ដាក់ទណ្ឌកម្មវិន័យលើមេធាវីឡាចសំរោងដែលបានលួចដកលុយកូនក្ដីចំនួន២៦ម៉ឺនដុល្លារ

0
1394

ដោយៈ បាយ៉ង់
ភ្នំពេញៈ គណៈកម្មការវិន័យ នៃក្រុមប្រឹក្សាគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ទណ្ឌកម្ម វិន័យលើលោកមេធាវី ឡាច សំរោង ដែលមានអត្តលេខ៧៤៩មិនឱ្យប្រកបវិជ្ជាជីវៈមេធាវីរយៈពេល៦ខែព្រោះ តែលួចដកលុយកូនក្ដីឬអតិថិជនចំនួន២៦០០០០ដុល្លារអាម៉េរិកយកទៅទិញដីពីរប្លង់។

នៅក្នុងសេចក្ដីសម្រេចស្ដីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង របស់គណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះចុះហត្ថលេខាដោយ លោកមេធាវី សួន វិសាល ជាប្រ ធានគណៈមេធាវីអាណត្តិទី១២។ សេចក្ដីសម្រេចនោះមាន៥ប្រការហើយប្រការ១បញ្ជាក់ថា មេធាវីត្រូវព្យាយាម រក្សាទំនាក់ទំនងល្អជាមួយអតិថិជន និងព្យាយាមបញ្ចៀសជម្លោះជាមួយអតិថិជន។ ប៉ុន្តែក្នុងករណីនេះ លោក មេធាវី ឡាច សំរោង បែរជាដកប្រាក់ដែលអតិថិជនប្រគល់ឱ្យសម្រាប់យកទិញដីពីរប្លង់ពីតុលាការអនុវត្តទៅ ប្រើប្រាស់ក្នុងករណីផ្សេងដោយពុំមានកំណត់ក្នុងកិច្ចសន្យា ឬពុំមានការយល់ព្រមពីអតិថិជនទៅវិញ។ អំពើ នេះល្មើសនឹងមាត្រា១៨ មាត្រា២៣ និងមាត្រា២៨ នៃក្រមសីលធម៌មេធាវី។

រីឯក្នុងប្រការ២វិញ នៃចំណុចមួយ បានបញ្ជាក់ថា ដាក់ទណ្ឌកម្មវិន័យហាមឃាត់ភាគីឆ្លើយតបឈ្មោះមេធាវី ឡាច សំរោង អត្ដលេខ៧៤៩ មិនឱ្យប្រកបវិជ្ជាជីវៈមេធាវីរយៈពេល៦ខែស្របតាមមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្ដិកៈមេធាវី។ ក្នុងរយៈពេលហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីនេះ លោកមេធាវី ឡាច សំរោង នៅតែមានកាតព្វកិច្ចបង់វិភាគទាន និងគោរពតាមវិធានវិជ្ជាជីវៈមេធាវីដដែល។ នៅចំណុចពីរ ភាគីឆ្លើយតប ត្រូវប្រគល់ប្រាក់ចំនួន២៦០,០០០ (ពីររយហុកសិបពាន់) ដុល្លារអាម៉េរិកឱ្យទៅភាគីទាមទារវិញ។ គេពុំបានប ញ្ជាក់ឈ្មោះ និងទីកន្លែងរបស់អ្នកទាមទារនោះឡើយថាជានរណាឡើយ។

ចំណែកលោកចៅក្រមម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយនៅរសៀលថ្ងៃទី២ ខែសីហា នេះថា លោកមិនដឹង រឿងគេនោះទេព្រោះរវល់ការងារច្រើនពេក។ ក៍ប៉ុន្តែរាល់លិខិតស្នាមរបស់ គណៈមេធាវី ខាងរដ្ឋបាល តុលា ការក្រុងភ្នំពេញ ទទួលបានរួចហើយ។

រីឯលោកមេធាវីម្នាក់ដែលមានបទពិសោធន៍ផ្នែកច្បាប់យូរឆ្នាំសុំលាក់ប្រភពលើកឡើងនៅរសៀលថ្ងៃទី២ ខែ សីហា ឆ្នាំ២០២០ នេះថា គេបានផ្សព្វផ្សាយនៅទូទាំងប្រទេសហើយរឿងហ្នងនៅ ក្រុមមេធាវី។

បុរសម្នាក់ដែលបានស្គាល់លោក ឡាច សំរោង ច្បាស់តាំងពីនៅធ្វើការ កាសែតសខ្មៅថា គាត់នេះមិនចោល ចារឹកខូចមែន។ ប្រភពនេះក៍បានហៅលោក ឡាច សំរោង ថាជា «មេធាវី=ចោរ» លួចស៊ីដាច់លុយកូនក្ដីចំនួន ២៦ម៉ឺនដុល្លារអាម៉េរិកពិតជាមិនធម្មតាមែន…។

នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ លោកមេធាវី ឡាច សំរោង មិនអាចសុំការបំភ្លឺបានទេទាក់ទងនឹងការ លួចដកលុយកូនក្ដីចំនួន២៦ម៉ឺនដុល្លារអាម៉េរិកនោះ។ ចំណែកបុរសម្នាក់បម្រើការងារនៅ គណៈមេធាវីបានរុញ សំនួរអ្នកកាសែតឱ្យទៅសួរលោកស្រីមេធាវីម្នាក់ជា ប្រធានរដ្ឋបាលមេធាវីហើយលោកស្រីនោះក៍រុញឱ្យទៅសួរ មនុស្សម្នាក់ទៀតតែបាត់ឈឹង…តែម្ដង៕