Main Menu
Booking.com

កម្ពស់ទឹកទន្លេខេត្តរតនគិរីជិតដល់កម្រិតប្រកាសអាសន្ន ពលរដ្ឋដែលរស់នៅតាមដងទន្លេត្រូវមានការប្រុងប្រយ័ត្ន

ខែត្ររតនគិរី៖បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាទូទាំងខេត្តរតនគិរីជាច្រើនថ្ងៃកន្លងមកធ្វើឲ្យទឹកទន្លេបឹងបួរហក់ឡើងជាលំដាប់ជិតដល់កម្រិតប្រកាសអាសន្នឱ្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចេញសេចក្ដីជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បឹងបួរ អូរ ព្រែក ប្រឡាយ អាចងាយរងគ្រោះប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀងសូមមេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។





 ការជូនដំណឹងរបស់អាជ្ញាធរខេត្តនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅបន្ទាប់ពី ខេត្តរតនគិរី ត្រូវគ្របដណ្ដប់ដោយភ្លៀងរលឹមជាប់ៗគ្នាអស់រយៈពេល១១ថ្ងៃមកហើយបើគិតមកដល់ថ្ងៃទី១៨ ខែកក្កដា នេះ ។ ចំណែកផលដំណាំរបស់ប្រជាពលរដ្ឋ នៅមិនទាន់មានផលប៉ះពាល់ឡើយ ក៏ប៉ុន្តែទឹកទន្លេសេសាន និង ទន្លេស្រែពក ជិតដល់កម្រិតប្រកាសអាសន្នហើយ ។

 លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា នេះថា សីតុណ្ហភាពមានកម្រិតពី២៦អង្សាសេទៅ២១អង្សាសេ ។ ចំណែក ទន្លេស្រែពក មានកម្ពស់ទឹក៧.៨៦ម៉ែត្រ ក្នុងនោះកម្រិតប្រកាសអាសន្ន១២.០០ម៉ែត្រហើយទន្លេសេសានមានកម្ពស់ទឹក៦.១០ម៉ែត្រដែលមានកម្រិតកម្ពស់ទឹកប្រកាសអាសន្ន៨.០០ម៉ែត្រ។

 បើទោះជាកម្ពស់ទឹកទន្លេនៅមិនទាន់ដល់កម្រិតប្រកាសអាសន្នយ៉ាងណាក៏ដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។ សូមគ្រប់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់តាមដានសភាពការណ៍ឲ្យខ្ជាប់ខ្ជួននិងត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋក្នុងករណីគ្រោះអាសន្នកើតមានឡើង ៕


សូមជួយចែករំលែក


Booking.com

ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/19-10-2018-2-1.jpg

នគរបាល ស្រុកអណ្តូងមាស ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ករណីរំលោភ ក្មេងស្រី ខ្វិនដៃខ្វិនជើង អាយុ១២ឆ្នាំ !!

11 hours ago 743
http://bayongtimes.com/myboard/photo/19-10-2018-1-1.jpg

ទៅពួនជក់ក្នុងចំការដំឡូងហើយនៅតែតាមស៊ើបចាប់បានទៀត

17 hours ago 918
http://bayongtimes.com/myboard/photo/16-10-2018-2-1.jpg

ពិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិវិរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅខេត្តរតនគិរី

3 days ago 386
http://bayongtimes.com/myboard/photo/16-10-2018-1.jpg

សិស្សវិទ្យាល័យមួយដែលប្រឡងទុត្តិយភូមិជាប់មួយរយភាគរយត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្ត

3 days ago 364
http://bayongtimes.com/myboard/photo/photo_2018-10-13_13-05-27.jpg

ប៉ូលិសក្រុងព្រះសីហនុបង្ហាញមុខជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់និងថ្នាំញៀន

6 days ago 647
http://bayongtimes.com/myboard/photo/5873998985.jpg

នាំយកអំណោយប្រចាំខែរបស់ក្រសួងធនធានទឹកប្រគល់ជូនវីរកងទ័ពការពារព្រំដែនខេត្តព្រះវិហារ

2 weeks ago 396
Booking.com
Booking.com
Footer Menu