គ្រាន់តែមួយព្រឹកសហគមន៍ភូមិទ្រុងមាន់មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់

0
127

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ជំងឺសកលកាន់តែរីករាលដាលខ្លាំងឡើងៗ គ្រាន់តែមួយព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សោះនៅ ក្នុងសហគមន៍ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នកឆ្លង ជំងឺកូវីដ១៩ យ៉ាង តិចចំនួន៤នាក់។

ករណី ឆ្លងជំងឺកូវីដ១៩ នេះអាជ្ញាធរមូលដ្ឋានទើបចងខ្សែបិទខ្ទប់ ផ្ទះអ្នកកើតជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៥ ខែកក្កដា។ ក្នុងនោះដែរអ្នក ជំងឺកូវីដ១៩ ចំនួនបីនាក់បានស្ម័គ្រចិត្តព្យាបាលនៅនឹងផ្ទះ ហើយមានតែម្នាក់គត់ ត្រូវ ក្រុមគ្រូពេទ្យធីតា យកទៅព្យាបាលនៅ ក្នុងមជ្ឈ មណ្ឌលព្យាបាល ជំងឺកូវីដ១៩។

យោងតាមប្រភពម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះថា អ្នកកើត ជំងឺកូវីដ ១៩ ទាំងនោះមាន ទីមួយៈ នៅខាងក្រោយ ក្រសួងពាណិជ្ជកម្ម ក្បែរផ្ទះលោកប្រធាន ភូមិទ្រុងមាន់ គឺបុរស ម្នាក់មានវ័យប្រហែល៣៥ឆ្នាំ។ ទីពីរៈ ក្មេងស្រីម្នាក់មានអាយុប្រហែល១៧ឆ្នាំ ស្នាក់នៅផ្ទះដើម ផ្លូវK4A។ ទីបីៈ ស្ត្រីម្នាក់មានវ័យប្រហែល២៨ឆ្នាំមានកូនពីរនាក់ស្នាក់ទៅ ផ្ទះលេខ១៦៨D ផ្លូវK4A។ ពួកគេទាំងបីនាក់នេះកំពុង តែសម្រាកព្យាបាលនៅនឹងផ្ទះ។ ទីបួនៈ យុវសិស្សម្នាក់ស្នាក់នៅ សាលាជប៉ុនមិរ៉ៃ ផ្ទះលេខ១២៦៥ ផ្លូវK4A ត្រូវ ក្រុម គ្រូពេទ្យធីតា យកទៅព្យាបាលនៅ មជ្ឈមណ្ឌលព្យាបាល ជំងឺកូវីដ១៩។

នៅផ្ទះលេខ១៦៨D ចាប់តាំងពីផ្ទុះ ជំងឺកូវីដ១៩ ២០កុម្ភៈ កមពួកគេតែងតែនាំគ្នាផឹកស៊ីពពាក់ពពូនស្ទើរលុះថ្ងៃ ក្នុងមួយសប្ដាហ៍យ៉ាងតិចពីរទៅបីដងក៍មានដែរ គឺគ្មានគ្រូអាបាចារ្យណាប្រដៅព្រះអង្គបានឡើយ។

ប្រភពបន្តថា ទាក់ទងអ្នកកើត ជំងឺកូវីដ១៩ ទាំងបួននាក់នេះ គឺមានអ្នកពាក់ព័ន្ធចំនួ​ន៩នាក់ ដែលកំពុងធ្វើចត្តា ឡីស័កនៅនឹងផ្ទះ។ ចំពោះអ្នកកើត ជំងឺកូវីដ១៩ កាលពីបីទៅបួនថ្ងៃមុនមានដូចជាលោក សំ ស៊ីថា មេភូមិទ្រុង មាន់ ព្រមទាំងភរិយា និងប៉ូលិសសេដ្ឋកិច្ចម្នាក់មានផ្ទះនៅក្បែរគ្នានោះ អាជ្ញាធរមូលដ្ឋានបានចងខ្សែផ្ទះបិទខ្ទប់ រួចរាល់ហើយដែរនាព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ។ ពួកគាត់ក៍កំពុងព្យាបាលជំងឺនៅនឹងផ្ទះដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះ ជំងឺកូវីដ១៩ ២០ កុម្ភៈ មកនៅក្នុងសហគមន៍ ភូមិទ្រុងមាន់ ត្រូវបានសាលា រាជ ធានីភ្នំពេញ បិទខ្ទប់ភូមិនេះមុនគេ។ កាលពីដើម ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុង ភូមិទ្រុងមាន់ មានអ្នកស្លាប់ ដោយសារ ជំងឺកូវីដ១៩ ជាមនុស្សប្រុសមានវ័យចំណាស់ៗចំនួនពីរនាក់ផងដែរ។ ដើម្បីចៀសផុតពីការឆ្លងជំងឺ នេះបានយើងទាំងអស់គ្នាសូមស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេអម័យស្អាតរស់នៅស្អា តគឺឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ជេល ឱ្យបានញឹកញាប់ និងរក្សាគម្លាតសង្គមយ៉ាងតិច១ម៉ែត្រកន្លះ៕