Main Menu
loading...

មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត តម្រូវឱ្យអាហារដ្ឋាន តារាសាក៩៨ បញ្ឈប់ការបង្ហូរទឹកកខ្វក់និងកាកសំណល់ចូលសមុទ្រជាបន្ទាន់

ខែត្រព្រះសីហនុ៖មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីសាលាក្រុងព្រះសីហនុ តម្រូវឱ្យអាហារដ្ឋាន តារាសាក៩៨ ដែលមានទីតាំងនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ បញ្ឈប់ការបង្ហូរទឹកកខ្វក់សំអុយ និង កាកសំណល់ផ្ទះបាយចូលសមុទ្រជាបន្ទាន់ ខណៈក្រុមការងារនេះបានចុះពិនិត្យករណីខាងលើ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។ នេះយោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខែត្រព្រះសីហនុ ។


 បន្ទាប់ពីក្រុមការងារបានពិនិត្យឃើញថាមានការបង្ហូរទឹកកខ្វក់ពីកាកសំណល់ផ្ទះបាយចូលទៅក្នុងសមុទ្រពិតប្រាកដមែន ក្រុមការងារសម្រេចឱ្យម្ចាស់ទីតាំងរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ចូលទៅក្នុងអាងស្តុកទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ។

 លើសពីនេះទៅទៀត ក្រុមការងារ ផាកពិន័យអន្តរការណ៍ចំនួន ៥០០,០០០០៛ ដោយទុកពេលមួយសប្តាហ៍ទៅបង់ប្រាក់ពិន័យនៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ ។ ក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមប្រការខាងលើ ក្រុមការងារនឹងអនុវត្តតាមនិតិវិធីច្បាប់ ៕


សូមជួយចែករំលែក


loading...
Footer Menu