បាយ៉ង់ថែមស៍
Booking.com

សិស្សវិទ្យាល័យមួយដែលប្រឡងទុត្តិយភូមិជាប់មួយរយភាគរយត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្ត

ខេត្តរតនគិរី៖ សិស្សប្រឡងជាប់ទុត្តិយភូមិចំនួន៤៤នាក់ ក្នុងចំណោមសិស្ស៤៤នាក់ រៀននៅវិទ្យាល័យតែមួយក្នុងខេត្តរតនគិរី ត្រូវបានលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះទៅសំណេះសំ ណាល និងផ្ដល់ថវិការលើកទឹកចិត្ត គ្រាដែលយន្តការវិស្សមកាលឆ្នាំ២០១៨ជិតបញ្ចប់ ការសិក្សាឆ្នាំ២០១៨.២០១៩ ជិតមកដល់។

វិទ្យាល័យត្រពាំងក្រហម ដែលមានសិស្សប្រឡងជាប់សញ្ញាប័ត្រទុត្តិយភូមិចំនួន៤៤នាក់ ស្មើនឹង១០០% ដែលមានចំណាប់អារម្មណ៍ពីមហាជនក្នុងខេត្តរតនគិរីនោះ ត្រូវបានលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំកម្លាំងក្រោមឳវ៉ាត ចុះទៅជួបសំណេះសំណាល ព្រមទាំងយកថវិការផ្ទាល់ខ្លួនទៅឧបត្ថមដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដល់វិទ្យាល័យ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រម ស្រុកកូនមុំ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

លោក ម៉ែន ណារិន នាយកវិទ្យាល័យត្រពាំងក្រហមបានឲ្យដឹងថា វិទ្យាល័យត្រពាំងក្រហមចាប់ផ្ដើមសាងសង់ដើមឆ្នាំ២០០៧ រួចរាល់ចុងឆ្នាំ២០០៧ ហើយចាប់ដំណើរការបង្រៀននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០។ លោកបានបញ្ជាក់ថា កាលពីឆ្នាំ២០១៣ សិស្សប្រឡងសញ្ញាប័ត្រទុតិតភូមិមានចំនួនរួម៤៧នាក់ ស្រី១៧នាក់ ប្រឡងជាប់៤០នាក់ ក្នុងនោះស្រី១៦នាក់ ស្នើនិង៨៥% នៅឆ្នាំ២០១៤ សិស្សប្រឡងមានចំនួនរួម៤៥នាក់ ស្រី១៨នាក់ ប្រឡងជាប់២២នាក់ ក្នុងនោះស្រី១២នាក់ ស្មើនិង៤៨% នៅឆ្នាំ២០១៥ សិស្សប្រឡងមានចំនួនរួម២៣នាក់ ស្រី១៦នាក់ ប្រឡងជាប់២១នាក់ ក្នុងនោះស្រី១៦នាក់ ស្មើ៩១% នៅឆ្នាំ២០១៦ សិស្សប្រឡងមានចំនួនរួម២២នាក់ ស្រី៩នាក់ ប្រឡងជាប់២២នាក់ ស្មើនិង១០០% នៅឆ្នាំ២០១៧ សិស្សប្រឡងមានចំនួនរួម៥៣នាក់ ស្រី២៤នាក់ប្រឡងជាប់៥១នាក់ ក្នុងនោះស្រី២៣នាក់ ស្មើនិង៩៦% ចំណែកនៅឆ្នាំ២០១៨នេះ សិស្សប្រឡងមានចំនួនរួម៤៤នាក់ សិស្សស្រី២០នាក់ ប្រឡងជាប់៤៤នាក់ ស្មើនិង១០០%។ លោកនាយកបានបន្ថែមទៀតថា សិស្សានុសិស្សដែលត្រៀមប្រឡងឆ្នាំ២០១៩ មានចំនួនប្រ មាណជា៦០នាក់។

សំណេះសំណាលក្នុងឳកាសនោះ លោកមេបញ្ជាការ គឹម រស្មី បានលើកសរសើសំ និងដែងការពេញចិត្តយ៉ាងខ្លាំងទៅលើសិស្សានុសិស្សទាំង៤៤នាក់ ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី ក៏បានលើកយកឧទាហណ៍ពីការតស៊ូខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សមួយចំនួន គួបផ្សំនិងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលផងនោះ ធ្វើឲ្យពួកគេសម្រេចបានពីអនាគតយ៉ាងត្រចះត្រចង់មកបង្ហាញ។ លោកមេបញ្ជាការបានយកថវិការផ្ទាល់ខ្លួនទៅឧបត្ថមដល់សិស្សដែលប្រឡងជាប់ទាំង៤៤នាក់ ក្នុងម្នាក់ទទួលបាន១០ម៉ឺនរៀល រីឯលោកគ្រូអ្នកគ្រូចំនួន១២នាក់ ក៏ទទួលបានម្នាក់ៗ ១០ម៉ឺនរៀលផងដែរ មិនត្រឹមតែប៉ុណ្ណោះ លោកមេបញ្ជាការបានធានាចេញប្រាក់ថ្លៃរៀនគួរបន្ថែមដល់សិស្ស ដែលត្រៀមប្រឡងឆ្នាំ២០១៩ ចំនួនពីរមុខវិជ្ជា គឺ គណិតវិជ្ជា និងអក្សរសិល្ប៍ខ្មែរ ដើម្បីជំនួយដល់ការសិក្សា និងជួយកាត់បន្ថយថវិការក្នុងគ្រួរសារទៀតផង៕





សូមជួយចែករំលែក


Booking.com
Booking.com
Booking.com
Footer Menu