ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ មួយលេខ៥២៥ អនក្រ.ភត ស្ដីពីការផ្ទេរ និងតែងតាំងមុខតំ ណែង មន្ត្រីនគរបាលជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចនៅក្នុងមាត្រា១ ផ្ទេរនិងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ ទោ សុខ សំណាង អត្តលេខ០២១២១ ពីស្នងការនគរបាល ខែត្រតាកែវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅ ជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម។
លោក សុខ សំណាង ត្រូវជាប្អូនប្រុសបង្កើតរបស់ លោកឧត្ដមសេនីយ៍ សុខ ផល អតីតអគ្គរងស្នងការនគរ បាលជាតិ ដែលសព្វថ្ងៃជា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ លោក សុខ សំណាង ជាអ្នកស្រុក រស់នៅ ស្រុកគិរីវង់ ខែត្រតាកែវ ដោយផ្ទាល់តែម្ដង។ លោកអ្នកចូលចិត្តល្បែងបញ្ជល់មាន់យ៉ាងខ្លាំង។
ការកាន់តំណែងជា ស្នងការនគរបាល ខែត្រតាកែវ អស់រយៈពេល៥ឆ្នាំកន្លងមករបស់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង បានធ្វើឱ្យក្រុមអាជីវកររកស៊ីដឹកទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជានិងវៀតណាម មិនសូវ សប្បាយចិត្តឡើយ។ ពីព្រោះលោកបានបង្កើតបក្ខពួកដើម្បីធ្វើសេដ្ឋកិច្ច និងមានការគាបសង្កាត់ពួកគេនាពេល កន្លងមក។ ដូច្នេះការដកតំណែងដ៏តក់ក្រហល់នេះ វាបានធ្វើឱ្យក្រុមអាជីវករមានចិត្តត្រេកអរទៅវិញ នេះបើ យោងតាមការឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលក្រុមអាជីវករបានបង្ហើបប្រាប់អង្គភាពយើង។
ទោះជាយ៉ាងនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា នេះគេពុំអាចសុំការបកស្រាយពី លោកឧត្ដមសេនីយ៍ទោ សុខ សំ ណាង បានឡើយ។ រីឯតំណែង ស្នងការនគរបាល ខែត្រតាកែវ ថ្មីវិញគេក៍ពុំទាន់ដឹងថា នរណានឹងត្រូវមកជំ នួសតំណែងដ៏សំខាន់នោះទេ។
គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅបានចេញសេចក្ដីប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ សុខ សំណាង ជាស្នងការនគរបាល ខែត្រតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោស អ៊ុក សំណាង ដែលត្រូវបានផ្ទេរទៅកាន់ ស្នងការនគរបាល ខេត្តមណ្ឌលគិរី៕