ឈ្មួញ​ចេញធ្វើសកម្មភាព​ដឹកឈើ​អារ​​ប្រភេទ​ក្ដារ​ពី​ខេត្តព្រះវិហា​រយកទៅលក់​នៅ​ខេត្តកំពង់ធំ​

0
821

ដោយៈ ​​ម្លូព្រៃ
ព្រះវិហារៈ បញ្ហា​ព្រៃ​ឈើ រដ្ឋាភិបាលកម្ពុជា ​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់​ប​ង្ក្រា​ប​បទល្មើស​ថ្នាក់ជាតិ​ឬ​ថ្នាក់​ខេត្ត​ក្តី គឺ​ហាក់បីដូចជាខ្លាក្រដាសមួយដែល​ក្រុម​ឈ្មួញ​នៅតែ​បន្ត​មុខជំនួញ​ព្រៃឈើ​នេះបានយ៉ាង​គគ្រឹក គគ្រេង​ដដែលដោយ​មិន​កោតក្រែង​​ច្បាប់ហាមឃាត់អ្វី​នោះឡើយ​។​



បច្ចុប្បន្ន​នៅ​ចំណុច​ ភូមិ​ស្រែ​វាល​ ភូមិ​ភ្ញាក់រលឹក ​ឃុំ​ធ្មា ​ស្រុក​ជ័យ​សែន​ ខេត្តព្រះវិហារ ​ជា​ស្រុក​មួយ​ដែល​ជាប់​ព្រំប្រទល់​ព្រៃ​ឡង់ ​ខេត្តព្រះវិហារ​ និង ​ខេត្តកំពង់ធំ​ ឃើញ​ថា មាន​កើត​បទ​ល្មើ​ព្រៃឈើ​ពេញបន្ទុកតែម្ដង​។​ ដោយសារ​មាន​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញឈើ​ពី​ប្រជាពលរដ្ឋ​តាម​ផ្ទះរួចលើកដាក់លើ​រថយន្តធំៗ​ចាក​ចេញ ទៅ ​ខេត្តកំពង់ធំ​ និង​បន្ត​ចែកចាយនៅ​តាម​ខេត្ត​នានា​។​

​ការធ្វើ​ជំនួញ​ព្រៃឈើ​បែបនេះ ​បើសិន​មិនមាន​ការបើក​ដៃ​ ក៍ដូចជា​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ពាក់ព័ន្ធ​ឈ​រជើង​ការពារ​នៅ​តំបន់​នោះទេ ​ប្រាក​ដ​ជា​ក្រុម​ឈ្មួញ​ទាំងនោះ​មិនអាច​ដើ​រប្រមូល​ទិញ​ឈើ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​បានឡើយ​។​ ការកើត​មាន​បទល្មើស​ព្រៃឈើ​នេះ​ឡើង​ គឺ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កាប់​ឈើ​នៅក្នុង ​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​។​

​ព្រៃ​ឡង់ ​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​ ដែលជា​ព្រៃ​គ្រប់គ្រង​របស់​រដ្ឋ​ តែពួកគេ​ជ្រក​ក្រោមរូបភាព​កាប់​ឈើ​ធ្វើ​ផ្ទះ​ស្នាក់នៅ​បំភាន់​ភ្នែក​មហាជន​។​ ការយកឈើទៅ​ត្រាំ​ទឹក​ឱ្យមាន​ពណ៌​ខ្មៅៗ​រួច​វៃ​ដែកគោល​ថ្មីៗ​ រួច​សំអាងថា ​ឈើ​ផ្ទះ​ចាស់​មានច្បាប់​ដឹកជញ្ជូន​ រោង​សិប្បកម្ម​កែច្នៃ​ទ្វារ​។​ សំអាងថា ​ធ្វើ​ដាក់ផ្ទះ​តែ​ក្នុងការ​ធ្វើ បែប​នេះមាន​ចំនួន​ទ្វារ​ធ្វើ​ម្ដងពី​៦០​ទៅ​៧០​វង់ ​ដែល​ជា​ល្បិចលក នៃ​ជនខិលខូច​រួមគ្នា​បំផ្លាញ​ព្រៃឈើដោយ​ស្រប​ច្បាប់តែប៉ុណ្ណោះ។



សូមបញ្ជាក់ថា ​ចំណុច​តំបន់​នោះ​ដែល​ស្ថិតក្នុង ​ស្រុក​ជ័យ​សែន​ ​គឺថា​ផ្ទះ​មួយណា​ក៍មាន​គំនរ​ឈើ​ដែរ​ចាប់ពី​២​ម៉ែត្រគូប រហូត​ទៅដល់​៤ទៅ៥​ម៉ែត្រគូប​ក៍មាន​។ ​តែ​ភាគច្រើន​ឈើ​ទាំងនោះ​មិនបាន​យកទៅ​សាងសង់​ផ្ទះ​ពិត​ប្រាក​ដ​នោះឡើយ​៕