Main Menu
loading...

ប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរីដាក់បទបញ្ជាដល់កងកម្លាំងទាំងបីក្នុងខេត្ត ត្រូវរៀបចំផែនការ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋមុន និងក្រោយការបោះឆ្នោតឱ្យបានល្អប្រសើរ

មណ្ឌលគិរី៖ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតីកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ ត្រូវរួមសហការគ្នាជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំផែនការ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋមុន និងក្រោយការបោះឆ្នោតឱ្យបានល្អប្រសើរ។ 


 

ឯកឧត្តមអភិបាលខេត្តថ្លែងលើកឡើងខាងលើក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងគ.ជ.ប គ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតីកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។  

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរួមស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ដើម្បីធ្វើការត្រួតពិនិត្យផែនការសកម្មភាពការងារសន្តិសុខសណ្តាប់ធ្នាប់នៅរដ្ឋបាលខេត្ត ក្នុងការលើកទិសដៅអនុវត្តផែនការការពាររក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលធានាអោយបាននូវដំណើរការបោះឆ្នោតប្រព្រឹត្តទៅមានភាពរលូន មានតម្លាភាព ត្រឹមត្រូវ នឹងអាចទទួលយកបាន។

 ជាងនេះទៅទៀត ឯកឧត្តម បានណែនាំដល់សមត្ថកិច្ចទាំងអស់ រួមទាំងរដ្ឋបាលខេត្ត ត្រូវរួមគ្នាទពទាំងឡាប់ស្កាត់នូវបាតុភាយណាដែលអាចបង្កភាពអសន្តិសុខដល់ដំណើរការបោះឆ្នោត ។

 ឯកឧត្តម អភិបាលខេត្ត បានជម្រុញដល់កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ទៅតាមគោលដៅ ហើយត្រូវកំណត់កម្លាំងការពារនៅតាមការិយាល័យបោះឆ្នោត និងតាមកន្លែងផ្សេងៗទៀត ក្នុងការទប់ស្កាត់ការប៉ុនប៉ង ការប្រមូលផ្តុំដែលបង្កភាពចលាចល នៅក្នុងថ្ងៃដំណើរការបោះឆ្នោត និងត្រៀមទប់ស្កាត់ពីការញុះញង់ របស់ក្រុមអ្នកនយោបាយមួយចំនួន ដែលមានបំណងបំផ្លាញផែនការបោះឆ្នោតផងដែរ ៕



សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu