ភាគីទាំងពីរបានឯកភាពសហការគ្នាក្នុង ការអភិវឌ្ឍន៍សមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ជីវិត និង សុខភាព ព្រមទាំងគម្រោងនៃមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អន្តរជាតិ។ គោលបំណង គឺដើម្បីលើកកម្ពស់អាយុ ជីវិត និងសុខភាពរបស់ប្រជាជន ទប់ទល់នឹងគ្រោះមហន្តរាយផ្សេងៗចាត់វិធានការការសង្គ្រោះបន្ទាន់ដើម្បី ធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងការអភិវឌ្ឍន៍កសាងសេដ្ឋកិច្ចប្រទេសជាតិ។
ភាគីទាំងពីរបានឯកភាពគ្នាជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ឯកទេសជាន់ខ្ពស់ ជំរុញនិងពន្លឿនទំនើប កម្ម កសិកម្មកម្ពុជាការកសាងប្រព័ន្ធឧស្សាហូបនីយកម្ម តាមរយៈការបង្កើត និងអភិវឌ្ឍន៍កងអង្គភាពសំណង់ ស្ថាបត្យកម្ម កសិដ្ឋានកងទ័ព។
ផ្អែកលើការឯកភាពខាងលើដោយស្របតាមគោលការណ៍និងស្មារតី នៃកិច្ចសហប្រតិបត្តិការមិត្តភាព ការគាំទ្រ គ្នាទៅវិញទៅមក ការអភិវឌ្ឍន៍ផលប្រយោជន៍ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះភាគីទាំងពីរ បានឈានដល់ការបង្កើតឱ្យមានអនុស្សរណៈ នៃការយោគយល់គ្នានេះឡើង និងបានព្រមព្រៀងគ្នាចុះហត្ថ លេខាលើខ្លឹមសារ អនុស្សរណៈ នៃការយោគយល់គ្នាដូចខាងក្រោម។
ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិត ចិន ជំរុញការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញ ធានាការកែទម្រង់និងការ អភិវឌ្ឍន៍ ការកសាងការពារជាតិ។
តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតស្ថាប័នវេជ្ជសាស្ត្រ និងការព្យាបាលប្រើប្រាស់សមិទ្ធផលពិសេស បច្ចេកវិទ្យាខ្ពស់ (ជំងឺទឹកនោមផ្អែម និងមហារីក។ល។) ដើម្បីលើកកម្ពស់សុវត្ថិភាពអាយុជីវិត និងសុខភាព របស់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។
ជំរុញកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិចិន ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់សម្រាប់កងទ័ព និងមូលដ្ឋានសម្រាប់ប្រទេសកម្ពុជា។ យក គំរូនៃបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍កងអង្គភាពសំណង់ស្ថាបត្យកម្ម កសិដ្ឋាន កងទ័ព ជួយដល់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើត កងអង្គភាពសំណង់ស្ថាបត្យកម្ម កសិដ្ឋានកងទ័ព
ដើម្បីសម្រួល និងរៀបចំដល់ អតីតយុទ្ធជន និងគ្រួសាររបស់ពួកគាត់លើកកម្ពស់ការរស់រានមានជីវិត និង គុណភាព នៃជីវិតរបស់ពួកគាត់។
ដោយមានការសម្របសម្រួលជាមួយសហគ្រាស ស្ថាប័ននិងក្រសួង ដែលពាក់ព័ន្ធ នៃប្រទេសចិន បានគាំទ្រ និងជួយដល់ ប្រទេសកម្ពុជា ក្នុងការរួមគ្នាបង្កើត មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អន្តរជាតិ ជាពិសេសគឺកងកម្លាំង ជួយសង្គ្រោះអគ្គិភ័យ ទឹកជំនន់ និងគ្រោះធម្មជាតិ (គ្រប់ទីកន្លែងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស)។
ពាក់ព័ន្ធនឹងគម្រោងសុខភាព និងជីវិត។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងជាចម្បងទៅលើ ការព្យា បាល និងការស្តារឡើងវិញនូវជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម) និងជំងឺដែលពិបាកព្យាបាល (ជំងឺមហារីក និងជំងឺ រាតត្បាត។ល។)។
ដោយសង្កេតឃើញថា ចំនួន អ្នកជំងឺទឹកនោមផ្អែម ក្នុងប្រទេសកម្ពុជា មានការកើនឡើងរហូតដល់ប្រហែល ២០ភាគរយ។ ក្រោមការសម្របសម្រួលរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន និងគណៈកម្មាធិការអភិ វឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រ រៀបចំឱ្យស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាសុខាភិបាល របស់ ប្រទេសចិន សហការជាមួយ មន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា១៧៩) នៃក្រសួងការពារជាតិ កម្ពុជា ដើម្បីបង្កើតគ្លីនិកជំនាញ ព្យាបាលជំងឺទឹកនោមផ្អែម ដោយបច្ចេកវិទ្យាខ្ពស់ និងសហការជាមួយក្រុម គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រសុខភាព និងជីវិត (ក្រុមហ៊ុន)។
