គយចល័តតំបន់៦នៅខែត្រត្បូងឃ្មុំបង្ក្រាបរថយន្តអត់ពន្ធនិងពាក់ស្លាកលេខក្លែងក្លាយបានចំនួន២០គ្រឿង

0
297

ដោយៈ អធិបតី
ភ្នំពេញៈ ដោយអនុវត្តតាមសេចក្ដីជូនដំណឹងពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកប្រធានការិយា ល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៃគយចល័ត ដោយមានកិច្ចសហការជាមួយ កម្លាំងសមត្ថ កិច្ចបើកប្រតិបត្តិការចុះបង្ក្រាប រថយន្តអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយបានចំនួន២០គ្រឿងស្ថិតនៅ ខែត្រ
ត្បូងឃ្មុំ ខែត្រក្រចេះ និង ខែត្រមណ្ឌលគិរី។

ករណីចុះបង្ក្រាបរថយន្តល្មើសច្បាប់ទាំងនេះធ្វើឡើងតាម អនុសាសន៍លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរ បន្ថយប្រាក់ពន្ធនាំចូល១០ភាគរយ។ ចំពោះរថយន្តចង្កូតឆ្វេងដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការ ចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

បេសកកម្មក្ដៅនេះត្រូវបានលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ដែលបានឈរជើងនៅ ស្រុកពញាក្រែក ខែត្រត្បូងឃ្មុំ ដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយ មន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រ ខែត្រត្បូងឃ្មុំ ខែត្រក្រចេះ និង ខែត្រមណ្ឌលគិរី ដោយបានសហការជាមួយ មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុង ខេត្តនីមួយៗ ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តខាងលើផងដែរ។

លោក ព្រាប គារ៉ាត់ បានគូសបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា ជាលទ្ធផលរយៈពេល៤ថ្ងៃក្រុមរបស់លោកប ង្ក្រាបបាន រថយន្តអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយមាន រថយន្ត Lexus RX ៣៣០ ចំនួន៤គ្រឿង។ រថ យន្ត Lexus RX ៤០០H មានចំនួន២គ្រឿង និងរថយន្ត Lexus RX ៣៥០ មានចំនួន១គ្រឿងនៅក្នុងគោលដៅ ខែត្រត្បូងឃ្មុំ។ ចំណែក រថយន្ត Lexus RX ៣៣០ ចំនួន៤គ្រឿងទៀត នៅក្នុងគោលដៅ ខែត្រក្រចេះ។ រីឯ រថយន្ត Lexus RX ៣៣០ ចំនួន៥គ្រឿងនិងរថយន្ត Lexus RX ៤០០H ចំនួន៤គ្រឿងស្ថិតនៅក្នុងគោលដៅ ខែត្រមណ្ឌលគិរី។

ប្រជាពលរដ្ឋ ក៍ដូចជាអ្នកប្រើប្រាស់រថយន្តដែលបានបង់ពន្ធត្រឹមត្រូវចូលថវិការដ្ឋ បាននាំគ្នាសាទរនឹងសកម្ម ភាពការអនុវត្តច្បាប់ទាំងនេះដើម្បីលុបបំបាត់នីតិទណ្ឌភាពនៅកម្ពុជា។ ពួកគាត់ក៍បានសំណូមពរឱ្យ គយចាត់ វិធានការទៅលើរថយន្តដែលជ្រកក្រោមស្លាកលេខក្លែងក្លាយ ខ.ម និង ន.ប ដែលអត់បង់ពន្ធចូលថវិកាជាតិ ផងដែរ។

គួរបញ្ជាក់ថា រថយន្តអត់ពន្ធខាងលើត្រូវបានកម្លាំងចម្រុះនាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅទីតាំង គយ ចល័តតំបន់៦ ស្រុកពញាក្រែក ខែត្រត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុបង់ពន្ធទៅតាមនីតិវិធីច្បាប់គយជាធរមាន។ គយចល័តតំបន់៦ នេះធ្វើអ្វីៗតែងតែនាំមុខគេរហូត ដូច្នេះសូមឱ្យគយនៅកន្លែងផ្សេងៗទៀតយកតាមគំរូល្អនេះ ដើម្បីបានប្រាក់ចំណូលចូលរដ្ឋ៕