នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន អនុប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងសហការជាមួយ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ និងស្នងការដ្ឋាននគរ បាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣នាក់។
អន្តជាតិទាំង៣នាក់នោះមានទី១.ឈ្មោះ ZHANG HAO ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិចិន។ ទី២.ឈ្មោះ WANG SHENG HOU ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិចិន និងទី៣.ឈ្មោះ YANG OU ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិ ចិន។ ចំណែកវត្ថុតាងដកហូតបានគឺមាន រថយន្ដ៣គ្រឿង អាវុធខ្លី១ដើម គ្រាប់ប្រភេទ៣៨០mm ចំនួន១០គ្រាប់ និងសម្បកគ្រាប់ចំនួន១ ខ្នោះដៃចំនួន២ ស្លាកលេខរថយន្ដ២គូ និងទូរស័ព្ទដៃ២គ្រឿងទៀត។
ជនសង្ស័យទាំងបីនាក់ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូន ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ចាត់ការបន្តនីតិវិធី៕