ចាប់ឈើឃ្លុំប្រភេទលេខ១ឈ្លីកចំនួន១៦៥ដុំនៅស្រុករវៀង

0
408

ដោយៈ ម្លូព្រៃ
ព្រះវិហារៈ គិតចាប់ពីថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះមាន ផ្នែករដ្ឋបាលព្រៃឈើ ស្រុក រវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយ នគរបាលរដ្ឋបាលប៉ុស្ដិ៍ ឃុំរណសិរ្ស កងរាជអាវុធហត្ថផ្ទៃ ប្រទេស អាវុធហត្ថ ស្រុកសង្គមថ្មី និង អាជ្ញាធរ ឃុំរណសិរ្ស សម្របសម្រួលពីលោក ថុល គឹមហ៊ឹង ព្រះរាជ អាជ្ញារង សាលាដំបូង ខេត្តព្រះវិហារ ចុះបង្ក្រាបបទល្មើសព្រៃឈើត្រង់ចំណុច ភូមិតាសែងកណ្តាល ឃុំរណ សិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

កិច្ចប្រតិបត្តិការណ៍ខាងលើនេះចាប់យកការសន្និធិផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាតពី រដ្ឋបាលព្រៃ ឈើ គឺឈើអារឃ្លុំប្រភេទលេខ១ឈ្លីកសរុបចំនួន១៦៥ដុំពីអញ្ញាតជន (មនុស្សដែលគេពុំស្គាល់) នៅកន្លែងកើត ហេតុបាននាំគ្នារត់គេចខ្លួនបាត់អស់។

លទ្ធផលបង្រ្គាបទីតាំងទីមួយស្ថិតនៅ ទួលចម្ការចេក ភូមិតាសែងជើង ដែលមានឈើចំនួន១៦ដុំនិងទីតាំងទីពីរ នៅប្រឡាយកូនស្ពានខាងកើត ភូមិតាសែងកណ្តាល មានចំនួន១២១ដុំគឺសុទ្ធតែប្រភេទឈើឈ្លីក។ សរុបឈើ ទាំងពីរទីតាំងមានចំនួន១៣៧ដុំ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ក្រុមការងារដដែលបន្តចុះបង្ក្រាបមួយក
ន្លែងទៀតនៅត្រង់ចំណុច ប្រឡាយកូនស្ពានខាងកើត ភូមិតាសែងស្វាយ មានចំនួន២៨ដុំថែមទៀត។ ក្រុមជន ល្មើសទាំងនោះបានលួចដឹកជញ្ជូនឈើតាមរថយន្ដទំនើបៗចេញតាម «ច្រកតាសែង» ឆ្ពោះទៅកាន់ ស្រុក ស្ទោង ខេត្តកំពង់ធំ។

ក្រុមសមត្ថកិច្ចកំពុងដឹកជញ្ជូនឈើទាំងនោះតាមរថយន្តយកមករក្សាទុកនៅ ទីស្នាក់ការផ្នែករដ្ឋ បាលព្រៃឈើ រវៀង ដើម្បីធ្វើការវាស់វែងនិងចងក្រងសំណុំរឿងតាមនីតិវិធី ច្បាប់ស្តីពីព្រៃឈើ បញ្ជូនទៅថ្នាក់លើពិនិត្យនិង សម្រេច។

នាយផ្នែករដ្ឋបាលព្រៃឈើរវៀងលោក ស៊ុ ស៊ីវុត្ថា បានប្រាប់ថា ឈើខាងលើដែលប្រជាពលរដ្ឋចូលទៅកាប់ នោះគឺកើតឡើងពី ក្រុមមេឈ្មួញមានលុយច្រើនបំផុសបំផុលនិងឲ្យតម្លៃឈើថ្លៃ ព្រមទាំងឲ្យខ្ចីលុយជាមុនថែម ទៀតផង។ លោកបន្តទៀតថា ក្រុមឈ្មួញទាំងនោះគឺយើងកំពុងស្រាវជ្រាវវែកមុខរកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់៕