បាយ៉ង់ថែមស៍
Booking.com

ក្មេងៗស្រែកទ្រហោយំ សុំឱ្យដោះលែងឪពុក និង យាយរបស់ពួកគេក្រោមកំដៅថ្ងៃយ៉ាងអាណោចអាធ័ម

ខែត្រព្រះសីហនុ៖កាលពីព្រឹកថ្ងៃទី០៣ តុលា ២០១៨ នៅមុខសាលាដំបូងខែត្រព្រះសីហនុ ក្មេងៗស្រែកទ្រហោយំ សុំឱ្យដោះលែងឪពុក និង យាយរបស់ពួកគេក្រោមកំដៅថ្ងៃ រីឯមន្រ្តីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍រងគ្រោះដីធ្លីស្រែកសុំភាពយុត្តិធម៌ ព្រោះពួកគាត់យល់ថា ឧកញ៉ា តាន់ តាត់ លោក ឡុញ វណ្ណៈ អាជ្ញាធរមូលដ្ឋានចាស់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បានឃុបឃិតគ្នាជាប្រព័ន្ធកសាងប័ណ្ណកាន់កាប់ដីធ្លីដោយអំពើទុច្ចរិត ដើម្បីចាប់ពលរដ្ឋស្លូតត្រង់ដាក់គុក ។

សកម្មជនរងគ្រោះដីធ្លី នៃសហគមន៍អូរខ្សាច់ ស្ថិតនៅភមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទាំង០៤នាក់នេះ និងពីរនាក់ទៀត ត្រូវកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធខែត្រព្រះសីហនុ ចាប់ឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តាមបណ្ដឹងរបស់លោកឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យស្ដុកស្ដម្ភ កាលពីរសៀលថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ។ និងបន្ទាប់មកត្រូវតុលាការសម្រេច ដោះលែងពីរនាក់ និងឃុំខ្លួន០៤នាក់នៅពន្ធនាគារខែត្រព្រះសីហនុ អស់រយ:ពេលជាង០៤ខែរហូតមក តាំងពីថ្ងៃទី០៨ ឧសភា ២០១៨ ។

នៅព្រឹកថ្ងៃទី០៣ តុលា ២០១៨ តុលាការសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីដែលរងគ្រោះលើដីរបស់ខ្លួនទាំងបួនរូបនោះក្នុងម្នាក់ដាក់ពន្ធនាគារមួយឆ្នាំ ពិន័យជាទឹកប្រាក់២០លានរៀល ដោយតម្រូវឱ្យម្នាក់ៗអនុវត្តទោសក្នុងពន្ធនាគារ០៧ខែ ព្យួរទោស០៥ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន ។ នេះយោងតាមការឱ្យដឹងពីលោក ស្រេង វ៉ាន់លី អ្នកសម្របសម្រួលអង្គលីកាដូ ប្រចាំខែត្រព្រះសីហនុ ។

មន្រ្តីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍រងគ្រោះដីធ្លីដែលឈរស្រែកសុំភាពយុត្តិធម៌កាលពីព្រឹកមិញ យល់ថា ការសម្រេចរបស់តុលាការនេះ មិនមានភាពយុត្តិធម៌ទេ ព្រោះការកសាងប័ណ្ណកាន់កាប់នៅឆ្នាំ១៩៩៥ឱ្យឧកញ៉ា តាន់ តាត់ លោក ឡុញ វណ្ណៈ ដើម្បីចាប់ប្រជាសហគមន៍ទាំងនោះដាក់គុក ជាអំពើទុច្ចរិត បានមកដោយការឃុបឃិតគ្នាជាប្រព័ន្ធ ។

សាក្សីនៅរស់ មេភូមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ លោក ហ៊ូ សុផាត ធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារពត៌មានយ៉ាងច្បាស់ថា តំបន់លោកគ្រប់គ្រង ដែលប្រជាសហគមន៍កំពុងរស់នៅកាន់កាប់អាស្រ័យផល ហើយត្រូវគេចាប់ដាក់គុកនោះ នៅឆ្នាំ១៩៩៥ គឺជាតំបន់ប្រទង់ប្រទាញ ខ្មែរក្រហមរស់នៅ ហើយគ្មានមន្រ្តីណាម្នាក់អាចចូលទៅវាស់វែងអ្វីបានឡើយ ។ ម្យ៉ាងទៀត លោកមេភូមិ០៤ បញ្ជាក់ថា តំបន់នោះជាដីគម្របព្រៃឈើឆ្នាំ២០០២ ដែលពុំទាន់បានធ្វើការកាត់ឆ្វៀលនៅឡើយទេ ។ ហេតុដូច្នេះតើគេកសាងប័ណ្ណកាន់កាប់ ជូនលោកឧកញ៉ា តាន់ តាត់ ដ៏មហិមានេះ បានដោយរបៀបណា ? ។ ចុងក្រោយនេះ មន្រ្តីសង្គមស៊ីវិលម្នាក់បានលើកឡើង ។

ប្រជាសហគមន៍រងគ្រោះដីធ្លីរាប់រយនាក់ និង ក្រុមមន្រ្តីសង្គមស៊ីវិល ក្នុងខែត្រព្រះសីហនុ យល់ឃើញថា ការសម្រេចផ្ដន្ទាទោស បន្តឃុំខ្លួនប្រជាសហគមន៍ទាំងនេះនៅពន្ធនាគារខែត្រព្រះសីហនុ របស់សាលាដំបូងខែត្រព្រះសីហនុ មិនមានភាពយុត្តិធម៌ឡើយ ។

គួររំឭកថា ប្រជាសហគមន៍ទាំង០៤រូបខាងលើ រងនូវការចោទពីបទប្រើអំពើហឹង្សាលើអចនវត្ថុ ដែលគេកាន់កាប់ដោយសុច្ចរិត នៃឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណ: ដែលបុគ្គលទាំងពីរនាក់នេះ ត្រូវគេស្គាល់ថាជាអ្នកមានទ្រព្យសម្បត្តិស្កុកស្តម្ភ និង មានអំណាច នៅខែត្រព្រះសីហនុ ៕

សូមជួយចែករំលែក


Booking.com
Booking.com
Booking.com
Footer Menu