់ ឃៀង នោះ ជាសម្ភពមច្ឆាជាតិ ជាជម្រកជីវៈចម្រុះ នៃការកើត ត្រី ក្ដាម បង្គា ខ្យង។ល។ ជារបាំងរាំងទឹកប្រៃមិនឲ្យចូល ស្រែប្រជាពលរដ្ឋ ជាពិសេស ជាតំបន់ប្រភពធនធានសមុទ្រសម្រាប់សហគមន៍ ប្រជានេសាទអាស្រ័យផល បែបលក្ខណៈគ្រួសារត្រូវបានរងនូវការកាប់បំផ្លាញទន្ទ្រានយកដីធ្វើកម្មសិទ្ធិខុសច្បាប់និងស្របច្បាប់ដែលបំ ផ្លាញផលប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយ និងប្រទេសជាតិខ្មែរទាំងមូល។

ពាក់ព័ន្ធនឹងករណីនេះលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខែត្រព្រះសីហនុ បានឱ្យ ដឹងថា ចំពោះបញ្ហាប័ណ្ណកម្មសិទ្ធិដីប៉ះពាល់ព្រៃកោងកាង និងព្រៃលិចទឹក លោកមិនដឹងទេសូម សួរទៅខាង រដ្ឋ បាលជលផល និងជំនាញភូមិបាលវិញ។

រីឯលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម មានប្រសាសន៍ថា បញ្ហាខាងលើនេះ​លោកទើបបាន ដឹងព័ត៌មានតាមរយៈសហគមន៍នេសាទ ហើយលោកក៍មានការព្រួយបារម្ភដូចពួកគាត់ដែរ។ ប៉ុន្ដែបើដីគេមាន ប័ណ្ណហើយនោះគឺវាហួសដែនសមត្ថកិច្ចរបស់លោកហើយ។ ដូច្នេះលោកនឹងធ្វើការ​ស្រាវជ្រាវបន្ថែមទៀតថា តើវាយ៉ាងដូចម្ដេចបានជាវាអីចឹង ?

ចំណែកឯលោក ឃួ​ន គឹមស៊ីន ប្រធានការិយាល័យភូមិបាល ស្រុកព្រៃនប់ ប្រាប់សារព័ត៌មានថា លោកមិនដឹង ទេពីការកសា​ងប័ណ្ណកម្មសិទ្ធិ២៨ប័ណ្ណដែលប៉ះពាល់ព្រៃកោងកាង និងព្រៃលិចទឹក ខាងលើពីព្រោះលោកទើប តែមកកាន់តំណែងនេះថ្មី។

ទាក់ទិនទៅនឹងការព្រួយបារម្ភរបស់ សហគមន៍នេសាទ ខាងលើនេះលោក សុខ សុខុម ប្រធានអង្គការស្រាវ ជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអិនរ៉ូ (CNRO) និយាយថា ព្រៃកោងកាង ផ្ដល់សារប្រយោជន៍ច្រើនយ៉ាង ណាស់សម្រាប់ មនុស្ស សត្វ បរិស្ថាន និងជារបាំងការពារខ្យល់ទំនប់ទឹកប្រៃ និងអេកូទេសចរណ៍ធម្មជាតិ។ វាជាសម្ពពមច្ឆាជាតិ ជាកន្លែងបង្កកំណើតជីវៈចម្រុះគ្រប់ប្រភេទសម្រាប់ ប្រជានេសាទអាស្រ័យផល ហើយ វាបានផ្ដល់នូវខ្យល់អាកាសល្អបរិសុទ្ធ និងបរិស្ថានល្អយ៉ាងសំខាន់នៃមនុស្សជាតិ។

លោកបន្តទៀតថា ការចេញប័ណ្ណកម្មសិទ្ធិដីប៉ះពាល់ ព្រៃលិចទឹក និងព្រៃកោងកាង ជាមួយនិងការស្នើកាប់​ព្រៃនេះ «ដាំដូង» វាពិតជាការបំផ្លាញប្រភពធនធានធម្មជាតិសមុទ្រ ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ហើយវានឹងធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ក្នុងតំបន់នេះបាត់បង់ប្រភពនេសាទធ្វើឱ្យជួបនូវបញ្ហាប្រឈមនឹងភាពក្រីក្រ។ ដូច្នេះលោកស្នើសុំឱ្យសាមីក្រសួង និងរាជរដ្ឋាភិបាល មេត្តាជួយពិនិត្យ និងលុប ឬដកហូតប័ណ្ណ កម្មសិទ្ធិចំនួន២៨ចេញ ឬការអភិវឌ្ឍន៍ ដែលប៉ះពាល់ ព្រៃកោងកាង និងព្រៃលិចទឹកធ្វើឱ្យប្រជាពលរដ្ឋជួបការ លំបាក។

ដោយឡែក ប្រធានសហគមន៍នេសាទ «ជ្រលង» ស្ថិតនៅ ភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ វិញលោក ជួន ហ័ន លើកឡើងថា ការអភិវឌ្ឍវាពិតជាល្អណាស់សម្រាប់សង្គមជាតិ។ ប៉ុន្ដែបើវាប៉ះពាល់ ធនធានធម្មជាតិវាហាក់បីដូចការកាប់បំផ្លាញ ឆ្នាំងបាយ ដែលប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផល។ ដូច្នេះលោកក្នុងនាមប្រជាពលរដ្ឋស្នើសុំ អង្គការសង្គមស៊ីវិល និង រាជរដ្ឋាភិបាលកម្ពុជា មេត្ដាជួយថែរក្សា ព្រៃកោងកាង និងព្រៃលិចទឹក នៅក្នុងតំបន់សហគមន៍នេសាទ «ជ្រលង» មានផ្ទៃដី៣២០ហិកតាទុកស ម្រាប់ប្រជាពលរដ្ឋអាស្រ័យផលតកូនតចៅ និងរក្សាជាអេកូទេសចរណ៍ធម្មជាតិ។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ពុំអាចសុំការអធិប្បាយបានទេ ទាក់ទងនឹងការកសាងប័ណ្ណ​កម្ម សិទ្ធិមិន​ប្រក្រតីខាងលើ ជាមួយនឹងក្ដីកង្វល់របស់ប្រជានេសាទ«ជ្រលង»ដោយលេខទូរស័ព្ទរបស់លោក តាមតេឡេក្រាម ដាក់ក្នុងប្រព័ន្ធជាប់រវល់រហូត ។

គួររំលឹកថា កាលពី ឆ្នាំ២០១៦ ខែមិថុនា ថ្ងៃទី១៦ ទាក់ទិនទៅនិងការធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីមិនប្រក្រតី គឺប័ណ្ណកម្មសិទ្ធិ ដែលបានកសាងឡើងប៉ះពាល់ដល់ តំបន់ព្រៃលិចទឹក និងព្រៃកោងកាង នៃតំបន់សហគមន៍ នេសាទការពារធនធានធម្មជាតិត្រូវ រាជរដ្ឋាភិបាលកម្ពុជា បានចេញស.ជ.ណ លេខ៦១៦ សជណ កស និរាករណ៍ប័ណ្ណកម្មសិទ្ធិទាំងឡាយលើព្រៃកោងកាងចោលអស់ ក្នុងនោះមាន ខេត្ដកែបចំនួន ៤២ប័ណ្ណ ខេត្ដព្រះ សីហនុ ចំនួន៧ប័ណ្ណនិង ខេត្ដកោះកុង ចំនួន៧ប័ណ្ណ និង ខែត្រកំពតផងដែរ៕