ជាមួយគ្នានេះ ផលិតផលបច្ចេកវិទ្យាខ្ពស់ដែលផ្តល់ដោយ ភាគី.ខ នឹងត្រូវដាក់ស្លាកយីហោ និងឈ្មោះផលិត កម្មឯករាជ្យរបស់ប្រទេសកម្ពុជាប ន្ទាប់ពីទទួលបានការអនុម័តលេខឱសថ នៃប្រទេសកម្ពុជា (ស្តង់ដារអឺរ៉ុប) ហើយនឹងរួមគ្នាសាងសង់រោងចក្រផលិតឱសថ។
ប្រគល់ឱ្យ ភាគី.ខ ជាអ្នកសម្របសម្រួល និងរៀបចំក្រុមហ៊ុនសហគ្រាស ស្ថាប័ន ក្រសួងពាក់ព័ន្ធរបស់ ប្រទេស ចិន ជាមួយនឹង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមគ្នាបង្កើតកងអង្គភាពសំណង់ស្ថាបត្យកម្ម កសិដ្ឋានកងទ័ព។ តាមរយៈការណែនាំ និងការអនុវត្តបច្ចេកវិជ្ជាកសិកម្មទំនើប ផលិតកម្មមេកានិច និងសមា ហរណកម្មកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ធ្វើឱ្យប្រសើរឡើងនូវទិន្នផល និងគុណភាពនៃការដាំដុះ
កសិកម្ម កែច្នៃផលិតផលកសិកម្ម វារីវប្បកម្ម និងឧស្សាហកម្មផ្សេងៗទៀត ការផលិតដោយប្រើគ្រឿងម៉ាស៊ីន អភិវឌ្ឍន៍វិស័យថាមពល ការផលិតកប៉ាល់ (ជួសជុល) និងគម្រោងសំខាន់ៗផ្សេងទៀត។
ដោយផ្តោតលើការរៀបចំតាំងទីលំនៅថ្មីរបស់ អតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់ ព្រមទាំងបង្កើត ការងារបានយ៉ាងច្រើន។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការរៀបចំតាំងទីលំនៅថ្មីរបស់ អតីតយុទ្ធជន នៃ ព្រះរាជាណាចក្រកម្ពុជា បង្កើនថវិកាការពារជាតិ កាត់បន្ថយបន្ទុករដ្ឋកម្ពុជាបង្កើត វិធីសាស្ត្រ និងមធ្យោបាយ ថ្មីៗ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងអន្តរជាតិរវាង ប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងប្រទេសដទៃទៀត។
ដើម្បីសហការជាមួយ ក្រសួងការពារជាតិកម្ពុជា ដើម្បីបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អន្តរជាតិ។ កសាង មជ្ឈមណ្ឌល ទៅជាកងកម្លាំងសង្គ្រោះពហុមុខងារ។ ពោលគឺវាមានមុខងារផ្សេងៗក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ការពារអគ្គិភ័យ ប្រឆាំងអំពើភេរវកម្ម ការព្យាបាលវេជ្ជសាស្ត្រ សន្តិសុខ និងការថែរក្សាសណ្តាប់ ធ្នាប់សង្គម។ ទន្ទឹមនឹងនោះសម្របសម្រួល និងរៀបចំ ក្រុមហ៊ុនសហគ្រាស ស្ថាប័ន នៃប្រទេសចិន រួមគ្នាជា មួយប្រទេសកម្ពុជា បង្កើត ក្រុមហ៊ុន សហគ្រាសផលិតកម្ម រវាងកងទ័ព និងសហគ្រាសឯកជនដើម្បីផ្តល់ការ ធានាយ៉ាងរឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គម នៃកម្ពុជា។
ជំហានដំបូង គឺរៀបចំសិស្សនិស្សិតចំនួន១០០នាក់ឱ្យចូល សាកលវិទ្យាល័យការពារជាតិ នៃប្រទេសចិន ដើម្បបណ្តុះបណ្តាលវិជ្ជាជីវៈនៅបរទេស។ ការចំណាយរបស់ សិស្សនិស្សិត នឹងត្រូវបានឧបត្ថម្ភដោយភាគីចិន ( លើកលែងតែការចំណាយលើការធ្វើដំណើរទៅមក)។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អ តម្រូវឱ្យ ភាគី.ក និង ភាគី.ខ រួមគ្នាបង្កើត គណៈកម្មាធិការថ្នាក់ដឹកនាំជាន់ខ្ពស់ (ក្រុមថ្នាក់ដឹកនាំ) ដើម្បីធ្វើឱ្យគម្រោង កិច្ចសហប្រតិបត្តិការនីមួយៗសម្រេចបាននូវផែនការរួមតែមួយ ការសម្របសម្រួលរួមតែមួយ ការបញ្ជារួមតែ មួយ និងការរៀបចំចាត់ចែងរួមតែមួយ។
រយៈពេលសុពលភាព នៃអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានកំណត់ជាបណ្តោះអាសន្នរយៈ ពេល៥ ឆ្នាំ។ ភាគីនីមួយៗអាចបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នានេះបាន ប៉ុន្តែចាំបាច់ត្រូវជូនដំណឹងទៅភាគី ម្ខាងទៀតជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលកៅសិបថ្ងៃជាមុនព្រមទាំងបញ្ជាក់ពីមូលហេតុ នៃការបញ្ចប់ (បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះហើយ គម្រោងសហប្រតិបត្តិ ការផ្សេង ៗទៀត ដែលមិនស្ថិតនៅក្នុងរយៈពេលកំណត់សុពលភាពនេះទេ នឹងត្រូវអនុវត្តតាមកិច្ចព្រមព្រៀង កិច្ចសន្យា ដែលចុះហត្ថលេខាតាមគម្រោងនីមួយៗ)។
ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រសិនបើមានវិវាទជម្លោះ ឬការមិនចុះសម្រុងនឹងគ្នាណាមួយ កើតឡើងភាគីទាំងពីរត្រូវដោះស្រាយតាមរយៈការពិគ្រោះយោបល់ដោយមិត្តភាព ដោយផ្អែកលើគោលការណ៍ និងមូលដ្ឋានគ្រឹះ នៃការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងការគោរពគ្នាទៅវិញទៅមក មុនពេលស្វែងរកដំ ណោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន៕