បាយ៉ង់ថែមស៍
Booking.com

តើពលរដ្ឋ០៤នាក់ដែលគេចាប់ដាក់គុកព្រោះរងគ្រោះលើដីធ្លីរបស់ខ្លួន អាចទទួលបានភាពយុត្តិធម៌ដែរឬទេ?

ខែត្រព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលរងគ្រោះនឹងការរំលោភដីធ្លី ផ្ទះសំបែង ស្រែចម្ការ ជិត៤០០នាក់ មកពី១៣សហគមន៍ក្នុងខេត្តព្រះសីហនុ នឹងប្រមូលគ្នានៅមុខសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ដើម្បីទាមទារឱ្យតុលាការ ទំលាក់ចោលការចោទប្រកាន់ និង ដោះលែងសកម្មជនដីធ្លី ចំនួន០៤នាក់ នៅសហគមន៍អូរខ្សាច់ ស្ថិតនៅភមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។



 កាលពីរសៀលថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ប្រជាសហគមន៍អូរខ្សាច់០៤នាក់ខាងលើ និងពីរនាក់ទៀត រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ត្រូវកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធខែត្រព្រះសីហនុ ចាប់ឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តាមបណ្ដឹងរបស់លោកឧកញ៉ា តាន់ តាត់ អ្នកមានទ្រព្យស្ដុកស្ដម្ភ ។


 នៅល្ងាចថ្ងៃទី០៧ ខែឆ្នាំដដែលនេះ ប្រជាសហគមន៍ទាំង០៦នាក់នោះ ត្រូវបានគេបន្តឃុំខ្លួន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយសារនីតិវិធីនៅតុលាការមិនទាន់បំពេញចប់សព្វគ្រប់ ។

 និងនៅថ្ងៃទី០៨ ឧសភា ២០១៨ ប្រជាសហគមន៍ទាំង០៦រូបនោះ ត្រូវបានតុលាការដោះលែងពីរនាក់ និងឃុំខ្លួន០៤នាក់នៅពន្ធនាគារខែត្រព្រះសីហនុ អស់រយ:ពេលជាង០៤ខែមកហើយ ។

 ប្រជាសហគមន៍រងគ្រោះដីធ្លីរាប់រយនាក់ និង ក្រុមមន្រ្តីសង្គមស៊ីវិល ក្នុងខែត្រព្រះសីហនុ យល់ឃើញថា ការសម្រេចឃុំខ្លួនប្រជាសហគមន៍ទាំងនេះបណ្តោះអាសន្ននៅពន្ធនាគារខែត្រព្រះសីហនុ របស់សាលាដំបូងខែត្រព្រះសីហនុ មិនមានភាពយុត្តិធម៌ឡើយ ទើបពួកគាត់ប្រមូលគ្នាមកសាលាដំបូង ស្នើសុំទម្លាប់បទចោទ និង ដោះលែងអ្នកទាំង០៤ឱ្យមានសេរីភាពឡើងវិញ ។

 គួររំឭកថា ប្រជាសហគមន៍ទាំង០៤រូបដែលគេឃុំខ្លួននោះ រងនូវការចោទពីបទប្រើអំពើហឹង្សាលើអចនវត្ថុ ដែលគេកាន់កាប់ដោយសុចរិត នៃឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណ: ដែលបុគ្គលទាំងពីរនាក់នេះ ត្រូវគេស្គាល់ថាជាអ្នកមានទ្រព្យសម្បត្តិស្កុកស្តម្ភ និង មានអំណាច នៅខែត្រព្រះសីហនុ ៕


សូមជួយចែករំលែក


Booking.com
Booking.com
Booking.com
Footer Menu