បាយ៉ង់ថែមស៍
Booking.com

ពិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិវិរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅខេត្តរតនគិរី

ខេត្តរតនគិរី៖ ថ្ងៃច័ន្ទ៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី15 ខែតុលា ឆ្នាំ2018 គឺជាថ្ងៃគម្រប់៦ព្រះវស្សា ដែលព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាក្សត្រ ព្រះរាជបិតាឯករាជបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងសោយទីវង្គត ចាកចោលប្រជារាស្ត្រខ្មែរ និងដែនដីសុវណ្ណភូមិជាទីស្នេហារបស់ព្រះអង្គ ក្នុងជន្មាយុ៩០ព្រះវស្សា នៅទីក្រុងប៉េកាំងប្រទេសចិន ហើយជាថ្ងៃដែលប្រជារាស្ត្រខ្មែរកើតទុក្ខក្រៀមក្រំ មានការសោកស្ដាយ និងសោកសៅជាទីបំផុត។

ថ្ងៃច័ន្ទ ទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រខ្មែរទូរទាំងប្រទេស តែងតែធ្វើវិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ និងរំលឹកពីជីវប្រវត្ត ស្នាព្រះហ័សរបស់ព្រះអង្គ ដែលបន្សល់ទុក ដិតដាមក្នុងអារម្មណ៍កូនខ្មែរមិនអាចបំភ្លេចបាន។ ដោ យឡែកខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បាននិមន្តព្រះសង្ឃ៩អង្គ សូត្រ ម ន្តបង្សុលកូលរាប់បាត្រ ថ្វាយព្រះរាជកុសល និងឧទិសជូនដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ នៅសាលមហោស្រពសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំង៝សមាជិក្រុមប្រឹក្សាខេត្ត តំណាងអយ្យការសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត និងអភិបាលស្រុក ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមផងដែរ។

គួររំលឹកថា ព្រះករុណាសម្ដេចព្រះបាទនរោត្ដម សីហនុ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ ក្នុងមួយឆាកជីវិតរបស់ព្រះអង្គ ព្រះអង្គបានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាពិសេសនៅក្នុងព្រះរាជបូនីយកិច្ចដ៏ឧត្ដុងឧត្ដមធំធេង ក្នុងការទាមទាទារឯករាជជាតិពេញលេញជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំឆ្នាំ១៩៥៣ រហូតដល់ព្រះអង្គបានទទួលនូវបរមនាមជា ព្រះមហាវិរក្សត្រ ព្រះវរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ ហើយព្រះអង្គបានគង្គជាម្លប់សម្រាប់ប្រជារាស្ត្រខ្មែរ រហូតដល់ព្រះអង្គចូលទីវង្គត់ នៅវេលាម៉ោង១.២០នាទី រំលងអាធ្រាត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ៕

















សូមជួយចែករំលែក


Booking.com
Booking.com
Booking.com
Footer Menu