បាយ៉ង់ថែមស៍
Booking.com

ឃាត់ខ្លួនជនជាតិឡាវនិងគ្រឿងញៀនជិតកន្លះគីឡូក្រាម

ខែត្ររតនគិរី៖ កម្លាំងយោធាកងអនុសេនាតូចទីបីកន្ទុយនាគ និង នគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ៤០៧បានសហការជាមួយបរិស្ថានធ្វើការឃាត់ខ្លួនជនជាតិឡាវម្នាក់ ដែលជាជនសង្ស័យជាមួយថ្នាំញៀនប្រមាណជិតកន្លះគីឡូក្រាម កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ។

 លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ទើបភាគីវៀតណាមសហការ និងបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយស្ថានភាពផ្លូវពីតំបន់កន្ទុយនាគមកទីរួមខេត្តរតនគិរី មានការលំបាកខ្លាំងក្នុងការនាំខ្លួនជនសង្ស័យ ។

 លោកឧត្ដមសេនីយ៍ត្រី ហេង រតនៈ ស្នងការរងទទួលផែនព្រំដែនមានប្រសាសន៍ថា លោកបានទំនាក់ទំនងជាមួយលោកមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ខេត្តកន្ទូម ដើម្បីនាំខ្លួនជនសង្ស័យមកស្នងការខេត្តរតនគិរី ។

 បុរសជាជនសង្ស័យឈ្មោះ ថាវ ស៊ីន អាយុ៤៣ឆ្នាំ ជាជនជាតិព្រៅសញ្ជាតិឡាវ បានធ្វើចរាចរនូវសារធាតុញៀនខុសច្បាប់ ដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀន មេតំហ្វេតាមីនទម្ងន់៤៤៣.០៨ក្រាម នាឡិកាដៃមួយ លុយឡាវជាគីបចំនួន៧៧,០០០គីប និងសៀវភៅគ្រួសារជនជាតិឡាវមួយក្បាល ៕



សូមជួយចែករំលែក


Booking.com
Booking.com
Booking.com
Footer Menu