បាយ៉ង់ថែមស៍
Booking.com

ក្រុមតារាគុនខ្មែរបួនដួងទទួលបានជ័យជម្នះទាំងអស់គ្នានៅប្រទេសបារាំង នឹងវិលត្រឡប់មកកម្ពុជាវិញនៅរសៀលថ្ងៃទី២៦មិថុនា

ភ្នំពេញ៖ក្រុមតារាគុនខ្មែរដ៏ល្បីល្បាញចំនួនបួនដួង ដែលបានទៅប្រកួតមិត្តភាព និង ដណ្តើមខ្សែក្រវាត់នៅប្រទេសបារាំងនោះ នឹងវិលត្រឡប់មកកម្ពុជា នៃទីកំណើតរបស់ពួកគេវិញជាមួយជ័យជម្នះម្នាក់មួយប្រកួត នាម៉ោងជាងបីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។ នេះបើតាមការបញ្ជាក់ពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ បាយ៉ង់ថែមស៍ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ 



 លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឱ្យដឹងទៀតថា លោកកំពុងតែចាត់ចែងឱ្យមន្ត្រីសហព័ន្ធរៀបចំទៅទទួលក្រុមកីឡាករកម្ពុជាដែលទៅប្រកួតនៅប្រទេសបារាំងហើយត្រូវវិលត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះមានកីឡាករ ឡៅ ចន្ទ្រា ប្រកួតឈ្នះពិន្ទុជនជាតិបារាំង។ អ្នកលេងកណ្តាប់ដៃឆ្វេង ម៉ឺន សុភា វាយឈ្នះពិន្ទុកីឡាករបារាំង។ ម្ចាស់មេដាយមេដាយមាសស៊ីហ្គេមនាគខ្មៅ ឃីម ឌីម៉ា ដណ្តើមបានខ្សែក្រវាត់មួយ ពីជនជាតិបារាំង។ រីឯអ្នកលេងរន្ទះជើងឆ្វេង ផាន់ គ្រាន់ ក៍បានយកឈ្នះពិន្ទុដាច់លើកីឡាករបារាំងនោះដែរ។ ដូច្នេះពួកគេសុទ្ធតែទទួលបានជ័យជម្នះទាំងអស់ ។


 លោកបន្តថា ក្រុមកីឡាប្រដាល់កម្ពុជាទៅប្រទេសបារាំងម្តងនេះ គឺទៅប្រកួតតែមួយប្រកួតនោះទេ ដែលវាផ្ទុយពីកីឡាករទៅវាយមុនៗ យ៉ាងតិចណាស់ក៍វាយពីរដងដែរ ។ មូលហេតុដែលពួកគេឆាប់វិលប្រឡប់មកប្រទេសកម្ពុជាវិញត្រូវបានប្រធានសហព័ន្ធបញ្ជាក់ថា សហព័ន្ធគុនខ្មែរប្រចាំនៅប្រទេសបារាំង បានសុំកីឡាករកម្ពុជាទាំងអស់វាយម្នាក់មួយប្រកួតតែប៉ុណ្ណោះ ហើយលោកមិនចង់ឱ្យពួកគេនៅទីនោះត្រាំត្រែងយូរថ្ងៃខែឡើយ ។ ពួកគេក៍ជាប់រវល់កម្មវិធីប្រកួតនៅស្រុកខ្មែរច្រើនប៉ុស្តិ៍ទូរទស្សន៍ផងដែរ ។

 លោកនឹងអញ្ជើញទៅចូលរួមទទួលដំណើរពួកគេនៅព្រលានយន្តហោះពោធិចិនតុង តាមកាលកំណត់។ លោក ហេង ប៊ុនឃីម ឪពុកនាគខ្មៅ ឃីម ឌីម៉ា ដែលជាគ្រូបង្វឹកផង និងលោក ហង្ស ស៊ឺន គ្រូបង្វឹកអ្នកប្រដាល់ ឡៅ ចន្ទ្រា បាននិយាយប្រាប់បាយ៉ង់ថែមស៍ដូចៗគ្នាថា ពួកគាត់នឹងទៅទទួលកូនសិស្សនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ឯព្រលានយន្តហោះពោធិចិនតុងនោះផងដែរ ។ 

គួរបញ្ជាក់ថា កីឡាករ ឡៅ ចន្ទ្រា និងអ្នកប្រដាល់ ម៉ឺន សុភា ធ្លាប់ទៅប្រកួតនៅប្រទេសបារាំងម្តងរួមមកហើយ ។ នេះជាលើកទីពីររបស់ពួកគេ ក៍ប៉ុន្តែសម្រាប់កីឡាករ ឃីម ឌីម៉ា និងកីឡាករ ផាន់ គ្រាន់ គឺជាលើកទីមួយសម្រាប់ពួកគេ ដែលបានទៅប្រកួតលក្ខណៈអន្តរជាតិ នៅប្រទេសបារាំង ៕


សូមជួយចែករំលែក


Booking.com
Booking.com
Booking.com
Footer Menu