Main Menu
loading...

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

ខែត្រមណ្ឌលគិរី៖ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃកែវសីមា បានផ្ទុះអាវុធចំនួន៥គ្រាប់ដើម្បីការពារខ្លួន គ្រាដែលក្រុមមន្ត្រីជំនាញបានចុះបង្ក្រាបបទល្មើសព្រៃឈើ០១ករណី កាលពីវេលារំលងអាធ្រាត្រ ថ្ងៃទី០៩ សីហា ២០១៨ ឈានចូលថ្ងៃទី១០ សីហា ២០១៨ ក្នុងដំណើរយកឈើដែលជាវត្ថុតាងមករក្សាទុកនៅស្នាក់ការបរិស្ថាន ។ 




 ខណៈពេលក្រុមមន្ត្រីជំនាញបានយកវត្ថុតាងមករក្សាទុកនៅស្នាក់ការបរិស្ថាន ក្រុមឈ្មួញរកស៊ីឈើទុច្ចរិតបានស្ទាក់ផ្លូវ និងកាន់អាវុធ គ្រប់ដៃបម្រុងរំដោះយកម៉ូតូដឹកឈើ និងឈើរបស់ពួកគេវិញ ឃើញដូចនេះក្រុមមន្ត្រីជំនាញក៏បានសម្រេចចិត្តបាញ់បំបែកកង់រថយន្តរបស់ក្រុមឈ្មួញឈើ ក្នុងគោលបំណងរក្សាវត្ថុតាង និងការពារខ្លួនពីការគំរាមកំហែង របស់ក្រុមអ្នករកស៊ីឈើទាំងនោះ ។
 ប្រធានដែនជម្រកសត្វព្រៃកែវសីមា លោក ឌិន ប៊ុនធឿន បានថ្លែងថា កាលពីវេលាម៉ោងជិត១ និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ សីហា ២០១៨ មន្រ្តីជំនាញដែនជម្រកសត្វព្រៃកែវសីមា បានចុះបង្ក្រាបម៉ូតូដឹកឈើចំនួន០១គ្រឿង និងឈើកកោះចំនួន៩ដុំធំៗ ព្រមទាំងឃាត់ម៉ូតូ១គ្រឿងទៀត ដែលដឹកជញ្ជូនស្បៀងឲ្យគ្នាពួកគេកំពុងអារឈើក្នុងព្រៃ ត្រង់ចំណុចទីតាំងកិនថ្ម ក្នុងស្រុកកែវសីមា ។ ហើយគ្រាដែលមន្ត្រីបរិស្ថានកំពុងយកវត្ថុតាងមករក្សាទុក ក្រុមឈ្មួញឈើដែលមានគ្នាជាង១០នាក់ មានមេខ្លោងឈ្មោះ យាយក្រហម បានប្រើរថយន្តចំនួន៣គ្រឿង មករាំងស្ទះដំណើររបស់ក្រុមមន្ត្រីជំនាញ បំណងយកវត្ថុតាង ដែលជំនាញបង្ក្រាបទៅវិញ នៅចំណុចទឹកខួប ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ខណៈដែលក្រុមឈ្មួញរកស៊ីឈើទាំងនោះ បានបិទផ្លូវជិតមិនឲ្យមន្ត្រីជំនាញបន្តដំណើរ និងបម្រុងរំដោះយកវត្ថុតាង លោក ឌិន ប៊ុនធឿន ដែលជានាយដែនជម្រកសត្វព្រៃកែវសីមា ក៏បានបញ្ជាឲ្យមន្ត្រីបរិស្ថាន និងនគរបាលសហការ បាញ់កង់ឡានរថយន្តរបស់ពួកគេចំនួន៥គ្រាប់ ទើបក្រុមឈ្មួញទុច្ចរិតបែកហ្វូងគ្នារត់ទាំងរថយន្តបែកកង់ ។ ហើយនៅរសៀលថ្ងៃទី១០ សីហា នេះ សមត្ថកិច្ចបានកំពុងតាមឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះ និងរឹបអូសបានរថយន្ត១គ្រឿង ដែលជារថយន្តរបស់ក្រុមជនសង្ស័យយកមកប្រើរារាំងមន្ត្រីជំនាញ ។


 លោក ឌិន ប៊ុនធឿន បញ្ជាក់ថា ក្រុមរកស៊ីបទល្មើសឈើ ដែលមានមេក្លោងឈ្មោះ យាយក្រហម នេះ គឺជាឈ្មួញឈើដុះស្លែ និងតែងប្រើរថយន្ត និងម៉ូតូ ដឹកឈើចេញពីដែនជម្រកសត្វព្រៃកែវសីមារៀងរាល់យប់ ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu